រឿង ហេតុអី្វបានជាសត្វមានកន្ទុយ

spkr.gif (282 bytes)

 

បើសិនជាគេបានកើតទាន់ពេលដែលពិភពលោកចាប់កកើតឡើង
គេនឹងឃើញថា ដើមឡើយសត្វ ចតុប្បាទគ្មានកន្ទុយទេ។ ពិតណាស់ !
គ្មានកន្ទុយ។
ព្រះព្រហ្ម បង្កើតលោកបានជប់សត្វចតុប្បាទ ដោយមិនគិត
ពីរឿងកន្ទុយ។ ហើយ តើកន្ទុយមានប្រយោជន៏អី្វ ? ហើយដើម្បីអ្វី ?
ព្រះអង្គមិនបានគិតទាល់តែសោះកាលដែលព្រះអង្គចាប់ផ្ដើមបង្កើតលោក។
នៅពេលដែលព្រះព្រហ្មយាងចុះពីលើមេឃ ដើម្បីធ្វើទស្សនកិច្ចតូច
មួយនៅលើផែនដី ព្រះអង្គតែងតែគង់នៅកន្លែងតែមួយ កន្លែងដែលព្រះអង្គ
សព្វព្រះទ័យគឺកំពូលភ្នំសុមេរុ។ ព្រះអង្គស្ងើចសរសើរ ចំពោះស្នាដៃរបស់
ព្រះអង្គ ភ្នំនិងជ្រលងទាំងឡាយ : ពៃ្រព្រឹក្សានិងទន្លេ ស្ទឹង បឹងបួរ
និងសមុទ្រ ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ។ ព្រះអង្គមានបន្ទូលថា
៉ហេ! ហេ! ពិភពនេះស្រស់ត្រកាលណាស់ធើ្វអោយយើងសប្បាយ
ចិត្ដម៉្លេះទេ ៉។
ថ្ងៃមួយនៅពេលដែលព្រះអង្គយាងកំសាន្ដជុំវិញព្រះសុមេរុ ព្រះអង្គ
្គទតឃើញហ្វូងសត្វគ្រប់ប្រភេទ ដើរទៅដើរមកលើផែនដី : ដំរី ខ្លា តោ
គោ ក្របី រមាស ទន្សាយ ស្វា កាំប្រមា ឆ្កែ កញ្ជេ្រ឵ង រោមខ្លី 
រោមស្រមូវ រោមវែង រោមបន្លា ខ្លួនតូចឬធំរាប់រយនិងប្លែកៗពីគ្នា។
អូ័! ការងារនេះមិនងាយស្រួលប៉ុន្មានទេ។ ការសាកល្បង
មិនមែនសុទ្ធតែទទួលជោគជ័យទាំងស្រុងទេ។ សំណុំសក់របស់សត្វតោ
វែងពេកលុបជើងបាត់។ គ្រេតូវកាត់សក់នេះអោយខ្លី។ ស្បែករបស់សត្វពពែ
រយីករយាកពេក ត្រូវកាត់ដេរស្បែកនេះជាថី្មអោយសមល្មមនិងខ្លួនវា។
ដំរីមានភ្លុកមានសភាពដូចជាស្លូតពេក ហើយរមាសគ្មានខ្នាយមិនសម
សោះ។ ដើម្បីកែអផ្សុក ព្រះព្រហ្មបានជប់សត្វមួយទៀតដែលតូចជាង
គេ គឺសត្វកណ្ដុរ។ ព្រះអង្គបានចាប់វាដាក់ក្នុងបាតដៃ ហើយសម្លឹងមើល។
៉ហេ! ហេ! (ព្រះអង្គសប្បាយចិត្ដហើយមានបន្ទូលតែម្នាក់ឯង )
មានអាក្រក់ឯណា ថាសត្វនេះ តូចល្អណាស់
សត្វឯទៀតៗសែ្រកព្រមគ្នាថា
៉អូ! មែន! តូចមែន! តូចពិតប្រាកដណាស់! ហើយស្អាតទៀត!
៉ប៉ុន្ដែ រហូតមកដល់ពេលនេះសត្វទាំងអស់គ្មានពណ៌ទេទាំងតូចទាំងធំ។
ហើយគ្មានកន្ទុយទៀត សូមចាំ! អឨីចឹងហើយបានជាព្រះព្រហ្មបេះ
ស្លឹកឈើ ឯណេះបន្ដិច ឯណោះបន្ដិច ច្របាច់បពា្ចូលគ្នាទៅជា ថ្នាំលាប
គ្រប់ពណ៌។ រោមដែលព្រះអង្គកាត់ពីសត្វខ្លះ ព្រះអង្គចងទៅជាជក់ហើយ
ចាប់ផ្ដើមលាប អោយសត្វទាំងនោះ ខ្លះមានពណ៌តែមួយ ខ្លះពព្លីកពព្លាក់
ខ្លះក្រឡ្រេកឡា ហើយខ្លះទៀតរលោងស្រិលដូចថ្មកែវ។
៉ឥឡូវនេះ ឯងគ្មានខ្វះអី្វទៀតទេ (ព្រះអង្គមានបន្ទូលទៅកាន់ពពួក
សត្វរបស់ព្រះអង្គ) ហើយយើងអាច និយាយថា :
ពួកឯងទាំងអស់ល្អណាស់ ល្អដូចៗគ្នា ៉។ 
នៅពេលនោះមិនទាន់មានមនុស្សម្នាក់ទេ នៅលើផែនដី។
ព្រះព្រហ្មមិនទាន់គិតឃើញនៅឡើយ ហើយសត្វទាំងអស់រស់នៅដោយ
គ្មានខ្លាចគ្នាទៅវិញទៅមក។ វាដើរទៅ ដើរមក សេ្រចតែនឹងចិត្ដ។ វា
ទាំងអស់គ្នា គ្មានគំនិតនឹងស៊ីគ្នាទៅវិញទៅមកទេ។ វាទាំងអស់សុទ្ធតែ
ស៊ីស្មៅ។ ចចកដេកអោបកូនចៀម។ ខ្លាបបោសអង្អែលទន្សាយ។
ពួកសត្វទាំងអស់នេះរស់នៅយ៉ាងសុខសាន្ដ។ គ្រប់ទីកន្លែង តាមភ្នំ តាម
ជ្រលងភ្នំ តាមពៃ្រព្រឹក្សា តាមវាលស្មៅ ព្រះព្រហ្ម បង្កើត
លោក ជួបប្រទះតែនឹងសត្វចតុប្បាទដែលរីករាយកុ្នងការរស់នៅហើយ
ធើ្វគារវកិច្ចចំពោះព្រះអង្គដោយគោរពបំផុត។
ពេលនេះព្រះអង្គលែងឯកោទៀតហើយព្រោះមានសត្វទាំងអស់នៅ
កំដរព្រះអង្គ។ ផុ្ទយទៅវិញ នៅក្នុងទឹកនិងនៅក្នុងអាកាសមានសភាពក្រៀម
ក្រោះបន្ដិច។ គ្មានអី្វទាំងអស់ គ្មានជីវិតរស់នៅ មានតែផ្ទៃ ល្ហល្ហេវធើ្វអោយ
អំពល់ក្នុងចិត្ដ។ ព្រះព្រហ្មត្រលប់មកផ្ទុំក្នុងរូងភ្នំព្រះសុមេរុវិញ។ ព្រះអង្គ
សុបិនឃើញសត្វថ្មីៗទៀតហើយប្លែកៗ។ សត្វខ្លះរស់នៅក្នុងទឹក សត្វខ្លះ
រស់នៅក្នុងអាកាស។ នៅពេលដែលព្រះអង្គភ្ញាក់ ព្រះអង្គចាប់ផ្ដើមធើ្វការ។
ព្រះអង្គជប់ត្រីគ្រប់ប្រភេទរួបរិតដោយស្រកាពណ៌ប្រាក់ ចែងចាំងពន្លឺភ្លឺផ្លេក
ក្នុងទន្លេនិងក្នុងសមុទ្រ។ ព្រះអង្គជប់សត្វស្លាបផងដែរដែលមានរោមនិង
ឆ្អឹងតូចៗ ហើយស្រាលដើម្បីហោះហើរក្នុងអាកាសវេហាសហើយបពោ្ចញ
ចំរៀងយ៉ាងគ្រលួច។
៉អា័ ! អា័ ! (សត្វចតុប្បាទទាំងអស់និយាយ) មិនអាក្រក់ទេ !
មួយពព្រិចភ្នែកប៉ុណ្ណោះមានសត្វជើងពីរ មានសត្វអត់ជើង !
សប្បាយមែន ! សប្បាយមែន ! នេះហើយដែលគេហៅថាជប់!៉។
ឥឡូវនេះព្រះព្រហ្មមានមិត្ដគ្រប់ទីកន្លែង។ ពិភពនេះល្អណាស់!
មានជីវិតរស់នៅក្នុងទឹក ក្នុអាកាសនិងនៅលើដី។ រាល់ពេលដែលព្រះអង្គ
យាងចុះទៅក្នុងសមុទ្រឬទន្លេ ត្រីទាំងហ្វូងៗ ច្រើនប្រភេទ បក់ព្រុយរវិចៗ
សំដែងគារវកិច្ចចំពោះព្រះអង្គ។
រាល់ពេលដែលព្រះអង្គយាងកំសានក្នុងអាកាសវេហាស៏ សត្វស្លាប
គ្រប់ជំពូកហើរប្រសេចប្រសាចគ្រប់ទិសទី បពោ្ចញសំលេងទ្រហឹងអឺងកង
ដើម្បីស្វាគមន៏ចំពោះអ្នក ដែលបានបងើ្កតខ្លួន។ រាល់ពេលដែលព្រះអង្គយាង
កំសាន្ដលើផែនដី សត្វចតុប្បាទច្រើនសន្ធឹកសន្ធាប់សែ្រក ជ័យឃោសថ្វាយ
ព្រះពរព្រះអង្គដោយបក់ស្លឹកត្រចៀក ព្រោះយើងមិនត្រូ្វវភ្លេចថាសត្វទាំងអស់
នោះគ្មានកន្ទុយទេ។
ថ្ងៃមួយព្រះព្រហ្មបានសំណេះសំណាលជាមួយសត្វចតុប្បាទ
នៅលើជំរាលភ្នំព្រះសុមេរុ។ សត្វទាំងនោះបានទាមទារអោយព្រះអង្គជប់
សត្វមួយចំនួនទៀតដែលតូចជាងកណ្ដុរ។
សត្វដែលមានរោមទន់ល្មើយដូចជារោមខ្ញុំ (កញ្ជេ្រ឵ងនិយាយ)
សត្វដែលមានរោមពណ៌បង្កង់ៗដូចខ្ញុំ (ខ្លានិយាយ)
ហើយមានស្លឹកត្រចៀកវែងដូចខ្ញុំដើម្បីស្រួលបក់ (ទន្សាយនិយាយ)
ព្រះព្រហ្មញញឹមដោយទ្រង់ជ្រាបច្បាស់ថាសត្វនិមួយៗពេញចិត្ដ
នឹងរូបរាងរបស់គេ។ ព្រះអង្គធ្មេច ព្រះន្រេត យកព្រះហស្បអង្អែលព្រះកេសា។
គំនិតមួយបានលេចចេញមក។ ព្រះអង្គរើសដីមួយដុំកា្ដប់ក្នុងបាតដៃហើយ
សូត្រផ្លុំៗ។ នៅពេលដែលព្រះអង្គលាបាតដៃវិញ អូរ! ពីងពាងមួយ
នៅក្នុងនោះ ខ្លួនវវាឆ្នូតៗ ពោះកំប៉ោងកំពុងត្បាញសំណាញ់របស់វា។
សត្វចតុប្បាទទាំងអស់ខិតទៅជិតព្រះព្រហ្មដើម្បីមើលពីងពាងអោយច្បាស់។
យីមានអាក្រក់ឯណា អាល្អិតនេះតូចជាងកណ្ដុរ។ ឯណាត្រចៀកវា ? 
វាគ្មានត្រចៀកទេ ? ប៉ុន្ដែ ជើងច្រើនណាស់ ជើងអីក៏ច្រើនម្លេះ ?
(ទន្សាយនិយាយ)
សុទ្ធតែជើង! មួយ ពីរ បី បួន ប្រាំ ប្រាំមួយ ប្រាំពីរ ប្រាំបី
(សត្វឯទៀតរាប់ជើងពីងពាង)
វាមានជើងបួនលើសយើង! មានជើងប្រាំមួយលើសសត្វស្លាប
និងមានជើងប្រាំបីលើសត្រី។
ជើងប្រាំបី ! ជើងប្រាំបី !
ហើយគ្មានជើងណាត្រង់សោះ!
ពីងពាងនេះប្រសប់ណាស់។ វាយកអំបោះដែលវាត្បាញមួយសរសៃ
ទៅពាក់នឹងម្រាមដៃរបស់ ព្រះព្រហ្មហើយសំរូតចុះតាមខ្សែអំបោះនោះ
ដោយកាយវិការទន់ភ្លន់រហូតមកដល់ដី។
យី! គ្មានត្រូវរបួសត្រង់ណាបន្ដិចសោះ! អាល្អិតនេះ
សូម្បីតែស្បែកមិនរលាត់ផង។ ធ្លាក់មកជើងវាទាំងអស់
ដល់ដីតែម្ដង!
សត្វចតុប្បាទទាំងអស់ស្ងើចសរសើរ ហើយខ្លះទៀតសែ្រក :
ធើ្វម្ដងទៀត! ធ្វើម្ដងទៀត!
គ្មានអី្វពិបាកទេ! (ពីងពាងនិយាយផង តោងឡើងតាមសរសៃ
អំបោះផង ឆ្ពោះទៅរកម្រាមដ្រៃពះព្រហ្ម) ហើយបើថ្ងៃណាមួយ
អ្នកទាំងអស់គ្នាមានបញ្ហាអី្វមួយត្រូវធ្វើទំនាក់ទំនង ជាមួយ
លោកម្ចាស់ សូមមករកខ្ញុំចុះ។ ខ្ញុំនឹងយកដំណឹងនេះទៅទូល
ព្រះអង្គភ្លាម។
ពីងពាងមានមោទនភាពនឹងខ្សែអំបោះនេះណាស់ ដូចទន្សាយ
មានមោទនភាពនឹងត្រចៀករបស់វាដែរ។ ព្រះព្រហ្មតេ្រកអរណាស់
ដោយឃើញសត្វឯទៀតទទួលស្គាល់ពីងពាង។ ព្រះអង្គចង់អោយមាន
សត្វល្អិតៗ បន្បែមទៀត។ ហេតុដូច្នេះហើយបានជាព្រះព្រហ្មជប់
សត្វមូសញីឈ្មោលមួយគូរឡើង។ គូថី្មនេះបង្កើតកូន បង្កើតចៅច្រើន
សន្ធឹកសន្ធាប់។
ដោយសារហ្វូងមូសទាំងនោះទើបមានបញ្ហាកើតឡើង។ ដើមដំបូង
ដើម្បីចិព្ចឹាមជីវិតរាល់ថ្ងៃហ្វូងមូសចូលចិត្ដជពា្ជក់ជ័រដើមឈើនិងទឹកសន្សើម 
ដូចពីងពាងដែរ។ ប៉ុន្ដែពួកវាមាន ទំលាប់អាក្រក់មួយគឺទំលើសត្វដទៃដោយ
គ្មានកែ្រងចិត្ដ។ ពីងពាងមិនដែលធ្វើដូច្នោះទេ។ ថ្វីត្បិតតែសត្វមូសមានទម្ងន់
ស្មើនឹងគ្រាប់ស្រូវ ប៉ុន្ដែគ្មានសត្វណាមួយចូលចិត្ដធ្វើបង្គងអោយទំទេ។
អេ! ចុះចេញពីខ្នងគ្នាទៅ (ទន្សាយនិយាយ)
នែ! ទៅទុំលើដើមឈើទៅ (គោតំអូញ)
ប៉ុន្ដែគ្មានបានការអី្វទាំងអស់។ សត្វមុសទាំងនោះ វាធើ្វសេ្រចតែ
ក្បាលចិត្ដវា។ ហើយថ្ងៃមួយ ពេលដែលជ្រូកពៃ្រកញ្ជេ្រ឵លដើម្បីបណ្ដេញវា
មូសមួយខឹងពេកយកប្រមោយវា ចាក់ក្នុងសាច់ជ្រូកពៃ្រ។ វាមានការរំភើបចិត្ដ
យ៉ាងខ្លាំងដោយសារវាទទួលនូវរសជាតិឆ្ងាញ់ពិសេស។ វាធើ្វសកម្មភាពនេះ
ម្ដងទៀត ដើម្បីបញ្ជាក់។ មែន! ជាតិឈាមនេះរស់ជាតិឆ្ងាញ់មែន។ វាហើរ
ទៅទំលើសត្វដទៃទៀត ដើម្បីភ្លក់រសជាតិសត្វទាំងនោះ។ វាពេញចិត្ដនឹង
ការសាកល្បងនេះណាស់។
ហា័! ហា័! មានអី្វគួរអោយខ្ពើម! ឆ្ងាញ់ជាងជ័រដើមឈើ
និងទឹកសន្សើមទៅទៀត។
វាយកដំណឹងនេះទៅផ្សព្វផ្សាយដល់បងប្អូនរបស់វា។ ចាប់តាំង
ពីថ្ងៃនោះមក មូសទាំងអស់ គិតតែពីជពា្ចក់ឈាមសត្វដែលវាជួបប្រទះ។
វាជួបគ្នា វាពិភាក្សាតែពីរសជាតិម្ហូបថ្មីរបស់វា :
ឯងសាកជពា្ជក់ឈាមខ្លាម្ដងមើល ឆ្ងាញ់លើសសត្វដ៏ទៃ ឈាមគោ
ឈាមទន្សាយក៏ឆ្ងាញ់មិន ដល់វាដែរ។
ក្រោមការបឺតឈាមរបស់មូស សត្វទាំងអស់ ខ្លះសែ្រក ខ្លះរលាស់ខ្លួន
ខ្លះលោត ខ្លះននៀលដី ខ្លះទៅត្រដុះនឹងដើមឈើ។ សត្វនិមួយៗគ្មាន
អ្វីឆ្ងល់ទេគឺមូសជាអ្នករំខានគេ។ វាទាំងអស់មិនអាចទ្រាំទៀតបានទេ
វាទៅរកពីងពាងអោយយកដំណឹងនេះទៅទូលព្រះព្រហ្ម។
តើខ្ញុំត្រូវទៅទូលព្រះព្រហ្មយ៉ាងដូចម្ដេច ? (ពីងពាងសួរ)
ទូលព្រះអង្គថា: មូសគឺជាអមែ្រកមួយធ្ងន់ណាស់ ពួកវាមិនមែន
ជាមិត្ដរបស់យើងទេ។ វាទុំលើ ខ្នងពួកយើង លើមុខពួកយើង លើពោះ
ពួកយើង វាចុច វាជពា្ជក់។ ទូលព្រះអង្គអោយយកពួកវាទៅនៅលើមេឃ
ជាមួយព្រះអង្គទៅ។
ពីងពាងមិនអោយខាតពេល វាចាប់ទាញខ្សែអំបោះដែល
ភ្ជាប់ទៅលើមេឃ ហើយបាត់ខ្លួនមួយរំពេច។
! គឺឯងទេ! ពីងពាង (ព្រះព្រហ្មមានបន្ទូលពេលឃើញ
ពីងពាងមកដល់) យើងហាក់ដូចជាទទួលអារម្មណ៏ថា
មានអី្វមួយទាញម្រាមជើងយើង។
គោរពលោកម្ចាស់! សត្វចតុប្បាទទាំងអស់បានចាត់អោយខ្ញុំ
មកទូលព្រះអង្គថា មូសគឺជាអមែ្រកមួយដ៏ធ្ងន់ធ្ងររបស់គេ។
វាចុច វាទិច វាជពា្ជក់ឈាម ហើយគេទាំងអស់មិនត្រូវការ
វាទៀតទេ។ ព្រះអង្គត្រូវតែយកពួកវាចេញជាប្រញ៉ាប់។
ស្អីព្រះព្រហ្មឆើ្លយ។ យើងមិនអាចបំបាត់សត្វដែលយើងបង្កើត
បានទេ។ ពិសេសអី្វដែលមានជីវិត។ ប៉ុន្ដែមូសមិនចិព្ចឹាមជីវិត
ដោយជ័រឈើនិងទឹកសន្សើមដូចឯងទេឬ ?
មិនដូចទ្រេពះអង្គ! ពិតណាស់មិនដូចទេ! វាទម្លុះស្បែកហើយ
ជពា្ជក់ឈាម។ ពួកវាមិនមែនជា មិត្ដទេ។ នេះគឺជាពាក្យដែល
សត្វចតុប្បាទទាំងអស់អោយខ្ញុំមកទូលព្រះអង្គ។ សូមព្រះអង្គ
ជួយពួកគេផងទៅព្រះអង្គ! សូមជួយភ្លាមៗទៅ! ចំពោះខ្លួន
ខ្ញុំផ្ទាល់គ្មានបញ្ហាទេ មូសមិនអាចខាំខ្ញុំបានទេ ព្រោះខ្ញុំមាន
សំណាញ់សំរាប់ការពារខ្លួន។ នេះគឺជាសំណាងរបស់ខ្ញុំ!
ប៉ុន្ដែមិត្ដរបស់ខ្ញុំ! មិត្ដរបស់ខ្ញុំ! គេនឹងឆ្កួតនៅថ្ងៃណាមួយ
មូលហេតុមកពីមូសចងៃ្រនេះ។
យើងស្ទើរតែមិនជឿថាក្នុងការជប់របស់យើងមានពួកមូសជា
សត្វជពា្ជក់ឈាម។
អី្ហ! ជាការប្រាកដណាស់
ការស្មានមិនដល់ឬការធ្វេសប្រហែសតែបន្ដិចបន្ដួចធ្វើអោយ
អន្ដរាយការងារ ធំបាន។ បញ្ហានេះយើងត្រូវតែចងចាំជានិច្ច។
ពីងពាង! (ព្រះព្រហ្មមានបន្ទូល) ប្រសិនបើមូសជាប់
សំណាញ់ឯង ឯងគួរតែទុកវានៅទីនោះ ជាជាងឯងសំលាប់វា។
ទុកវាដើម្បីអ្វីព្រះអង្គ ?
ដូចជា...ស៊ីវាជាដើម ...
ទេ! ទេ! ទ្រេពះអង្គខ្ញុំឆ្អើមណាស់។
អឨីចឹង! ...(ព្រះព្រហ្មសព្ជឹាងគិតមួយសន្ទុះ)
អូរ! យើងនឹកឃើញហើយ យើងមានគំនិតហើយៗ។
យើងត្រូវតែដាក់កន្ទុយអោយសត្វទាំងនោះដើម្បីបក់មូស។
កន្ទុយ? កន្ទុយដូចម្ដេចទៅលោកម្ចាស់ ?
ត្រូវហើយកន្ទុយ គឺមានសណ្ឋានស្រដៀងនឹងកន្ទុយសត្វស្លាប
ដែលសំរាប់ហើរ និងកន្ទុយត្រីដែលសំរាប់ហែល។ ប៉ុន្ដែកនុ្ទយ
ដែលយើងប្រុងធ្វើនេះគឺសំរាប់បក់មូសណា័។
តើព្រះអង្គធើ្វអោយគេអង្កាល់កនុ្ទយនោះ? (ពីងពាងសួរ)
តើពិបាកធើ្វណាស់ទៅឬព្រះអង្គ?
ឥឡូវនេះគឺខ្នើតហើយ។ ស្អែកគឺថ្ងៃពេញបូរមី។  ចូរឯងទៅប្រាប់
សត្វចតុប្បាទទាំងអស់ថា ស្អែកយើងនឹងទៅផ្ដល់កន្ទុយអោយគេ
ម្នាក់មួយៗគ្រប់ៗគ្នា។ យើងនឹងរង់ចាំគេនៅក្នុងគុហានៃភ្នំព្រះសុមេរុ។
ប្រសើរណាស់! ប្រសើរណាស់! ស្អែកឡើងសត្វទាំងអស់
នឹងមានកន្ទុយសំរាប់បក់មូស។
៉ស្អែកគឺទិវាចែកកនុ្ទយ ៉ អោយដល់សត្វចតុប្បាទទាំងអស់។
ពេលទទួលដំណឹងនេះភ្លាមសត្វនិមួយនៅកន្លែងមិនសុកសោះ។ វាទាំងអស់
ធ្វើដំណើរព្រោងព្រាតតាមផ្លូវសំដៅទៅគុហារដែលព្រះព្រហ្មបានកំណត់។
លើកលែងតែទន្សាយខ្ជិលជាងគេ វាសំងំដេកតទៅទៀត។
អេ!ក្រោកឡើង! បងត្រចៀកវែង (ពីងពាងដាស់វា)។ 
បងដឹងទេ ខ្ញុំបានប្រាប់ហើយណាថាថ្ងៃនេះជា ៉ទិវាចែក
កន្ទុយ ៉។ ធើ្វដំណើរទៅបងទៅយកកន្ទុយនឹងគេ។
ធ្វើដំណើរ តែឯងត្រូវពន្យល់យើងសិន។ ហេតុអី្វបានជាឯង
នៅទីនេះដែរ ? ហេតុអី្វបានជាឯងមិនទៅយកកន្ទុយនឹងគេ ?
ខ្ញុំឥតត្រូវការកន្ទុយទេ។ តែបង! បងត្រូវការណា័!
បងទន្សាយសំរាប់ដេញមូសណា័!
ប្រញ៉ាប់ទៅធ្វើអី្វមិនខ្វះទេ ខ្ញុំមិនចូលចិត្ដប្រជ្រៀតហើយ
ដណ្ដើមគ្នាទេ។
សេ្រចតែចិត្ដឯងចុះទន្សាយ។ ទន្សាយស្ងាបហឨមហឨម ហើយ
ដេកទៀតទៅ។
ស្អែកឡើងពេលវាភ្ញាក់ដឹងខ្លួន វាឃើញញាតិមិត្ដទាំងអស់
ចុះពីភ្នំវិញប្រកបដោយកន្ទុយម្នាក់មួយៗ ល្អៗដូចៗគ្នា។ ពេលមូសទុំលើ
ត្រគាក លើខ្នងផ្លាប់ សត្វទាំងនោះបក់កន្ទុយតែពីខ្វាច់ មូសភ័យស្ទើរលស់
ព្រលឹង ហើរបាត់។ សត្វចតុប្បាទមានកនុ្ទយគឺជាភាពមួយគួរអោយប្លែក
ភ្នែកណាស់ ព្រោះពីដើមមកគេមិនដែលឃើញសោះ។ ទន្សាយត្រូវតែ
បង្ខំចិត្ដទទួលស្គាល់ថា កន្ទុយមានប្រយោជន៏មែន ជាពិសេសធ្វើអោយ
សត្វនិមួយៗមានសម្រស់ជាងពីមុន។ ប៉ុន្ដែវាគ្មានឆន្ទ:និងទៅយកទេ
វាប្រាស់ខ្លួនដេកផងគិតផង :
៉ជាការប្រសើរ បើសិនជាមានសត្វណាមួយយកកន្ទុយ
មកអោយយើង ៉។ វានិយាយផង វាស្ងាបផង។ រំពេចនោះ កញ្ជេ្រ឵ង
ក៏មកដល់។
អាបងកព្រោ្ជង (ទន្សាយនិយាយ) កន្ទុយបងស្អាតអី្វម៉្លេះទេ!
ស្អាតមែនណាបង!មូសមិនហឨានមកក្បែរបងទេ។ ហើយខ្ញុំហឨាន
ភ្នាល់ទៀតថា បងរត់លឿនជាងមុនក៏ដោយសារកន្ទុយដ៏
ត្រសំត្រសាយនេះ។
កញ្ជេ្រ឵ងផ្អៀងផ្អងមើលកន្ទុយរបស់ខ្លួនចុះឡើងៗ ហើយនិយាយ :
ប្រាកដណាស់ ឥឡូវនេះខ្ញុំរត់លឿនដូចផ្លេកបន្ទោរ។
បងកញ្ជេ្រ឵ងជាទីស្រឡាញ់ ដោយបងរត់លឿនជាងមុន
តើបងអាចរត់ទៅកន្លែងដដែលជ្រើសរើស យកកន្ទុយមួយដ៏
ល្អដូចរបស់បងអោយខ្ញុំបានទេ ខ្ញុំនឹងដឹងគុណបងណាបងសំលាញ់!
មានអ្វីពិបាក ខ្ញុំសប្បាយចិត្ដនឹងបំពេញកិច្ចការនេះណាស់ ខ្ញុំ
ទៅភ្លែតមកវិញភ្លាម។ ខ្ញុំរត់លឿនដូចព្រួញ។ រង់ចាំខ្ញុំនៅទីនេះ
ណា័ ខ្ញុំត្រលប់ទៅវិញឥឡូវហ្នឹង។
កព្ជ្រោ឵ងបោះពួយទៅ ប៉ុន្ដែតាមផ្លូវឈប់ព្ញឹាកញាប់ណាស់
ព្រោះវារវល់តែបង្អួតកន្ទុយរបស់វាផង និងធើ្វការប្រៀបធៀបកន្ទុយសត្វ
ដ៏ទៃដែលវាជួបប្រទះផង។ ដើម្បីទៅដល់គុហាវាប្រើពេល បីដងលើសពេល
ធម្មតា។ ពេលទៅដល់គុហាមានភាពស្ងប់ស្ងាត់ គ្មានសត្វមួយសោះ។
កញ្ជេ្រ឵ងបើកភ្នែកធំៗខំរកមើលកែ្រង នៅសល់កន្ទុយនៅកៀនណាមួយ។
គ្មានសោះ។ វាត្រលប់ក្រោយប្រុងចាកចេញពីគុហាស្រាប់តែវាប្រទះឃើញ
សំណុំរោមសត្វជាប់នឹងក្រហែងថ្ម។
អា័្គ នេះជាកព្ចំារោមដែលកកិតនឹងក្រហែងថ្ម ពេលដែលគេ
ប្រជ្រៀតគ្នាទៅយកកន្ទុយ កញ្ជេ្រ឵ងនិយាយម្នាក់ឯង កព្ចំារោមនេះ
ដេញមូសមិនបានមែន ត្រែគាន់បើជាងអត់។ អូ ត្រូវហើយ អ្នកដែល
មានត្រចៀកតូចត្រូវមានកន្ទុយវែង ដូចអាត្មាអញជាដើម។ ចំណែកឯ
អ្នកដែលមានត្រចៀក វែងត្រូវមានកន្ទុយខ្លីក្រញឹបដូចនេះឯង។ វាចាប់បោច
កញ្ចុំរោមនោះហើយបោះពួយយ៉ាងលឿន។ នៅក្នុងសំណាញ់ លើមែកឈើ
មួយពីងពាងឃើញពី ចម្ងាយ កញ្ជេ្រ឵ងរត់មក។ វាស្គាល់កញ្ជេ្រ឵ង
ច្បាស់លាស់ដោយសារកន្ទុយដ៏ល្អរបស់វា។ តែវាមើលមិនឃើញ
កន្ទុយដែលកញ្ជេ្រ឵ងយកមកអោយទន្សាយទេ។ ពីងពាងចុះមកឈរលើស្លែ
ក្បែរទន្សាយហើយសួរ
ឯណាកន្ទុយរបស់ឯង? ទន្សាយ!
មកដល់ឥឡូវហើយ ឯងកុំព្រួយអី!
នៅពេលនោះកញ្ជេ្រ឵ងដាក់កញ្ចុំរោមក្បែរជើងទន្សាយ។
នេះគឺជាកន្ទុយរបស់ឯងណា័ទន្សាយ។ ខ្ញុំដឹងថាវាមិនល្អ
ដូចរបស់ខ្ញុំទេ។ តែវានៅសល់តែអាមួយហ្នឹង។ យកទៅ!
ទន្សាយអើយប្រសើរជាងអត់! នែ! នេះជាមូ៉តថី្មណា័
សមនឹងឯងណាស់!
ទន្សាយបើកភ្នែកព្រឹមៗ។
បែរក្រោយមក កញ្ជេ្រ឵ងនិយាយ យើងជួយដាក់កន្ទុយអោយឯងណា័!
ទន្សាយបាត់មាត់បាត់ក។ កញ្ជេ្រ឵ងចាប់លើកត្រចៀកទន្សាយបង្វិល
ហើយផ្លាប់វាយយកកញ្ចុំកន្ទុយដាក់ចំកន្លែង។ រួចហើយវារត់ចេញបាត់ទៅ។
ពីងពាងប្រតោងឡើងសំណាញ់របស់វាវិញដោយបន្លឺសំឡេងថា:
ដើម្បីអោយពេញចិត្ដគ្រេតូវជ្រើសរើសដោយខ្លួនឯង។ មិនត្រូវ
ពឹងផ្អែកលើអ្នកដ៏ទៃ។ ហើយ បើគ្មានរបស់អី្វដែលគ្រេសឡាញ់
គ្រេតូវស្រឡាញ់របស់អី្វដែលគេមាន ៉។
ដំបូន្មាននេះធើ្វអោយទន្សាយរឹងរឹតតែខឹងខ្លាំងឡើងៗ។ វាសែ្រកជេរ : 
៉អាកញ្ជេ្រ឵ងចងៃ្រ! អាកញ្ជេ្រ឵ងចំកួត។ ហេតុអី្វបានជាវាប្រើពេល
ច្រើនម្លេះ យើងរង់ចាំអស់ពេលជាយូរ ហើយទទួលកន្ទុយយ៉ាងខ្លី
គឺជាកំហុសរបស់វាៗ! ដែលធ្វើអោយយើងមានកន្ទុយមួយកញ្ចុំតូចនេះ ៉។
ប៉ុន្ដែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ទន្សាយមានកន្ទុយដែរ។