រឿង រៃ និង ស្រមោច

spkr.gif (282 bytes)
 

មានសត្វរៃមួយហើរច្រៀងលេងពេញមួយរដូវប្រាំង គ្មានគិតខ្វល់ខ្វាយ

រកស្បៀងអាហារទុកសំរាប់ខ្លួនឡើយ។ ឯហ្វូងស្រមោចជាសត្វឧស្សាហ៏
ព្យាយាមនាំគ្នាខំជពា្ជូនស្បៀង គិតកែ្រងខ្វះខាតទៅថ្ងៃមុខ។
រដូវភ្លៀងធ្លាក់ជោកជាំមកដល់ រៃអត់អាហារ កើតក្ដីសេ្រកឃ្លាន
រួចក៏ហើរទៅខ្ចីស្បៀងស្រមោច ដោយពោលថា
មិត្ដអើយ ខ្ញុំឃ្លានណាស់ ខ្ញុំពុំមានអី្វបរិភោគទេ ព្រោះភ្លៀងធ្លាក់
ខ្លាំងពេកនឹងចេញស្វែងរកអាហារពុំបាន។ ដូច្នេះសូមមិត្ដមេត្ដា
ចែកស្បៀងអោយខ្ញុំខ្ចីសិន ទំរាំរដូវប្រាំងខ្ញុំរកសងវិញ។
ស្រមោចលឺហើយក៏សួររៃវិញថា
អើរៃ កាលពីរដូវប្រាំង ឯងរវល់ធើ្វអី្វ បានជាមិនខំរកស្បៀងទុក ?
រៃក៏ឆ្លើយវិញថា
មិត្ដអើយ ខ្ញុំរវល់ហើរសែ្រកច្រៀងលេងយ៉ាងសប្បាយរីករាយតាម
ពៃ្រព្រឹក្សា។
ស្រមោចបញ្ចើចបញ្ចើទៅវិញថា
អើ បើពីដើម ឯងធ្លាប់ច្រៀងលេងយ៉ាងសប្បាយតាមពៃ្រព្រឹក្សា 
ឥឡូវច្រៀងលេងទៀតទៅ កុំឈប់ ព្រោះការច្រៀងលេងនាំអោយឯងឆ្អែត
អញ្ជើញច្រៀងទៀតទៅមិត្ដ ពួកយើងនឹងចាំស្ដាប់ ។
ស្រមោចពោលហើយ ច្រានរៃចេញពីផ្ទះទាញទ្វារបិទគ្រឹប។ រៃនៅតែទទូច អង្វរស្រមោចទៀតថា
ឱមិត្ដអើយ ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ មានកំលាំងឯណា
សែ្រកច្រៀងទៀត អាណិតចែកស្បៀងអោយខ្ញុំខ្ចីបនិ្ដចមក។
ស្រមោចឆ្លើយក្នុងផ្ទះទៀតថា
ស្បៀងយើងមានខ្លះដែរ តែយើងទុកល្មមតែកូនចៅយើង យើងពុំមាន 
ស្បៀងឯណាច្រើន ចែករំលែកអោយរៃឯងទេ ?
រៃទាល់ប្រាជ្ញអស់សង្ឃឹមក៏ហើរទៅកាន់លំនៅ ដោយក្ដីទុកសោក។ វាត្រដរ
រស់នៅដោយក្ដីអត់ឃ្លានវេទនាបំផុតពេព្ញាមួយរដូវ។