រឿង អ្នកសែ្រ និង កព្ជ្រោ឵ង

spkr.gif (282 bytes)

 

យប់មួយ កញ្ជេ្រ឵ងទៅលួចចាប់មាន់ទាអ្នកស្រុកជាអាហារ។ លុះ
ត្រលប់មកវិញ ជ្រុលពេល វាក៏ចូលទៅដេកក្នុងពំនូកចំបើងមួយនៅក្បែរ
មាត់ស្ទឹង។ យប់នោះភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់ភ្លឺ។ ដោយនឿយហត់ខ្លាំង
ពេក កញ្ជេ្រ឵ងដេកលក់ស្កប់ស្កល់មិនដឹងអី្វទាំង អស់។
ព្រឹកឡើងវាភ្ញាក់ព្រឺតដោយឃើញទឹកលិចទីវាល និងលិចពំនូក
ចំបើងដែលវាអាស្រ័យនៅ។ កញ្ជេ្រ឵ង ឡេឡា ភិតភ័យឥតឧបមា។ ទឹកជន់
ឡើងកាន់តែខ្លាំង កញ្ជេ្រ឵ងរិតតែតក់ស្លុតភ័យស្លន់ស្លោ។ វាសែ្រកយំដង្ហោយ
ហៅរកគេជួយ។
ជួយផង ! លោកអើយជួយផង ! ទឹកជន់លង់ខ្ញុំស្លាប់ឥឡូវហើយ !
 

ពេលនោះមានអ្នកសែ្រ កំពុងអំទូកមើលផលដណាំខ្លួនដែលត្រូវ

ទឹកជំនន់លិច។ គាត់ឮសូរសំលេង ល្វើយៗសែ្រកអោយជួយពីចំងាយ គាត់
ក៏បត់ទូកតំរង់ទៅរក។ លុះទៅជិតដល់ អ្នកសែ្រស្គាល់ជាក់ជាសត្វកញ្ជេ្រ឵ង។
គាត់តេ្រកអរក្នុងចិត្ដ រួចលាន់មាត់ថា :
អូរ កញ្ជេ្រ឵ងទេតើ ! អញរកមុខឯងយូរហើយ អាចោរលួចមាន់ទា !
ឯងនឹងត្រូវស្លាប់ដោយដៃអញ នៅពេលនេះជាមិនខាន !
 

អ្នកសែ្រក៏អែបទូកទៅជិតពំនូកចំបើង រួចគាត់យាច្រវាយ៉ាងអស់

ទំហឹងដៃបំរុងវាយក្បាលកញ្ជេ្រ឵ងអោយងាប់នៅនឹងកន្លែង។ ប៉ុន្ដែ កញ្ជេ្រ឵ង
គេចផុត។ គាត់លើកច្រវាសំពងម្ដងទៀត កញ្ជេ្រ឵ងរត់គេចទៅខាងស្ដាំ។
គាត់វាយទៅខាងស្ដាំ កញ្ជេ្រ឵ងរត់គេចទៅខាងឆ្វេង។ អ្នកសែ្រមួរម៉ៅក្នុង
ចិត្ដ ខឹងញ័រខ្លួនហើយសែ្រកថា
យីអាកំហូច អញនឹងទៅចាប់អាឯងទាំងរស់ អោយទាល់តែបាន !
ថាហើយ គាត់លោតឡើងលើពំនូកចំបើង ដេញចាប់កញ្ជេ្រ឵ង
កញ្ជេ្រ឵ងមានប្រាជ្ញាលោតចុះភ្លែត ទៅក្នុងទូក។ វាប្រញាប់ប្រញាល់យកច្រវា
អុំទូកយ៉ាងលឿនចេញពីទីនោះភ្លាមដោយរីករាយ។ អ្នកសែ្រយើងហួសចិត្ដ
ឈរ អស់សង្ឃឹមលើពំនូកចំបើងម្នាក់ឯងកណ្ដាលវាលល្ហល្ហាច។