រឿងទន្សាយ និង ដំរី spkr.gif (282 bytes)

 

ថ្ងៃមួយ ទន្សាយលួចចូលស៊ីត្រសក់ក្នុងចំការ។ ស៊ីឆ្អែតហើយ វាខំ
រត់យ៉ាងលឿនដោយខ្លាចម្ចាស់ចំការ មកទាន់។
ទន្សាយបានសំរាកយកកំលាំងលើគល់ដង្គត់ មួយក្បែរមាត់ត្រពាំង។
ថ្ងៃកាន់តែខ្ពស់ ជ័រឈើរលាយ ស្អិតជាប់គូថទន្សាយងើបមិនរួច។
ឱ ជីវិតខ្ញុំអើយ ម្លេះសមត្រូវស្លាប់លើដង្គត់ឈើនេះហើយ។ គ្មាន
នរណាមកជួយទេ។
ពេលនោះមានកូនដំរីមួយ មកផឹកទឹកត្រពាំង។ ទន្សាយឃើញភ្លាមសែ្រក
សំលុត
នែ កូនដំរី ឯងអីក៏ព្រហើនម៉្លេះហឨានមកផឹកទឹកត្រពាំងនេះដោយ
ឥតមានសុំយើង មួយម៉ាត់។ ដឹងទេ ព្រះឥន្រ្ទប្រើយើងអោយមក
ចាំណា។
កូនដំរីភ័យណាស់ ក៏បោលទៅប្រាប់មេ។ មេដំរីដឹងភ្លាមខឹងណាស់ដើរសំដៅ
ទៅរកទន្សាយ។
នែ ទន្សាយ ម្ដេចក៏ហាមមិនអោយកូនយើងផឹកទឹកត្រពាំងនេះ ?
អើ យើងមិនអោយផឹក ព្រោះព្រះឥន្រ្ទប្រើយើងអោយមកចាំទឹកត្រពាំង។
មេដំរីខឹងណាស់ ក៏ចាប់ទន្សាយគ្រវែងចោលមួយទំហឹងដៃ។
អរគុណបងដំរីណាស់ដែលបានជួយខ្ញុំអោយរួចផុតពីជ័រដង្គត់នេះសូម
បងនាំកូនពិសារទឹកនេះដោយរីករាយចុះ សូមលាបងសិនហើយ។

 

៉ ប្រាជ្ញា ជាអាវុធ ៉