រឿង សារិកា ក្ងោក និង កុក

spkr.gif (282 bytes)

 

ព្រានពៃ្រម្នាក់ចាប់បានសារិកាមួយ ក្ងោកមួយ និងកុកមួយ។ គាត់ខំ
បង្ហាត់បង្រៀនសត្វទាំងបីយ៉ាង យកចិត្ដទុកដាក់ គឺបង្ហាត់សារិកាអោយចេះ
និយាយភាសាមនុស្ស ក្ងោកនិងកុកអោយចេះរេរាំ។
ឃើញសត្វទាំងបីចេះស្ទាត់ហើយ ព្រានក៏យកទៅជូនស្ដេចដើម្បីបាន
យសសកិ្ដនិងប្រាក់រង្វាន់។ ស្ដេចសួរថា :
តើសត្វទាំងបីនេះចេះអី្វខ្លះ នាយព្រាន ?
ព្រានប្រើសារិកាអោយនិយាយ។
សារិកាក៏សំដែងវិជ្ជាដែលខ្លួនចេះយ៉ាងស្ទាត់ជំនាញ។
បន្ទាប់មកព្រានប្រើក្ងោកអោយរាំជូនស្ដេចមើល។
ក្ងោករេរាំក្បាច់យ៉ាងទន់រំពើន។ ស្ដេចពេញចិត្ដ ក៏ប្រើអាមាត្យអោយ
ចាប់យកសត្វទាំងពីរទៅដាក់ក្នុងទ្រុង។ ក្រោយបំផុតព្រានប្រើកុក អោយរាំម្ដងវិញ។
កុកមានប្រាជ្ញាគិតថា ៉សារិកានិងក្ងោកខំសំដែងចំណេះវិជ្ជាជូនស្ដេច
មើល ស្ដេចពេញចិត្ដ បញ្ជាអោយចាប់ដាក់ទ្រុង។ ធម្មតាសត្វជាប់ទ្រុងគ្មាន
សេរីភាព និងសេចក្ដីសុខទេ។ ចំណែកអញៗ ធើ្វល្ងង់ចុះទើបរួចខ្លួន ៉។
គិតហើយ កុកនៅតែស្ងៀមពុំព្រមរាំធើ្វត្រែកកៗតែប៉ុណ្ណោះ។ ស្ដេចយល់
កិរិយាកុក មិនចេះធើ្វអី្វ ក៏បញ្ជាអោយព្រានស្រាយកុកលែងទៅ។
កុករួចពីដ្រៃពាន ហើរវឹងសំដៅលំនៅ ជួបញាតិសន្ដាន រស់នៅ
មានសេរីភាពដូចដើម។