រឿង ចង្កឹះប្រាំពីរដើម

spkr.gif (282 bytes)

 

កាលពីពេ្រងនាយមានគ្រួសារមួយមានបងប្អូនប្រុសប្រាំពីរនាក់។
គេទាំងប្រាំពីរនាក់នោះស្រលាញ់គ្នាណាស់តាំងពីវ័យកុមារ។ បងចេះជួយប្អូនៗ
ឯប្អូនៗវិញ ក៏គោរពបងដែរ គេមិនដែលឈ្លោះប្រកែកគ្នាឡើយ។ ប្រជាជន
ក្នុងភូមិ នរណាក៏ពេញចិត្ដសរសើរនិងចង់បានដូចបងប្អូនប្រាំពីរនាក់នោះ
ដែរ។ គ្រេសលាញ់គ្នាណាស់ គ្មាននរណាម្នាក់អាចបំបាក់គេបានឡើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏បានកន្លងទៅ។ បងប្អូនទាំង
ប្រាំពីរនាក់ ក៏ចំរើនវ័យ ធំពេញរូបពេញរាង មានប្រពន្ធ ហើយមានកូន
ពូនជាចៅរៀងៗខ្លួន។ ជាការធម្មតា ការស់នៅតែងតែមានការប៉ះទង្គិចគ្នា
បនិ្ដចបន្ដួចរវាងគ្រួសារនិមួយៗ របស់បងប្អូនទាំងប្រាំពីរនាក់។ ដើមដំបូង
ប្រពន្ធនិងកូនរវាងបងប្អូនទាំងប្រាំពីនាក់ចាប់ផើ្ដមឈ្លោះគ្នា បន្ទាប់មកទៀត
ជំលោះ ក៏កើតមានរវាងបងប្អូនប្រុសទាំងប្រាំពីរនាក់តែម្ដង។
ពេលទៅលេងនឹងជីតាម្ដងៗ ចៅៗគិតតែនាំគ្នាទូលពិត ពីរឿងទាស់
រឿងខុស រឿងប្រមាថមើលងាយ។
ជីតាយល់ថា បើបណ្ដែតបណ្ដោយអោយរឿងរ៉ាវជំលោះ
បនិ្ដចបន្ដួចនេះមានតទៅទៀត ជំលោះនេះនឹងកាន់តែធំ អាចអោយ
កូនប្រុសគាត់ទាំងប្រាំពីរនាក់ ក្លាយជាសត្រូវនឹងគ្នាជាពុំខាន។
ថ្ងៃមួយជីតាបានហៅកូនទាំងអស់អោយមកជួបជុំគ្នា ហើយនិយាយ
ថ្ងៃស្អែកកូនទាំងអស់មកជួបពុក។ ហើយម្នាក់ៗត្រូវយកចងឹ្កះ
មួយដើម មកជាមួយផង កុំភ្លេចអោយសោះណា !
ពេលត្រលប់ទៅផ្ទះវិញ ម្នាក់ៗឆ្ងល់ណាស់ថា ហេតុអី្វក៏ពុក
អោយយកចងឹ្កះធើ្វអី្វ ?
លុះស្អែកឡើងកូនទាំងប្រាំពីរ បានមកដល់ផ្ទះរបស់ឪពុកគេតាម
ការកំណត់។
ពេលជួបជុំគ្នាអស់ហើយ ឪពុកក៏ប្រមូលយកចងឹ្កះទាំងប្រាំពីរដើម
ចងជាបាច់។ រួចគាត់ហុចទៅកូនប្រុសគាត់វិញ ហើយនិយាយថា :
មើល ! តើកូនណាអាចកាច់បំបាក់ចងឹ្កះនេះបាន ?
កូនប្រុសទាំងប្រាំពីរទទួលយកបាច់ចង្កឹះមកកាច់ម្នាក់ម្ដងៗ។ តែគ្មាន
កូនណាម្នាក់   អាចកាច់បាក់សោះ។
ឃើញដូចនោះឪពុកស្រាយបាច់ចងឹ្កះចេញ រួចហុចទៅអោយកូនម្នាក់
មួយដើម ហើយពោលថា
ឥឡូវ កូនសាកកាច់ចង្កឹះនេះមើល !
កូនម្នាក់ៗកាច់ចង្កឹះខ្លួនបាក់យ៉ាងងាយ។ ឆ្លៀតឱកាសពេលនោះ
ឪពុកបានអប់រំប្រៀនប្រដៅ ដល់កូនៗគាត់ថា :
កូនប្រុស ! ចង្កឹះទាំងប្រាំពីរដេិមនេះ
គឺជាតំណាងអោយរូបកូនទាំងប្រាំពីរនាក់នេះហើយ។ ពេលណាកូន
រួបរួមសាមគ្គីគ្នា ដូចជាចង្កឹះមួយបាច់នេះ កូនអាចរស់នៅបាន
សុខសាន្ដ ខ្លាំងហើយរឹងមាំទៀតផង។ គ្មាននរណាអាចមើលងាយ
កូននិងយកឈ្នះលើកូនបានទេ។ ប៉ុន្ដែផ្ទុយទៅវិញ បើកូនពុំចេះ
យោគយល់គ្នា ពុំអធ្យាស្រ័យគ្នា ដូចសព្ធថ្ងៃនេះ រវល់តែទាស់គ្នា
មើលងាយគ្នានោះ រូបកូនមិនខុសពីចង្កឹះមួយដើម ដែលគេអាចកាច់
បំបាក់បានយ៉ាងងាយបំផុតនោះឡើយ។ កូនត្រូវយល់ថា សាមគ្គីភាពជា
កំលាំង និងជាសុភមង្គលណាកូន !
គេទាំងអស់គ្នាក៏ចាប់ផ្ដើមភ្ញាក់ខ្លួន ឡើងវិញ ហើយចាប់តាំង
ពីពេលនោះមក កូនប្រុសទាំងប្រាំពីរនាក់ ចាប់ផើ្ដមរស់នៅក្នុងសាមគ្គីភាព
និងការយោគយល់គ្នាជានិច្ច។ ភាពរីករាយសុខដុមនិងសុភមង្គលកើតមាន
់ឡើងវិញ រវាងបងប្អូនប្រុសទាំងប្រាំពីរនាក់។ ប្រជាជនទាំងអស់ក្នុងភូមិ
ក៏ស្រលាញ់រាប់អានហើយកោតកែ្រងកំលាំងសាមគ្គីភាពនេះណាស់។

e