រឿង ព្រះចន្ទ

 spkr.gif (282 bytes)

 

មានដំណាលថា ព្រះអាទិត្យ ព្រះពាយ ព្រះភិរុណ និងព្រះចន្ទ
ជាបងប្អូននឹងគ្នា។ សម័យថ្ងៃមួយ បងប្អូនទាំងបួននាក់បានរៀបចំធើ្វពិធី
ជប់លៀងមួយដែលមានម្ហូបចំណីពោរពេញ។ ព្រះអាទិត្យ ព្រះពាយ និង
ព្រះពិរុណ ទាំងបីនាក់ស៊ីនំចំណីបរិបូរ ពុំបានគិតគូរយកទៅផ្ញើរម្ដាយទេ។
មានត្រែពះចន្ទមួយទេ ដែលជាកូនពៅបានយកបង្អែមទៅផ្ញើរម្ដាយ។
អ្នកម្ដាយក៏ពោលទៅរកកូនៗ ដែលល្មោភស៊ីថា :
កូនឯងទាំងបីនាក់ គួរតែមើលនិងធើ្វគំរូតាមព្រះចន្ទ មិនត្រូវ
ឆ្អែត ភ្លេចខ្លួនតែម្នាក់ឯង។ ត្រូវចេះដឹងគុណដល់អ្នកមានគុណនិង
ត្រូវចេះយល់នូវការអត់ឃ្លានរបស់អ្នកដទៃផង ដូចនេះអំណឹះតទៅ
កូនឯងទាំងបីនាក់នឹងត្រូវគេមិនសូវស្រលាញ់ពេញចិត្ដទេ។
ហើយអ្នកម្ដាយក៏បែរមកអោបព្រះចន្ទថា :
អំណឹះតទៅ នៅកន្លែងណាក៏ដោយនៅពេលដែលមានរូបកូន គឺ
គ្រេតូវស្វាគមន៏ អបអររីករាយជាមួយកូនជានិច្ច។
ចាប់តាំងពីពេលនោះមក កាលណាមានថ្ងៃបើកខ្លាំង មានខ្យល់ខ្លាំង
មានភ្លៀងខ្លាំង តែងមានមនុស្សត្អូញត្អែជានិច្ច។ ប៉ុន្ដែគេនាំគ្នារីករាយទាំង
សាកលនឹងរស្មីដ៏ស្រទន់របស់ព្រះច័ន្ទ។