pchumben.gif (2427 bytes)

   បុណ្យភ្ជុំបិណ្ឌគឺជាបុណ្ឌមួយក្នុងចំណោមបុណ្យធំៗនៅស្រុកខ្មែរ ។ 
បុណ្យភ្ជុំបិណ្យគឺជាបុណ្យមួយ ដែលអ្នកកាន់ព្រះពុទ្ធសាសនារៀបចំឡើង 
ដើម្បី ឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខ័ន្ធ ជីដូនជីតា មាតាបីតា មីងមា 
បងប្អូន និងញាតិមិត្ដដែលបានបាត់បង់ជីវិត។
   ពិធីបុណ្ឌនេះមានរយ:ពេល ១៥ថ្ងៃគឺចាប់តាំងពីថ្ងៃ រោចដល់ថ្ងៃ
រោច ខែភទ្របទដែលជាខែទី១០ ន្រៃបតិទិនចន្ទគតិរៀងរាល់ឆ្នាំ។ 
តាម ប្រតិទិនសុរិគតិរយ:ពេលបុណ្យចូលឆ្នាំចាប់ផើ្នមពីពាក់កណា្ដល 
ខែកញ្ញា ឬជួនកាលចាប់ផើ្ដមពីដើមខែតុលា។
   ថ្ងៃ រោចដល់ថ្ងៃ ១៤រោចគឺជាថ្ងៃ ៉ កាន់បិណ្ឌ ៉និងថ្ងៃទី១៥  
រោច ខែភទ្របទគឺជាថ្ងៃ ៉ភ្ជុំបិណ្ឌ ៉។ នៅក្នុងភូមិនិមួយៗឧបាសក
ឧបាសិកា តែងតែរៀបចំគ្នាជាក្រុមៗដើម្បី ៉កាន់បិណ្ឌ ៉។ ទោះបីនៅក្នុង
ភូមិនោះមាន ប្រជាជនច្រើនឬតិចក៏ដោយក៏គេរៀបចំតែដប់បួនក្រុម
ប៉ុនណ្ណោះ ដើម្បីធើ្វ ចង្ហាន់ ប្រគេនព្រះសង្ឈនៅថ្ងៃកាន់បិណ្ឌទាំង 
១៤ថ្ងៃ។ ចំណែកនៅថ្ងៃទី ១៥ ប្រជាជនភាគច្រើន នាំគ្នា ទៅជួប
្នជុំគា្ននៅវត្ដដើម្បីឆ្លងបុណ្យ។
   ក្រៅពីទៅវត្ដនៅយប់ថ្ងៃបង្ហើយ ប្រជាជនខ្មែរខ្លះមានធើ្វពិធី 
សែនពេ្រននៅផ្ទះរបស់គេ ប្រសិនបើគេមានលំនៅស្បានតាមមាត់ស្ទឹង
ឬទន្លេ។ នៅក្នុងពិធីនេះគេរៀបចំដូចតទៅ  ដំបូងគ្រេកាលកន្ទេល
មួយ បន្ទាប់ មកគេ ដាក់ខ្នើយមួយនៅលើកន្ទេលនោះហើយគេ
យកក្រណាត់ស មួយ ផ្ទាំងមកគ្របពី លើខ្នោយនិងកន្ទេលមួយជាន់
ទៀត ។ នៅជុំវិញកន្ទេលនេះ គេដាក់ថាសម្ហូប នំចំណី ផ្លែឈើ
បាយបិណ្ឌបាយបិតបូរ ទៀនធូប ជើងពាន ដែលមានបារី សា្លម្លូ។
បន្ទាប់មកសមាជិកគ្រួសារទាំងអស់ មកអង្គុយជុំវិញរណា្ដប់នោះ។
នៅពេលគេមកជួបជុំគ្នាហើយ ម្រេគួសារឬអ្នកណាម្នាក់ ដែលមាន
វ័យចាស់ ជាងគ្រេតូវអុជទៀនធូប អញ្ឆើញវីញ្ញាណក្ខ័ន្ធ ដូនតា
មកសេពសោយ ហើយគេ សុំអោយ វីញ្ញាណក្ខ័ន្ឋ ដូនតាជួយថែ
រក្សាសមាជិកគ្រួសារដែល នៅរស់អោយមាន សេចកី្ដសុខ។  
នៅពេលព្រលឹមឡើង នាថ្ងៃបន្ទាប់ គេរៀបចំម្ហូបអាហារ នំចំណី
ដាក់ ទៅក្នុងទូកដែលគេធើ្វដើមចេក ហើយបណ្ដែតតាមទឹកដើម្បី
ជូនដំណើរ ដូនតាទៅវិញ។
   តាមជំនឿព្រះពុទ្ធសាសនា មនុស្សគ្រប់រូបតែងតែទទួលផល
តាមអំពើ របស់ខ្លួន។មនុស្សដែល ប្រព្រិត្ដអំពើអាក្រក់ត្រូវទទួល
រងអំពើអាក្រក់។  នៅពេលស្លាប់ទៅ ជនទាំងនេះតែងតែធ្លាក់រង
ទុក្ខវេទនា គ្មានអាហារ បរិភោគ នៅក្នុងឋាននរក។ គម្ពីរ
៉មិលិន្ទប្បពា្ហ ៉ បានចែងថា មានពួក បែ្រតមួយ ក្រុមអាច
ចិព្ចឹាមជីវិត ដោយផលដែលញាតិមិត្ដធ្វើបុណ្យបពា្ឆូនទៅអោយ។
ពួកបែ្រតនេះមានភាពភ័យខា្លចនិងពន្លឺ។ យល់ឃើញ សភាពបែប
នេះ យមរាជយល់ព្រមដោះលែងពួកបេ្រតនេះអោយមករស់នៅ
លាយឡំ ជាមួយ ពួកមនុស្សនៅក្នុងពេលរនោចខែភទ្របទនេះ។  
ហេតុនេះហើយ បានជាប្រជាជន ខ្មែរកំណត់យកថ្ងៃភ្ជុំបិណ្ឌនៅ
ក្នុង ពេលរនោច ខែភទ្របទពីព្រោះពេលនេះព្រះ ច័ន្ទគា្មនពន្លឺទេ
ជាពេល ដែលងងិតជាគេ។
   នៅក្នុងរដូវភ្ជុំបិណ្ឌ ពួកបែ្រតទាំងនេះតែងតែធើ្វដំណើរពី
វត្ដមួយទៅ វត្ដមួយគ្រប់ចំនួនប្រាំពីរវត្ដដើម្បី ទទួលភោគផល
ដែលញាតិមិត្ដឧទិសជូន។ ប្រសិនបើ ញាតិមិត្ដរបស់បែ្រត
ទាំងនេះមានលុយកាក់គ្រប់គ្រាន់ តែមិន ធ្វើបុណ្យ បពា្ជូន
កុសល្យអោយពួកគេទេនោះ ពួកគេនឹងអត់បាយក្រហាយ ទឹក
រងទុក្ខវេទនាពេញមួយឆ្នាំ។ ចំណែកឯបងប្អូនរបស់បេ្រតទាំងនោះក៏
នឹងទទួលរងនូវ ផលវិបាកផងដែរព្រោះពួកបេ្រតទាំងនោះនឹង
ធើ្វអោយ បងប្អូនចិត្ដអាក្រក់របស់ គេជួបនឹងការឈឺថ្កាត់ ឬ
គ្រោះថ្នាក់ដោយប្រការណាមួយ។  អាស្រ័យដោយជំនឿ 
នេះហើយទើបអ្នកកាន់ប្រពុទ្ធសាសនាខ្មែរ ទាំងអស់នាំគ្នាប្រារព្ធពិធី
បុណ្យភ្ជុំបិណ្ឌ។
   បុណ្យភ្ជុំបិណ្ឌក៏ជាឱកាសមួយ ដែលពុទ្ធបរស័ទ ឆ្លៀតពេល
ជួបជុំ បងប្អួនមិត្ដភក្ដិដែលនៅរស់។ បុណ្យភ្ជំបិណ្ឌក៏ជាពេលមួយ
ដែលគេ ឆ្លៀតពេលដាក់ទានដល់អ្នកក្រីក្រ។ ជារួមបុណ្យភ្ជុំបិណ្ឌ
អនុញ្ញាតិ្ដអោយ ប្រជាជនខ្មែរធ្វើបុណ្យ រំលឹកគុណដល់ញាតិមិត្ដ
ដែលបានចែកឋានទៅ និងធើ្វអំណោយជូនដល់ អ្នកមានគុណ
ដូចជាជីដូនជីតា ឱពុកមា្ដយ និងអ្នកក្រីក្រផងដែរ។