readpic3.gif (4698 bytes)

   ប្រជាជនខ្មែរមិនចូលចិត្ដប្រាប់ឈ្មោះខ្លួនឯងទេ។ ប្រសិនបើអ្នកចង់ 
ស្គាល់ឈ្មោះគេ អ្នកត្រូវតែសួរ។ ប៉ុន្ដែវារិតតែមានការលំបាកក្នុង ការចង់
ដឹង អំពីតួនាទីនៅកន្លែងធ្វើការរបស់គេ ពីព្រោះខ្មែរមានការខ្មាស់អៀនក្នុង
ការប្រាប់អ្នកដទៃ។ បើអ្នកចង់ដឹងពីតួនាទីរបស់អ្នកណាមា្នក់ អ្នកគួរតែសួរ
អ្នកណាម្នាក់ ដែលធ្វើការជាមួយគេឬក៏សាកសួរមិត្ដភក្ដិរបស់អ្នកនោះ។
   ខ្មែរចូលចិត្ដសួរអាយុរបស់មនុស្សដែលគេស្គាល់យូរឬក៏ទើបតែ
ស្គាល់។ខ្មែរមិនប្រកាន់ទ្រេបសិនបើអ្នកសួរអំពីអាយុរបស់គេ។ ជាទូទៅគេ
ប្រាប់អាយុ របស់គេដោយរីករាយ។ ខ្មែរភាគច្រើនមិនចាំថ្ងៃខែកំណើត
របស់ខ្លួនទេ។ ខ្មែរមិនប្រារព្ធពិធីបុណ្យខួបកំណើតទេ។ តែនៅសម័យ
បច្ចុប្បន្ននេះ មាន យុវជននិងយុវតីខ្មែរខ្លះរៀបចំធ្វើបុណ្យកំណើតដូចជន
បរទេសដែរ។ នេះមិនមែន ជាទំនៀមទំលាប់របស់ខ្មែរទេ ប៉ុន្ដែវាជាឥទ្ធិ
ពលវប្បធម៌ បរទេស។
   នៅសម័យបូរាណ ប្រជាជនខ្មែរច្រើនតែធ្វើបុណ្យកំណើតអោយទារក 
ដែលទើបតែនឹងកើត បានបីឬបួនថ្ងៃ។  ពិធីនេះគេហៅថាពិធីបង្កក់កូន។ 
្រពីធីនេះតូវគេរៀបចំ ឡើងដើម្បីដាក់ឈ្មោះអោយទារក និងជូនកមៃ្រដល់
ឆ្មបដែលជួយក្នុងការសំរាល កូននោះ។ តែឥឡូវនេះ គេច្រើនរៀបចំពីធ
ីបង្កក់កូននៅពេលដែលទារក មានអាយុបានមួយខែ ដើម្បីអោយមាតា
របស់ទារក នោះមានសុខភាពរឹងមាំសិន។ បច្ចុប្បន្ននេះ អ្នកដែលនៅកាន់ 
ទំនៀមទំលាប់ខ្មែរ ច្រើនតែរៀបចំធ្វើបុណ្យចំរើនអាយុ ជូនឱពុកមា្ដយ
ឬជីដូនជីតារបស់គេ។
   ពិធីបុណ្យនេះគឺធើ្វឡើងដើម្បីជូនពរអោយអ្នក ទាំងនោះ មានសុខភាព
ល្អនិងអាយុវែង និងដើម្បីសងគុណដល់ឱពុកម្ដាយនិងជីដូនជីតា ដែលបាន
ចិព្ចឹាមនិងថែរក្សាគេ។