piclesson3.gif (2455 bytes)

   បជាជនគ្រប់ជនជាតិទាំងអស់នៅលើពិភពលោក តែងតែរៀបចំ 
ប្រារព្ឋពិធីប្រុណ្យចូលឆ្នំាតាម ប្រពៃណីជាតិរបស់ខ្លួនរៀងរាល់ឆ្នំា។
ពិធីនេះរៀបចំឡើងតាមទំនៀមទមា្លប់នៃជនជាតិរបស់គេ។  ទន្ទឹមគា្ននេះ
ដែរ ប្រជាជនខ្មែរ ប្រារព្ធពិធីបុណ្យចូលឆ្នំាតាមជំនឿ និង ទំនៀម
ទំលាប់របស់ខ្លួនដែរ។ តើមូលហេតុអី្វបានជាប្រជាជនខ្មែររៀបចំធើ្វ 
បុណ្យចូលឆ្នាំនៅជិតពាក់កណា្ដល ខែមេសា។
   រហូតមកដល់ដើមសម័យអង្គរធំ ឬសម័យបាយ័ន្ដ ប្រជាជនខ្មែរ
ប្រារព្ធ ពិធីបុណ្យចូលឆ្នំាខ្មែរ នៅខែមិគសិរគឺជាពេលដែលស្បិតនៅចនោ្លះ
ដើមខែវិច្ជិការ ដល់ចុងខែធ្នូ។ ពិធីនេះគឺរៀបចំឡើង ដោយផ្អែកទៅលើ
ប្រតិទិនចន្ទកតិដែលកំណត់់ពេលវេលាតាមដំណើររបស់ព្រះច័ន្ទ។
   ចាប់ផ្ដើមពីដើមសម័យបាយ័ន្ដ ប្រជាជនខ្មែរបានប្ដូរមកប្រើប្រតិទិន
សុរិយាគតិវិញ។ ជាវិបាក ប្រជាជនខ្មែរកំណត់យកថ្ងៃបុណ្យចូលឆ្នាំតាម
ក្បួន ៉សាមញ្ញសង្រា្កន្ដ ៉។ នេះគឺជាកាលកំណត់ យកពេលដែល 
ព្រះអាទិត្យដើរចំពីលើក្បាលជាសង្រ្កាន្ដ។ នៅប្រទេសកម្ពុជា ពេលនេះ
កើតឡើងនៅ ខែមេសា។ ពិសេសជាងនេះទៅទៀត ខែមេសាគឺជាខែ
ដែលប្រជាកសិករ ភាគច្រើនមានពេលទំនេរពីការច្រូតកាត់ប្រមូលផល
ស្រូវផង ហើយជា ខែដែល ក្ដៅជាងគេផង។ អាស្រ័យហេតុនេះ
ហើយ ប្រជាជនខ្មែរក៏ សមេ្រចចិត្ដយកថ្ងៃទី ១៣ ខែមេសានេះជា
ថ្ងៃចូលឆ្នាំដើម្បីអោយស្រប ទៅនឹងពីកិច្ជការ កសិកម្មផង និងដើម្បី
យកពេលឈប់សំរាកនៅ រដូវក្ដៅធើ្វបុណ្យជួបជុំញាតិមិត្ដផង។
   បុណ្យចូលឆ្នាំគឺជាបុណ្យមួយដ៏សំខាន់សំរាប់ប្រជាជនខ្មែរ។ រយ:
ពេលបួនប្រាំថ្ងៃមុនពេលចូលឆ្នាំ ប្រជាជនខ្មែរតែងតែរៀបចំបោសសំអាត
លំនៅស្បានអ្នកខ្លះទិញសំលៀកបំពាក់ និងម្ហូបចំណី សំរាប់ ថ្ងៃបុណ្យ
ចូលឆ្នំា ពីព្រោះអ្នកលក់ភាគច្រើនមិនបើកតូបរបស់គេទេ។ បុណ្យចូលឆ្នាំ
មានរយពេលបីថ្ងៃ។ ថ្ងៃទីមួយគឺជាថ្ងៃ ៉មហាសង្រ្កាន្ដ ៉។ ថ្ងៃនេះគឺជា
ថ្ងៃដែលសមាជិកគៃ្រួសារខ្មែរ រៀបចំតុសក្ការបូជា មួយនៅមុខផ្ទះ 
របស់គេ។ នៅលើតុនេះមាន ទៀនធូប ផ្កា ផ្លែឈើ ទឹក និងម្លូស្លា។
ការបូជានេះគឺធ្វើឡើងដើម្បីសុំពរជ័យពី ទេវតាឆ្នាំថ្មី។ នៅពេល ដែល 
ពេលវេលាកំណត់ចូលឆ្នាំមកដល់ សមាជិកគ្រួសារទាំងអស់នាំគ្នាមក
អង្គុយជុំគ្នា នៅមុខតុសក្ការបូជាដើម្បីអុជធូប បួងសួងសុំសេចក្ដីសុខ
ចំរើន។ នៅថ្ងៃនេះប្រជាជនខ្មែរក៏នាំគា្នយក ចង្ហាន់ ទៅប្រគេនលោក
នៅវត្ដ។ នៅទីនោះគេក៏ ស្ដាប់លោកសូត្រមន្ដ និងសំដែង ព្រះធម្ម
ទេសនាអប់រំចិត្ដមនុស្សមហាជនអោយខំធ្វើតែអំពើល្អ។
   នៅថ្ងៃទីពីរ គេហៅថាថ្ងៃ ៉ វ័នបត ៉។ ថ្ងៃនេះកូនចៅកូនចៅ 
នាំគ្នាជូនលុយកាក់ នំចំណី សម្លៀកបំពាក់ថី្ម ដល់ជីដូនជីតា ឱពុក
ម្ដាយ មីងមាដែលនៅរស់ និងធើ្វទានដល់អ្នកក្រីក្រ។ ថ្ងៃទីបី គេហៅ
ថាថ្ងៃ ៉ឡើងស័ក ៉។ នៅថ្ងៃនេះចំពោះអ្នកដែលនិយមទំនៀមទំលាប់
បូរាណ គេអញ្ជើញជីដូនជីតា ឱពុកម្ដាយដែលមានវ៏យចាស់ មកអង្គុយ
នៅមុខផ្ទះ ហើយនាំគា្នដងទឹកមុជសំអាតខ្លួនគាត់។ ទង្វើនេះគឺធ្វើឡើង
ដើម្បីជូនពរ និងសុំជ័យពីគាត់ អោយមានសេចកី្ដសុខសំរាប់ឆ្នាំថី្ម។
   នៅក្នុងរយ:ពេលបីថ្ងៃនេះ មនុស្សដើរលេងនៅតាមកន្លែង ផ្សេងៗ។
អ្នកមានយានជំនិះនាំគ្នា ទៅលេងកន្លែងទេសចរណ៏ឆ្ងាយៗដូចជាឆ្នេរសមុទ្រ
នាទីក្រុងកំពង់សោម ទន្លេបាទី ទីក្រុងកែប ៘ ចំណែកអ្នកខ្លះទៀតទៅ
ស្ដាប់ភ្លេង និងរាំលេងកំសាន្ដនៅតាម ទីសាធារណ: