wedding.gif (3748 bytes)

   អាពាហ៏ពិពាហ៏គឺជាពិធីមួយដ៏សំខាន់សំរាប់ប្រជាជនខ្មែរ។ ដូចនេះ
ហើយបាន ជាប្រជាជនខ្មែររៀបចំ ពិធីនេះយ៉ាងល្អិតល្អន់ជាទីបំផុត។
នៅមុនពេលរៀបការ និងនៅថ្ងៃរៀបការ គ្រួសារខាងស្រីនិងខាង
ប្រុសរវល់ខ្លាំង ណាស់។ នៅ សម័យបូរាណមុនពេលរៀបការ គេមាន
ពិធីបីគឺ មួយពិធីចែចូវ ពីរជាពិធី ស្ដីដណឹ្ដង បីជាពិធីជូនកំណប់។
គេរៀបចំពិធីទាំងបីនេះក្នុងពេល ខុសៗគ្នា។  គ្រួសារខ្លះអូស បន្លាយ
រហូតដល់មួយឆ្នាំក៏មានដែរ ដើម្បីរង់ចាំ មើលចិត្ដគំនិត គា្នទៅវិញ
ទៅមកបានច្បាស់ លាស់សិនមុនពេលដែលគេអនុញ្ញាតិ អោយកូនគេ
រៀបការ។ 
   ចាស់បូរាណបានរៀបចំមង្គលការកូនចៅក្នុងរយះពេលបីថ្ងៃ។
ថ្ងៃទីមួយគឺជា ថ្ងៃរោង ថ្ងៃទីពីរគឺជា ថ្ងៃស៊ីកំណត់ និងថ្ងៃទីបីគឺជា
ថ្ងៃសំពះ។ ក្នុងថ្ងៃនិមួយៗ បានធ្វើអោយសមាជិកគ្រួសារទាំងសងខាង
មាននឿយហត់យ៉ាងខ្លាំង។ ប្រជាជនខ្មែរអោយតម្លៃទៅលើមង្គលការ
ណាស់ ព្រោះចាប់តាំងពីក្រោយថ្ងៃអាពាហ៏ពិពាហ៏គូរស្វាមីភរិយាទាំង
ពីរត្រូវបានទទួលស្គាល់ដោយច្បាប់និង គ្រួសារទាំងសងខាងជាមនុស្ស 
ពេញលក្ខណ:និងជាអ្នកគោរពប្រពៃណីខ្មែរ។ បច្ចុប្បន្ននេះ សង្គមខ្មែរ
ក៏នៅតែបន្ដអោយតម្លៃទៅលើអាពាហ៏ពីពាហ៏ដែរ ប៉ុន្ដែពិធីនេះត្រូវបាន
គេកាត់បន្បយអោយនៅសល់តែរយ:ពេល មួយថ្ងៃតែប៉ុណោ្ណះ។
   ក្នុងគ្រួសារខ្មែរគេអោយតម្លៃទៅលើស្រ្ដីណាស់។  នៅពេលរៀបការ
គ្រេតូវហែរ កូនកមោ្លះទៅរៀប ការនៅផ្ទះកូនក្រមុំ។  ខ្មែរខ្លះមានទស្សន:
ថា សុភមង្គលរបស់ គ្រួសារនិមួយៗសិ្បតនៅលើស្រ្ដីដែលជាមេផ្ទះ។
ប្រសិនបើ មេផ្ទះមិនល្អគ្រួសារមិនមាន សេចកី្ដសុខឡើយ។ នៅក្នុងសង្គម
ខ្មែរក្មេង ភាគច្រើន ស្រឡាញ់ហើយ ស្និទ្ធសា្នល ជាមួយម្ដាយជាងឪពុក
ពីព្រោះការ ថែទាំកូន ដូចជា ការបពា្ចុកបាយកូន ការងូតទឹក អោយកូន
ការលេងជា មួយកូនគឺជាភារកិច្ចរបស់ មា្ដយ។ ជាទូទៅប្រសិនបើកូនកា្លយ
ទៅជា ក្មេងខូច គេច្រើនតែដាក់កំហុសទៅ លើម្ដាយ។ គេច្រើនដៀល
ក្មេង នោះ ថា ៉ជាក្មេងដែលមា្ដយមិនចេះប្រដៅ ៉។
   ពាក្យទំនៀមខ្មែរជាច្រើនទៀតក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាព
សំខាន់របស់ស្រ្ដី នៅក្នុគ្រួសារខ្មែរ។  ឧទាហរណ៏ ពាក្យទំនាមខ្មែរមួយបាន
ពោលថា ៉ទ្រព្យគង់ដ្បិត ស្រី្ដ ចេះរៀបដាក់ទុក ផ្ទះធំស្រណុកដ្បិត
ភរិយាជា ៉។  ចំណែកឯសុភាសិត មួយទៀតបានពោលថា ៉ សូវស្លាប់
បាកុំអោយស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ ៉។
   នៅក្នុងសង្គមខ្មែរ គ្រេបកាន់យករបបមា្ដយជាធំ។  ពាក្យមួយ
ចំនួននៅ ក្នុងភាសារខ្មែរបានបញ្ជាក់ពី ភាពសំខាន់របស់ស្រ្ដី ដូចជាពាក្យ
មេឃុំ ម្រេសុក មេទ័ព មេបា ជាដើម។  ប៉ុន្ដែទោះបីជាសង្គមបាន
អោយតម្លៃសំខាន់ទៅលើ ស្រ្ដីយ៉ាងនេះក៏ដោយ ក៏ស្រី្ដនៅតែទទួលរងនូវ
ផលវិបាកផ្សេងៗ ដូចជាអំពើហឹង្សា ក្នុង គ្រួសារ មិនមានដំណាងច្រើន
នៅក្នុងរដ្ឋាភិបាល  និងភាពក្រីក្រ។