piclesson17.gif (6275 bytes)

   មានមូលហេតុមួយចំនួនដែលចង្អុលបង្ហាញអោយឃើញនូវអទិភាព
ខ្ពស់នៃការអភិវឌ្ឍន៏ជនបទ និងកសិកម្មនៅកម្ពុជា។ ទីមួយគឺប្រជាជន
កម្ពុជាភាគច្រើនលើសលុបរស់នៅក្នុងទីជនបទហើយពួកគេមួយចំនួនធំ
ប្រកបការងារកសិកម្ម នេសាទ និងពៃ្រឈើ។  ទីពីរគឺផលិតកម្ម
កសិកម្មដែលស្បិតនៅទីជនបទមានចំនួន ៤២,៧ % នៃផលទុនជាតិសរុប
(GDP) ១៩៩៦ (ថ្លៃថេរក្នុងឆ្នាំ ១៩៩៦) ដែលជាភាគច្រើនជាងគេលើស
ពីផ្នែកសេវាកម្ម (៣៧,៤ %) និងឧស្សាកម្ម (១៩,៩%) ។ ទីបីគឺកំរិត
ជីវភាពរបស់ប្រជាជននៅជនបទកម្ពុជាមានកំរិតទាបជាងទាបជាងប្រជាជន
នៅតំបន់ទីក្រុងឆ្ងាយណាស់។ ការពិតទាំងនេះបង្ហាញអោយឃើញថា
ារអភិវឌ្ឍន៏កសិកម្ម និងជនបទនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលើកកម្ពស់
កំរិតជីវភាពរបស់ប្រជាជន កម្ពុជាភាគច្រើនលើសលុប។
   សារ:សំខាន់នៃការអភិវ្ឍន៏វិស័យកសិកម្មក៏ត្រូវបានលើកឡើងដែរ
នៅក្នុងការសិក្សាជាក់ស្ដែងមួយចំនួនធំ។ ការសិក្សាទាំងនេះបានអោយដឹងថា
ការអភិវ្ឍន៏កសិកម្មបានរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យដទៃទៀតតាម
មធ្យោបាយ ជាច្រើន ដូចជាការផ្ដល់កំលាំងពលកម្មសម្រាប់វិស័យឧស្សាកម្ម
ការផ្ដល់ ចំណីអាហារសម្រាប់ការកើនឡើងនៃចំនួនប្រជាជនជាមួយគ្នានិង
ប្រាក់ចំណូលខ្ពស់ ការសន្សំប្រាក់សំរាប់វិនិយោគទុនឧស្សាកម្ម ទីផ្សារសម្រាប់
ទិន្នផលឧស្សាកម្ម ការរកចំណូលដោយការនាំចេញដើម្បីបង់ថ្លៃទំនិញជា
មូលធនដែលនាំចូល និង ការផ្ដល់វត្បុធាតុដើមសម្រាប់ផលិតផលកែឆ្នៃ
កសិកម្ម។លើសពីនេះទៀតការសិក្សាប្រៀបធៀបប្រទេសមួយរបស់ធនាគា
ពិភពលោកបានគូសបញ្ជាក់ថាការអភិវឌ្ឍន៏ឧស្សាកម្មន្រៃបទេសអាស៊ីអគ្នេយ៏
ត្រូវបាននាំមុខដោយការអភិឌ្ឍ៍៍វិស័យ កសិកម្ម។