piclesson19.gif (3376 bytes)

   សារ:សំខាន់នៃការអប់រំសំរាប់ការអភិវឌ្ឍន៏ត្រូវបានគេទទួលស្គាល់
យ៉ាងទូលំទូលាយក្នុងចំណោមអ្នកស្រាវជ្រាវនិងអ្នកអនុវត្ដន៏ការអភិវឌ្ឍន៏។
ការអប់រំបានលើកកំពស់កំរិតជីវភាពរបស់ប្រជាជនដោយផ្ទាល់នៅក្នុង
ប្រទេសដែលកំពុងអភិវឌ្ឍដោយសារការបង្កើនកម្រិតសមត្បភាពរបស់
ប្រជាជនដើម្បីទទួលបានការងារប្រសើរជាងនិងមានឱកាសច្រើនក្នុងការ
រកប្រាក់ចំណូល។ លើសពីនេះទៀត ការអភិវឌ្ឍន៏សមត្បភាពមនុស្ស
ក៏បានរួមចំណែកផងដែរដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅពេល
ដែលមានកម្លាំងពលកម្មជំនាញកាន់តែច្រើនសំរាប់ផ្នែកឯកជននិង
សាធារណ:។  លើសពីនេះ ការអប់រំជាសាកលបានរួមចំណែក
ដល់ការលុបបំបាត់ភាពក្រីក្រ និងធើ្វអោយអប្បរមានូវវិសមភាព
គឺជាគោលដៅដ៏ចំបងនៃការអភិវឌ្ឍន៏នៅកម្ពុជា។ បទពិសោធន៏នៅ
បណ្ដាប្រទេសអាស៊ីបូព៌ាបានផ្ដល់ភ័ស្ដុតាងយ៉ាងច្រើនដើម្បីគាំទ្រ
ដល់ទ្រឹស្រី្ដបទខាងលើនេះ។ ហេតុដូច្នេះ មានការចាំបាច់ដើម្បី
បង្ហាញកម្រិត នៃការអប់រំរបស់កម្ពុជាធៀបទៅនឹងប្រទេសដទៃទៀត
នៅអាសឨាន។
    អត្រាចេះអក្សរមនុស្សចាស់គឺជាសន្ទស្សន៏មួយត្រូវបានគេ
ប្រើប្រាស់ជាទូទៅដើម្បីវាយតម្លៃសមត្បភាពនៃធនធានមនុស្សនៅ
ក្នុងប្រទេសមួយ។ យោលទៅតាម របាយការណ៏អភិវឌ្ឍន៏ធនធាន
មនុស្សឆ្នាំ១៩៩៦ អត្រាចេះអក្សររបស់មនុស្សចាស់ នៅកម្ពុជាមាន
៣៦ % គឺជាអត្រាមួយទាបជាងបំផុតក្នុងចំណោមប្រទេសទាំងដប់
នៅតំបន់អាស៊ីប៉ែកអាគ្នេយ៏។ ក៏ប៉ុន្ដែការសិក្សាថី្មបន្បែមទៀតរបស់
ក្រសួងផែនការ បានអោយដឹងថា អត្រាចេះអក្សររបស់មនុស្សចាស់
មាន៦៨,៧ % ក្នុងឆ្នាំ ១៩៩៦។ ទោះបីជាអត្រានេះខ្ពស់ជាង
ការប៉ាន់ស្មានមុនៗរបស់ UNDP យ៉ាងច្រើនក៏ដោយ ក៏អត្រាចេះអក្សរ
របស់មនុស្សចាស់នៅកម្ពុជាមានកំរិតទាបច្រើនជាងបណ្ដាប្រទេស
ដទៃទៀតក្នុងតំបន់លើកលែងត្រែបទេសឡាវ។ 
   ក្មេងគ្រប់អាយុចូលសាលាក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៏ជាញឹក
ញាប់ ពុំមានលទ្ធភាពទទួលបានការអប់រំដោយសារហេតុផល
ជាច្រើនដូចជា ភាពក្រីក្រ ការខ្វះខាតសាលារៀននិងគ្រូបង្រៀន
ល័ក្ខខ័ណ្ឌផ្លូវថ្នល់មិនល្អដែលធើ្វអោយក្មេងៗ ពុំមានសមត្បភាពធ្វីដំណើរ
ទៅសាលាបាន។ នៅឆ្នាំ១៩៩៦ អត្រាសិស្សចូលសិក្សា សរុបថ្នាក់បឋម
សិក្សានៅកម្ពុជាគឺ ៩៥ %។ នេះនៅតែជាអត្រាមួយទាបជាងគេ
បង្អស់នៅក្នុចំណោមប្រទេសក្នុងតំបន់នៅឆ្នាំ១៩៩៣។ ស្រដៀងគា្ននេះ
ដែរអត្រាសិស្សចូលសិក្សាសរុបថ្នាក់មធ្យមសិក្សានៅកម្ពុជាគឺ ៣១ %
ខ្ពស់ជាងប្រទេសឡាវដែលមានអត្រា២៥ % ប៉ុន្ដែទាបជាងបណ្ដា
ប្រទេសក្នុងតំបន់ដទៃទៀតដែលមានតួលេខយ៉ាងខ្ពស់ដូចជានៅហី្វលីពីន
សឹង្ហបុរីនិងម៉ាឡេស៊ី។  នៅឆ្នាំ១៩៩៥ អត្រាសិស្សចូលសិក្សាសរុបទាំង
ថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សានៅកម្ពុជាគឺ៣០ %
ដែលជាអត្រាមួយទាបជាងគេបង្អស់ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី
ប៉ែកអគ្នេយ៏ទាំងដប់។ ទិន្នន័យទាំងនេះ ចង្អុលបង្ហាញអោយឃើញថា
បរិមាណនិងគុណភាពន្រៃបព័ន្ធអប់រំនៅ ប្រទេសកម្ពុជានៅអន់ថយជាង
បណ្ដាប្រទេសដទៃទៀត។