piclesson16.gif (5479 bytes)

ដោយ Yuko Maeda, The Cambodia Daily

   របាយការណ៏មួយចេញផ្សាយក្នុងសបា្ដហ៏នេះដោយអង្គការក្រៅ
រដ្ឋាភិបាលក្នុងស្រុកគឺមជ្ឈមណ្ឌល សំរាប់អភិវឌ្ឍន៏សង្គមបាននិយាយថា
គ្រេតូវការប្រព័ន្ធគាំទ្រដ៏ប្រសើរចាប់តាំងពីជំនួយផ្នែកបច្ចេកទេសរហូត
ដល់ផ្នែកទីផ្សារក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មរបស់ប្រទេសនេះ។
   របាយការណ៏នេះផ្ដល់យោបល់ថា ការិយាល័យពង្រីកការធើ្វ
កសិកម្មរបស់រដ្ឋាភិបាល គួរមានតួរនាទីកាន់តែសកម្មឡើងក្នុងការបង្រៀន
បច្ចេកទេសថ្មី អំពីការដាំដុះនិងការចិពា្ចិមត្រី។ របាយការណ៏នេះឱ្យ
យោបល់ថា ស្បាប័នរដ្ឋាភិបាលផ្សេងៗទៀត គួរលើកកំពស់ការងារ
ដែលទាក់ទង និងវិស័យកសិកម្មច្រើនថែមទៀត ដើម្បីនាំផលិតផល
កម្ពុជាចេញទៅក្រៅប្រទេស។
   អ្នកស្រីជាវណ្ណាត នាយកប្រតិបតិ្ដរបស់មជ្ឈមណ្ឌលនេះដែលបាន
រៀបចំបើកវេទិកាសាធារណ:រយ: ពេលមួយថ្ងៃស្ដីអំពីផលិតផល
កសិឧស្សាហកម្មនៅខេត្ដបាត់ដំបងកាលពីឆ្នាំមុន បានថ្លែងថា ៉ បញ្ហា
ចំពោះកសិកម្មគឺការខ្វះទំនាក់ទំនងគមនាគមន៏ ខ្វះជំនួយបច្ចេកទេស
ខ្វះទីផ្សារនិងការផ្លាស់ប្ដូរអាកាសធាតុ ៉ ។
   អ្នកស្រីបាននិយាយថា ៉បញ្ហាទាំងអស់នេះធើ្វអោយកាន់តែមាន
ការលំបាកឡើងសំរាប់ពួកកសិករក្នុង ការបន្ដជីវិត រស់នៅ។ កសិករ
ដែលក្រីក្រស្រាប់នឹងកាន់ត្រែកីក្រឡើងនៅក្នុងទីផ្សារសេរី បើគ្មានការ
ផ្ដល់ជំនួយពីរដ្ឋាភិបាល ៉។
   ការផ្ដល់យោបល់ទាំងនេះ ដែលផ្អែកទៅលើការរកឃើញនៅ
ឯវេទិការសាធារណ:នោះ នឹងត្រូវបពា្ជូនទៅក្រុមមន្រ្ដីរដ្ឋាភិបាលសំខាន់ៗ
នៅសបា្ដហ៏នេះដើម្បីត្រួតពិនិត្យ។
   យោងតាមរបាយការណ៏នេះ កសិករបាននិយាយថា បណ្ដាញផ្លូវ
ថ្នល់តាមជនបទខ្សត់ខ្សោយធើ្វ អោយការដឹកជពា្ជូនទំនិញទៅកាន់ទីផ្សារ
ធំៗមានការលំបាក។  កសិករក៏បានត្អូញត្អែរផងដែរថា ទំនិញកសិផល
របស់ពួកគេ ជាញឹកញាប់រលួយខូចមុនពេលពួកគេទៅដល់ទីផ្សារ ដោយ
សារគ្មានឃ្លំាង ដាក់នៅតាមភូមិ។
   អ្នកចូលរួមវេទិការមួយចំនួនបាននិយាយថា ពូជស្រូវអន់រារាំង
កសិករកម្ពុជាពីការប្រកួតប្រជែង ជាមួយអ្នកដាំស្រូវបរទេស។ អ្នកចូល
រួម មួយរូបបាននិយាយថា ការនាំចេញទំនិញកសិផលតំរូវអោយ
មានការពាក់ព័ន្ធរបស់រដ្ឋាភិបាលច្រើនថែមទៀត ក្នុងការរកទីផ្សារ
និងលើកកំពស់ផលិតផលកម្ពុជា។ អ្នកចូលរួមវេទិការរូបនេះបាននិយាយ
ថា ៉ គេមិនគួរទុកអោយប្រជាជនក្នុងការរកទីផ្សារដោយខ្លួនឯងទេ។
បើមិនដូច្នោះទេ ប្រជាជនប្រាកដជានឹងក្លាយទៅជាទាសកររបស់អ្នកមាន
មូលធនច្រើន ជារាងរហូត ៉ ។
  ក្រុមអ្នកចូលរួម បាននិយាយថា កម្ពុជាគួរឆ្លៀតយកផលប្រយោជន៏
ពីសិទ្ធិពាណិជកម្ម ដូចជាឋាន:ប្រទេសទទួលភាពអនុគ្រោះបំផុត Most
Favored Nations (MFN) ដែលផ្ដល់ដោយបណ្ណា ប្រទេសឧស្សាហកម្មជា
ដើម។ ឋាន:នេះអនុញ្ញាតអោយនាំចេញផលិតផលកម្ពុជា ជាង ១០០
មុខទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតដោយមិនបង់ពន្ធពាណិជ្ជកម្ម។
   មជ្ឈមណ្ឌលនេះនឹងរៀបចំធើ្វទេវិកាសាធារណ:មួយទៀតស្ដីអំពី
បញ្ហាការងារនៅក្នុងក្រុងព្រះសីហនុ នាសប្ដាហ៏ក្រោយ។