piclesson3.gif (3988 bytes)

   នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះអ្នកក្រីក្រនិងជនងាយរងគ្រោះជាអ្នក
ដែលរងផលប៉ះពាល់ច្រើនជាងគេបំផុត។ CDRI បានធើ្វការអង្កេតកម្មករ
ងាយរង គ្រោះនៅភ្នំពេញក្នុងខែឧសភា សីហា និងវិច្ឆិការឆ្នាំ ១៩៩៨
ដើម្បីពិនិត្យមើលការប្រែ្របួលនៃជីវភាពរស់នៅចំពោះជំពូកជនងាយរង
គ្រោះនៅភ្នំពេញ។ ក្នុងនោះ រួមមានអ្នកធាក់ស៊ីក្លូ កម្មករលីសែង
អ្នកលក់បន្លែតិចតួច និងអ្នករើសសំរាម។ ប្រភេទកម្មករនិមួយៗ
យើងសម្ភាសចំនួន៣០នាក់ដោយសួរពួកគេអំពីប្រាក់ចំណូលសុទ្ធប្រចាំថ្ងៃ។
នៅការអង្កេតនាខែឧសភា យើងបានសួរសំណួរមួយអំពីប្រាក់ចំនូល
មុននិងក្រោយខែកក្កដា ១៩៩៧ ដើម្បីវាយតំលៃផលប៉ះពាល់នៃវិបត្ដិទាំង
ពីរគឺវិបតិ្ដនយោបាយនៅកម្ពុជា និងវិបត្ដិហិរញ្ញវត្បុនៅតំបន់អាស៊ី។
   ការអង្កេតបានបញ្ជាក់អោយឃើញថាមានការធ្លាក់ចុះយ៉ាងច្រើននូវ
ប្រាក់ចំណូលប្រចាំថ្ងៃនៃកម្មករងាយរងគ្រោះក្នុងខែឧសភា និងសីហា ឆ្នាំ
១៩៩៨ធៀបទៅនឹងខែកក្កដា ឆ្នាំ១៩៩៨។ ការសម្ភាសន៏ទាំងនោះក៏បាន
ចង្អុលបង្ហាញ អោយឃើញដែរថា ការរើបឡើងវិញនៃជីវភាពពួកគេ
បានធូរស្រាលឡើងវិញ បន្ដិចម្ដងៗក្រោយពេលដែលរដ្ឋាភិបាលចំរុះ
ត្រូវបានបង្កើតឡើងនាខែវិច្ឆិការ ឆ្នាំ ១៩៩៨
   យោងតាមតួរលេខដែលប្រមូលបានពីការអង្កេតបានអោយដឹងថា
ចំណូលប្រចាំថ្ងៃ របស់អ្នកទាំងនោះបានធ្លាក់ចុះយ៉ាងច្រើនក្រោយពីខែកក្កដា
១៩៩៧។ ការថយចុះប្រាក់ចំណូលនេះទំនងជាបង្អន់ល្បឿនចាប់ពីខែឧសភា
ឆ្នាំ ១៩៩៨ ទោះបីជាវានៅតែបន្បយចុះរហូតដល់ខែ វិឆ្ឆិការ ឆ្នាំ ១៩៩៨
ចំពោះអ្នកទាំងអស់គ្នា លើកលែងតែអ្នកលក់បន្លែចេញ។ ការធ្លាក់ចុះជា
ប្រចាំន្រៃបាក់ចំណូលនេះ បានជំរុញអោយកម្មករងាយរងគ្រោះធើ្វការកាន់
តែលំបាកជាងខែកក្កដា ឆ្នាំ ១៩៩៧ លើកលែងតែអ្នកលក់បន្លែកំប៉ិកកំប៉ុក។
គួរកត់សំគាល់ថាប្រាក់ចំណូលដែលលើក យកមកនិយាយនេះគឺជាប្រាក់ចំណូល
នាមនាម។ កម្មករភាគច្រើនបានបន្បយ ការហូបចុករបស់ខ្លួនដោយសារតែ
ម្ហូបអាហាឡើងថ្លៃ ពិសេសគឺការឡើងថ្លៃអង្ករ។
   ការសេ៊ីបអង្កេតក៏បានអោយឃើញផងដែរអំពីចំនួនប្រជាជននៅតាម
ជនបទដែលធើ្វដំណើរមកកាន់ទីក្រុងភ្នំពោ្ញដើម្បីរកការងារធើ្វកើនឡើង
នៅក្នុងឆ្នាំ ១៩៩៨។ នៅក្នុងការអង្កេតក្នុងខែវិច្ឆិការ ឆ្នាំ១៩៩៨កម្មករទាំងនោះ
ត្រូវបានសាកសួរ អំពីថាតើចំនួនប្រជាជននៅជនបទធើ្វដំនើរមកទីក្រុងភ្នំពេញ
ដើម្បីរកការងារ ធើ្វកើនឡើងដែរឬទេបើធៀបទៅនិងឆ្នាំមុន។ នៅក្នុងចំនួន
ម្មករដែលបាន សម្ភាសន៏ចំនួន១២០ ៦៥ % បានឆ្លើយថា ចំនួននេះកើន
ឡើងក៏ជាងមុន។  មានអ្នកធាក់ស៊ីក្លូ % ដែលបញ្ជាក់ថា ពួកគេរស់
នៅជាអចិន្ដៃ្រនៅភ្នំពេញ ធៀបនឹង១០ % នៅក្នុងខែ សីហា និង១៥ %
ក្នុងខែឧសភា ឆ្នាំ១៩៩៨។ ដូចគ្នានេះដែរការសម្ភាសន៏នៅខែឧសភា ឆ្នាំ១៩៩៨
មានតែ % នៃកម្មករ លីសែងប៉ុណ្ណោះដែលរាយការណ៏ថា ពួកខ្លួនជា
អ្នករស់នៅទីក្រុងភ្នំពេញជាប្រចាំ បើធៀបទៅនឹង២៣% នៅខែសីហា និង
២៥ %នៅខែឧសភា។ អ្នកធាក់ស៊ីក្លូ និងអ្នកលីសែងបានពន្យល់ថាភាគច្រើន
ន្រៃបជាជនដែលនៅជនបទបានធើ្វដំណើរ មកភ្នំពេញកាលពីពេលមុននេះ
បានរស់នៅភ្នំពេញរហូតដល់រដូវប្រមូលផល។
   អ្នករើសសំរាមភាគច្រើនជាអ្នករស់នៅទីក្រុងភ្នំពេញរកប្រាក់ចំណូល
បានតិចជាងគេបំផុតក្នុងចំណោមកម្មករទាំងបួនប្រភេទ ហើយអ្នកទាំងនោះ
ទំនង ជារងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារការថយចុះនៃសេដ្ឋកិច្ច។
អ្នកទាំងនោះបានអោយដឹងថាបរិមាណសំរាមដែលអាចលក់បានថយចុះយ៉ាង
ច្រើនដោយសារការធ្លាក់ចុះនៃ ការប្រើប្រាស់ជាទូទៅនៅទីក្រុងភ្នំពេញ។
ការអង្កេតក៏បានបង្ហាញថា តំលៃនៃសំរាមដែលអាចលក់បានៗថយចុះពី៤០%
ទៅ៥០% នៅខែវិច្ជិកា ឆ្នាំ ១៩៩៨ បើធៀបនឹងកាលពីដើមឆ្នាំ។ 
   ពាណិជ្ជករដែលទិញសំរាមពីអ្នករើសសំរាមបាននិយាយថា មានមូល
ហេតុពីរយ៉ាងក្នុងការធ្លាក់ថ្លៃនោះ។ ទីមួយ គឺអ្នកផលិតសំភារ:ដែលធើ្វអំពីកែវ
និងផ្លាស្ទិកត្រូវប្រឈមមុខនឹងទំនិញដែលនាំចូលពីប្រទេសថៃ និងវៀតណាម
បន្ទាប់ ពីខែកក្កដា ១៩៩៧។ ដូច្នេះតំរូវការក្នុងស្រុកចំពោះសំរាមក៏ធា្លក់ចុះ
យ៉ាងខ្លាំងនៅក្នុងឆ្នាំ ១៩៩៨។ មូលហេតុទីពីរគឺចំណាយលើការដឹកជពា្ជូន
សំរាមសំរាប់យកទៅកែច្នៃនៅវៀតណាម បានកើនឡើងយ៉ាងខ្ពស់ចាប់ពីដើមឆ្នាំ
១៩៩៨ ដោយសារការកើនឡើងនូវចំនួនប៉ុស្ដ៏ត្រួតពិនិត្យនៅប្រទេសវៀតណាម
ហើយដែលពួកគ្រេតូវបង់ប្រាក់ក្រៅផ្លូវការអោយ ប៉ុស្ដ៏ត្រួតពិនិត្យទាំងនោះ។
ដោយសារតែថ្លៃសំរាមកំណត់ដោយទីផ្សារនៅវៀតណាម ដូច្នេះការបង់ប្រាក់
លើចំណាយទាំងនេះជាបន្ទុក របស់អ្នករើសសំរាម។