ប្រទេសកម្ពុជាជាប្រទេសកសិកម្ម។ ប្រជាជនខ្មែរជាងប៉ែតសិប
ភាគរយជាកសិករ។ កសិករខ្មែរមានពីរប្រភេទគឺក្រុមអ្នកធើ្វសែ្រនិង
ក្រុមអ្នកធើ្វចំការ។ ក្រុមអ្នកធើ្វសែ្រធើ្វតែ ស្រូវចំណែកឯក្រុម
អ្នកធើ្វចំការដាំបន្លែនិងដើមឈើហូបផ្លែគ្រប់ប្រភេទ។ កសិករនៅ
ប្រទេសកម្ពុជាមិនមានប្រើឧបករណ៏កសិកម្មទំនើបៗទេ។ កិច្ចការ
ភាគច្រើន ច្រើនធ្វើ ដោយដៃនិងសត្វពាហន:។ 
   កសិករភាគច្រើនតែធ្វើសែ្រម្ដងក្នុងមួយឆ្នាំ។ ការធើ្វសែ្រនេះគឺ
ប្រព្រិតទៅនៅរដូវវស្សាហើយមានលក្ខណ:ឯកវប្បកម្ម។ នេះមាន
ន័យថាកសិករដាំ ត្រែសូវមួយមុខគត់នៅលើដីមួយកន្លែងដោយមិន
ដាំដំណាំអី្វឆ្លាស់ជាមួយស្រូវឡើយ។  ទង្វើនេះគឺធើ្វអោយដីខ្សោះ
ជីជាតិ។ ការធើ្វសែ្រនៅស្រុកខ្មែរពឹងផ្អែកខ្លាំងទៅលើទឹកភ្លៀង។
ទោះបីជាទឹកភ្លៀងមានកំពស់ជាងមួយម៉ែត្រជាមធ្យមក្នុងមួយឆ្នាំ
ក៏ដោយក៏កសិករនៅ តែជួបប្រទះបញ្ហាទឹក។ បញ្ហានេះគឺបណា្ដល
មកពីភ្លៀងធា្លក់មិនទៀងទាត់។  ពេលខ្លះមានភ្លៀងធ្លាក់ច្រើនពេក
ដែលបណ្ដាលអោយជន់លិចដំណាំ ហើយពេលខ្លះទៀតមានភ្លៀង
ធ្លាក់តិចពេកដែលធ្វើអោយដំណាំលូតលាស់មិនបានល្អ។
   ការធើ្វសែ្រនៅប្រទេសខ្មែរមានលក្ខណ:បូរាណដោយសារ
កត្ដាបីយ៉ាង។  ទីមួយគឺការខ្វះខាតមូនិធិ។ ប្រជាជនខ្មែរភាគ
ច្រើនជាអ្នកទីទាល់ក្រ ដែជាហេតុធើ្វអោយគេមិនមានលទ្ធភាព
ទិញឧបករណ៏ទំនើប និងជីគីមី។  ទីពីរគឺទំហំផ្ទៃដីធើ្វសែ្រ។ 
ផ្ទៃដីធើ្វសែ្ររបស់គ្រួសារកសិករនិមួយៗមានទំហំតូច ដែលជា
ហេតុមួយបង្កអោយមានការលំបាកដល់ការប្រើប្រាស់ឧបករណ៏
កសិកម្មទំនើបៗ។ ទីបីគឺកំរិតវប្បធម៌។ កសិករខ្មែរភាគច្រើន
មានកំរិតវប្បធមទាបណាស់ដែលជា ហេតុមួយដែលរាំងស្ទះដល់
ការសិក្សាពីរបៀបធើ្វសែ្រតាមវិធីសាស្រ្ដទំនើប។
   នៅខេត្ដខ្លះ កសិករខ្មែរអាចធើ្វសែ្របានពីរដងក្នុងមួយឆ្នាំគឺ
សែ្រវស្សា និងស្រែ្របាំង។ ស្រែ្របាំងគឺជាសែ្រដែលកសិករធើ្វនៅ
រដូវសម្រក។ គេចាប់ព្រួសស្រូវនៅក្នុងខែធ្នូ និងធើ្វការច្រូតកាត់
នៅដំណាច់ខែមិនា។ ទិន្នផលស្រែ្របាំងមានកំរិតខ្ពស់ជាងសែ្រវស្សា។
ប៉ុន្ដែកសិករអាចធើ្វស្រែ្របាំងបានតែ នៅតំបន់លិចទឹក ដូចជាតាម
បណោ្ដយទន្លេមេគង្គ ជុំវិញបឹងទន្លេសាប និង បឹងនានាទៀត។
ក្រៅពីស្រូវកសិករខ្មែរដាំដំណាំផ្សេងៗទៀតដូចជាពោត មេ្រច
សណ្ដែក ល្ង ដូង និងអំពៅ។ ពោតនៅស្រុកខ្មែរមានពីរយ៉ាង
គឺពោតសនិងពោតក្រហម។  ពោតសគេដាំសំរាប់ហូបក្នុងស្រុក
ចំណែកឯពោតក្រហមគេដាំសំរាប់នាំចេញ។  ពោតភាគច្រើន
ត្រូវបានគេដាំនៅតាមដងទន្លេមេគង្គនៅខេត្ដកំពង់ចាម ខេត្ដកណា្ដល
និងខេត្ដបៃ្រវែង។ នៅក្នុខេត្ដតាកែវនិងខេត្ដកំពតគេដាំមេ្រច។ នៅ
ក្នុងតំបន់ ដីក្រហមខេត្ដកំពង់ចាមនិងដីខៅ្មនៅខេត្ដបាត់ដំបង 
កសិករដាំសណ្ដែកបាយ សណ្ដែកសៀងនិងអំពៅ។ កសិករដាំ
សណ្ដែកដីនៅលើដីដែលធូរៗដូចជានៅលើកោះ និងនៅតាម
មាត់ទន្លេ។
   ដំណាំសំខាន់មួយប្រភេទមួយទៀតគឺត្នោត។ ដើមត្នោតមានដុះ
ពាសពេញ ប្រទេសខ្មែរ ជាពិសេសមានច្រើននៅខេត្ដកំពង់ស្ពឺ 
តាកែវនិងកំពង់ចាម។ ដើមត្នោត ផ្ដល់ប្រយោជន៏ច្រើនប្រភេទ
ណាស់។ ទឹកត្នោតអាចយកមកធើ្វជាភេសជ្ជ:ផ្អែមក៏បាន ជូរ
ក៏បានឬក៏យកទៅរំងាស់ធើ្វស្ករ។ តោ្នតមួយដើមអាចផ្ដល់ស្ករបាន
ពី៦០ទៅ ៧០ គីឡូក្រាម។ ក្រៅពីនេះតោ្នតអាចផ្ដល់ស្លឹក ដើម
និងធាងសំរាប់ធ្វើផ្ទះ ធើ្វទូក ធ្វើស្ពាននិងវេញធើ្វជាខ្សែ។ 
   ក្រៅពីដំណាំអាហារ ប្រជាជនខ្មែរដាំដំណាំឧស្សាហកម្ម
មួយចំនួនទៀត។ ដំណាំឧស្សាហកម្មសំខាន់ជាងគេគឺដំណាំកៅសឨូ។
គេដាំំកៅសឨូនៅដំបន់ដីក្រហមក្នុង ដីក្រហមក្នុងខេត្ដកំពង់ចាមនិង
ខេត្ដក្រចេះ។ ដំណាំកៅសឨូជាដំណាំមួយដែលត្រូវការ វិនិយោគទុន
ច្រើនទាំងបច្ចេកទេសវិទ្យាសាស្រ្ដនិងថវិការ។ ហេតុនេះហើយបានជា
ការដាំដុះដំណាំកៅសឨត្រូវការការវិនិយោគទុនពីក្រុមហឨុនធំ។
ក្រៅពីកៅសឨូ ប្រទេសខ្មែរមានដំណាំឧស្សាហកម្មផ្សេងទៀតដូចជា
កប្បាស ក្រចៅ និងថ្នំាជក់។ គេដាំដំណាំកប្បាសនិងក្រចៅ
នៅតាមតំបន់តាមបណ្ដោយតន្លេមេគង្គ។