cambodiageography.gif (4731 bytes)

   កម្ពុជាជាប្រទេសមួយសិ្បតនៅក្នុងឧបទ្វីបឥណ្ឌូចិននៃតំបន់
អាស៊ីប៉ែកអគ្នេយ៏ ដែលមានទីតាំងនៅក្នុងតំបន់ត្រូពិចនៃអឌ្ឍ
គោលខាងត្បូង។ ដោយសារទីតាំងនេះ ប្រទេសកម្ពុជាមាន
ដីដែលមានលក្ខណ:ល្អប្រសើរសំរាប់រុក្ខជាតិនិងដំណាំផ្សេងៗ។
   ប្រទេសកម្ពុជាមានទំហំផ្ទៃដីទាំងអស់ចំនួន ១៨១០៣៥
គីឡូម៉ែត្រការេ និងមានរាងជាពហុកោណស្ទើរស្មើជ្រុង
ដែលមានចំណុចកណ្ដាលនៅក្បែរក្រុងកំពង់ធំ និងមាន
ប្រវែងពីជើងទៅត្បូងជាអតិបរមា ៤៤០ គីឡូម៉ែត្រ និងពី
កើតទៅលិចមានប្រវែង ជាអតិបរមា ៥៦០ គីឡូម៉ែត្រ។
ប្រទេសកម្ពុជាមានព្រំប្រទល់សរុបទាំងអស់ប្រវែង ២៦០០
គីឡូម៉ែត្រដែលក្នុងនោះប្រាំភាគប្រាំមួយជាព្រំប្រទល់ដីគោក
ហើយប្រាំមួយទៀត ជាព្រំប្រទល់ឆ្នេរសមុទ្រ។
   ប្រទេសកម្ពុជាមានទន្លេធំមួយហូរកាត់ដែលមានឈ្មោះថា
ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រវែង ៤៥០គីឡូម៉ែត្រ និងមាន
ព្រភពចេញពីតំបន់ទីបេន្រៃបទេសចិន។ ទន្លេនេះហូរកាត់
ប្រទេសចិន ថៃ លាវ ខ្មែរ និងវៀតណាម។ ផ្នែកទន្លេ
មេគង្គដែលហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ។
នៅរដូវស្សា ទន្លេមេគង្គមានទឹកឡើងពេញព្រៀបដែលពេលខ្លះ
បង្កអោយមានទឹកជំនន់ទៀតផង។ 
   ទឹកជំនន់នេះគឺបណ្ដាលមកពីការរលាយនៃទឹកកក
និងទឹកភ្លៀង។ រដូវទឹក ជំនន់នេះចាប់ផើ្ដមពីខែមិថុនា
ដល់ខែតុលា។ នៅរដូវនេះ ទឹកទន្លេមេគង្គហូរចូល ទៅក្នុង
បឹងទន្លេសាប។ ចំណែកឯរដូវទឹកសំរកវិញ ចាប់ផ្ដើម
ពីខែវិច្ជិការដល់ខែឧសភា ហើយនៅពេលនេះទឹកនៅក្នុង បឹង
ទន្លេសាបហូរចាក់ចូលទៅក្នុងទន្លេមេគង្គវិញ។ 
   ទន្លេមេគង្គផ្ដល់អត្បប្រយោជន៏យ៉ាងសំខាន់ជាច្រើនដល់
ជីវភាពរបស់ ប្រជាជនខ្មែរនិងសេដ្ឋកិច្ចន្រៃបទេសកម្ពុជា។ 
ទីមួយ ទន្លេមេគង្គផ្ដល់ ទឹកសំរាប់កសិកម្មនិងសំរាប់
ការប្រើប្រាស់ប្រចាំថ្ងៃ។  ទីពីរ វាជាប្រភពគមនាគមន៏
ផ្លូវទឹកដ៏ចំបងបំផុតសំរាប់ប្រទេសកម្ពុជា។
   ប្រភពទឹកសំខាន់មួយទៀតនៅប្រទេសកម្ពុជាគឺបឹង
ទន្លេសាប។ បឹងទន្លេសាប មានការប្រែ្របួលយ៉ាងខ្លាំង
អាស្រ័យទៅតាមរដូវ។  នៅរដូវប្រាំងមានទំហំតែ ៣០០០
គីឡូម៉ែត្រការេនិងមានជំរៅតែ ០,៨០ម៉ែត្រទៅ ម៉ែត្រ។e
ចំណែកនៅរដូវវស្សា វិញផ្ទៃបឹងទន្លេសាបមានទំហំឡើងដល់
ទៅ ១០០០០ និងមានជំរៅពី ១០ទៅ១៥ម៉ែត្រ។
   ទន្លេសំខាន់មួយទៀតគឺទន្លេសាប។ ទន្លេនេះតភ្ជាប់និង
បឹងទន្លេសាប។ ទន្លេសាបមានបាតុភូតពិសេសមួយគឺទឹកនៅ
ក្នុងទន្លេនេះហូរពីជើងទៅត្បូង នៅចន្លោះពេលមួយហើយ
ហូរប្រញ្ចាសពីត្បូងទៅជើងនៅចន្លោះពេលមួយទៀត។
បាតុភូតនេះកើតឡើងនៅចន្លោះខែមិថុនាដល់ខែតុលាដោយ
សារការប្រែ្របួល នៃកម្ពស់ទឹក។ នៅរដូវវស្សាទឹកក្នុងបឹង
ទន្លេសាបហូរពីត្បូងទៅជើង។ កត្ដានេះគឺ បណ្ដាលមកពី
កម្ពស់ទឹកនៅទន្លេមេគង្គខ្ពស់ជាងកម្ពស់ទឹកនៅបឹងទន្លេសាប។
នៅរដូវប្រាំងទឹកហូរពីជើងទៅត្បូងវិញ។ នៅពេលនេះទឹកហូរ
ចេញ ពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គ។ នេះគឺ
ដោយសារកម្ពស់ទឹកនៅទន្លេមេគង្គ ទាបជាងកម្ពស់ទឹកនៅ
បឹងទន្លេសាប។
   បឹងទន្លេសាបមានសារប្រយោជន៏សំខាន់ណាស់សំរាប់
ប្រទេសកម្ពុជា។ បឹងទន្លេសាបមិនត្រឹមតែផ្ដល់ប្រភពទឹកសំរាប់
កសិកម្មនិងការដឹកជពា្ជូនប៉ុណោ្ណះទេ ប៉ុន្ដែ វាផ្ដល់នូវត្រីដែល
ជាប្រភពអាហារដ៏សំខាន់មួយរបស់ប្រជាជនខ្មែរ។
   ប្រទេសកម្ពុជាមានខេត្ដទាំងអស់ចំនួន ២០និងទីក្រុងពីរ។
ខេត្ដទាំង នោះគឺ កំពត កំពង់ស្ពឺ តាកែវ ពៃ្រវែង
ស្វាយរៀង កំពង់ចាម ក្រចេះ មណ្ឌលគិរី ស្ទឹងតែ្រង
ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ សៀមរៀប 
បាត់ដំបងពោធិសាត់ កោះកុង កំបង់ធំ កំពង់ឆ្នំាង។ 
ទីក្រុងទាំងពីរ នោះគឺទីក្រុងភ្នំពេញនិងទីក្រុងកំពង់សោម។
   ទីក្រុងភ្នំពេញជាមូលដ្ឋានរបស់រដ្ឋាភិបាលហើយទីក្រុង
កំពង់សោម ជាទីក្រុងកំពង់ផែផងនិងទីក្រុងទេសចរណ៏ផង។
ក្រៅពីខេត្ដនិងទីក្រុងទាំងនេះ ប្រទេសកម្ពុជាមានតំបន់
ស្វយ័តមួយដែលមានឈ្មោះថាប៉ៃលិន។
   ប្រទេសកម្ពុជាមានរាងជាបាតឆ្នាំងខ្ទះព័ទ្ធជុំវិញដោយ
ជួរភ្នំនិងខ្ពង់រាប ដូចជាជួរភ្នំក្រវាញនិងជួរភ្នំដងរែកនៅទិសខាង
ត្បូង ខាងលិចឈៀងខាងត្បូង ហើយនិងខ្ពង់រាបខាងជើង
ខ្ពង់រាបខាងកើត និង ខ្ពង់រាបសាន។ ជួរភ្នំនិង ខ្ពង់រាប
ទាំងនេះផ្ដល់សារ:សំខាន់យ៉ាងខ្លាំងដល់ប្រទេសកម្ពុជាព្រោះវាជា
របាំង ការពារប្រទេសកម្ពុជាពីគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ
ជាដើម។