peopleofcambodia.gif (3621 bytes)

   ប្រជាជនខ្មែរជាប្រជាជនដែលបានតាំងទីលំនៅលើទឹកដីខ្មែរ
បច្ចុប្បន្ននេះ តាំងពីយូរណាស់មកហើយ។ ជាទូទៅប្រជាជនខ្មែរ
មានកំពស់ល្មមសម្បុរស្រអែម សក់ខ្មៅ។ ប្រជាជនខ្មែរភាគច្រើន
ជាអ្នកកាន់ព្រះពុទ្ធសាសនា។
   ជនជាតិខ្មែរមានចំនួនប្រហែលប្រាំភាគប្រាំមួយន្រៃបជាជន
កម្ពុជាទាំងអស់ ហើយមួយភាគប្រាំមួយទៀតជាជនជាតិកុលសម្ព័ន្ធ
ដើមនិងក្រុមខ្មែរចូលជាតិ។ សមាជិកន្រៃកុមកុលសម្ព័ន្ធដើមតាំង
ទីលំនៅរបស់គេនៅតំបន់ពៃ្រភ្នំឆ្ងាយៗ ដូចជាព័រនិងស្អូចនៅ
ភ្នំក្រវាញ សំរែនិងកួចរស់នៅភាគខាងជើងនៃខេត្ដ កំពង់ធំនិង
សៀមរាប ចំណែកឯស្ទៀងនិងភ្នងរស់នៅតំបន់ខ្ពង់រាបខាងកើត
និងសាន។ ក្រុមកុលសម្ព័ន្ធដើមនេះច្រើនតែជាកសិករនិងអ្នក
ប្រម៉ាញ់ និងអ្នកប្រមូលផលពៃ្រឈើ។
   ក្រុមខ្មែរចូលជាតិរួមមានខ្មែរអ៊ីសា្លម ចិន វៀតណាម
និងលាវ។  ខ្មែរអ៊ីស្លាមឬចាមភាគច្រើនតាំងទីលំនៅតាមដង
ទន្លេធំ ទន្លេសាប ទន្លេមេគង្គនិង បឹងទន្លេសាប។ ខ្មែរអ៊ីស្លាម
ភាគច្រើនមានមុខរបរជាអ្នកជំនួញសត្វពាហន: និងអ្នកនេសាទ
ត្រី។ ជនជាតិចិននៅស្រុកខ្មែរច្រើនតាំងទីលំនៅនៅតាមតំបន់
ទីប្រជុំជន ហើយច្រើនមានរបរជាអ្នកជំនួញ។ ជនជាតិចិននៅ
ស្រុកខ្មែរច្រើនតែមានជីវភាពខ្ពស់ ប្រៀបធៀបទៅនឹងប្រជាជន
ខ្មែរទាំងអស់។ ចំណែកឯប្រជាជនវៀតណាមនៅ ស្រុកខ្មែរវិញ
ច្រើនតែរស់នៅតាមទូក ហើយច្រើនតែមានមុខរបរជាអ្នកនេសាទ
ត្រី ជាងសំណង់ ជាងកាត់ដេរ ជាងអឨុតសក់ និងជាងជួសជុល
គ្រឿងម៉ាស៊ីន។
   នៅខេត្ដស្ទឹងតែ្រង ខេត្ដកំពង់ធំ និងខេត្ដបាត់ដំបងមាន
ប្រជាជនលាវមួយចំនួន។ ដោយសារប្រជាជនលាវមាន
ទំនៀមទំលាប់ដូចប្រជាជនខ្មែរ គេអាចរស់នៅលាយឡំ ជាមួយ
ប្រជាជនខ្មែរបានដោយងាយស្រួលជាទីបំផុត។
   បុព្ធបុរសខ្មែរធា្លប់មានអរិយធម៌រុងរឿងហើយមានឥទ្ធិពល
យ៉ាងខ្លំាងនៅ តំបន់អាស៊ីប៉ែកអាគ្នេយ៏។ អរិយធម៌នេះហៅ
ថាអរិយធម៌អង្គរដែលមានប្រាសាទ រាប់ពាន់ជាភស្ដុតាង។
ប៉ុន្ដែនៅក្នុងរយ:ពេលប៉ុន្មានទសវត្សរ៏ចុងក្រោយនេះ ប្រទេស
កម្ពុជាត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមស៊ីវិលនិងសង្រ្គាម
ក្នុងតំបន់ និងជាពិសេសរបបខ្មែរក្រហម។ នយោបាយជ្រុល
និយមរបស់ខ្មែរក្រហម បានធើ្វអោយប្រជាជនខ្មែរជិតពីរលាន
នាក់បាត់បង់ជិវិតដោយសារជំងឺ ការធើ្វការហួសកំលាំង និងការ
កាប់សំលាប់។ 
  ប្រជាជនខ្មែរជាអ្នកដែលស្រឡាញ់ភូមិកំណើតរបស់ខ្លួនណាស់។
នៅសម័យមុនសង្រ្គាមនាឆ្នាំ ១៩៧០ ប្រជាជនខ្មែរភាគច្រើន
មិនព្រមចាកចេញពី ស្រុកកំណើតរបស់ខ្លួនឡើយ។ ប៉ុន្ដែ
ក្រោយឆ្នាំ ១៩៧៩ សង្រ្គាមនិងអំពើពៃ្រផ្សៃ របស់ខ្មែរក្រហម
បានបង្ខំអោយប្រជាជនខ្មែរមួយចំនួនភៀសខ្លួនទៅជ្រកកោននៅ
ប្រទេស ដទៃដូចជាបារាំង អូស្រ្ដាលី កាណាដា និងសហ
រដ្ឋអាមេរិក។ នៅក្នុងចំណោម ប្រទេសទាំងនេះ សហរដ្ឋអា
មេរិក មានប្រជាជនខ្មែររស់នៅច្រើនជាងគេ។