lesson1pic.gif (4398 bytes)

   កុ្ន្នងទីក្រុងភ្នំពេញ ការធ្វើដំណើរមានសភាពងាយស្រួលណាស់។
យើងអាចជិះ ម៉ូតូឌុបឬស៊ីក្លូទៅទីនេះទីនោះបានតាមតែយើងត្រូវការ។
ប្រសិនបើ យើងចង់ទៅ កន្លែងជិតៗ យើងអាចជិះស៊ីក្លូបាន តែបើ
យើងចង់ ទៅកន្លែងទៅកន្លែងឆ្ងាយបន្ដិច យើងគួរជិះ ម៉ូតូឌុបព្រោះ
វាមានលក្ខណ: ងាយស្រួលជាង។ មុននិងឡើងជិះម៉ូតូឌុប ឬស៊ីក្លូ
យើងត្រូវតែតថ្លៃ្ញជាមុនសិន ព្រោះតម្លៃធ្វើដំណើរមិនបានកំណត់តាម
ចមា្ងយផ្លូវអោយបានជាក់លាក់។
   យើងអាចជួលអ្នកម៉ូតូឌុបឬអ្នកស៊ីក្លូ មកធ្វើជាអ្នកបើកបរប្រចាំ
ខ្លួនយើងបាន ដោយគ្រាន់តែណាត់ពេល និងទីកន្លែងអោយបាន
ច្បាស់លាស់។ បនា្ទប់មកគេនិងមក ទទួលយើងតាមពេលកំណត់។ 
   នៅប្រទេសខ្មែរក៏មានឡានតាក់ស៊ីដែរ។ ឡានតាក់ស៊ីអាចដឹក
អ្នកដំណើរទៅខេត្ដ ផ្សេងៗ។ នៅវាលយន្ដហោះក៏មានឡាន
តាក់ស៊ីដែរ។ ក្នុងចំណោម ឡានតាក់ស៊ីទាំង នោះ មានឡានខ្លះ
ជាឡានរបស់ឯកជន ឯចំណែកឡានខ្លះ ទៀត ជាឡានរបស់ 
សណ្ឋាគារ។ ឡានតាក់ស៊ីទាំងនេះអាចដឹកយើងទៅ ក្នុងទីក្រុង
ភ្នំពេញ ឬ ក៏ទៅ កន្លែងផ្សេងៗដែលយើងចង់ទៅ។
   មានឡានមួយបែបទៀតដែលគេហៅថាឡានឈ្នួលឬឡានដ។
នេះគឺជា ឡានធំៗ ដែលដឹក អ្នកដំណើរទៅខេត្ដផ្សេងៗ។ បើសិន
ជាយើងចង់ជិះឡាន ឈ្នួលយើងត្រូវតែ ទិញសំបុត្រឡានយ៉ាងតិច
ណាស់ ក៏មួយថ្ងៃមុនពេលចេញដំណើរដើម្បីអោយមានកន្លែងជិះ
ស្រួលបួល។ នៅប្រទេសកម្ពុជា អ្នកដំណើរក៏អាច ធ្វើដំណើរ
តាមរថភ្លើងបានដែរ។ ប្រទេសកម្ពុជាមានខ្សែរថភើ្លងចំនួនពីរ
ខ្សែ។  ខ្សែទីមួយមានប្រវែង៣៨៥ គីឡូម៉ែត្រតភ្ជាប់ទីក្រុងភ្នំពេញ
ទៅ បាត់ដំបង។  ខ្សែរថភើ្លងនេះរត់កាត់ ខេត្ដកំពង់ឆ្នាំង និង
ពោធិសាត់។  ខ្សែទីពីរមានប្រវែង ២៦៦គីឡូម៉ែត្រ។ ខ្សែនេះភ្ជាប់
ពីភ្នំពេញទៅទីក្រុង កំពង់សោម។  ខ្សែរថភើ្លងនេះ បើក កាត់
ខេត្ដតាកែវ និង កំពត។  ការធ្វើដំណើរតាមរថភើ្លង នាពេល 
បច្ចុប្បន្នមិនមាន លក្ខណ:ងាយស្រួល ដូច នៅមុនឆ្នាំ ១៩៧៥
ទេ។  ដោយសារសង្រ្គាម និង ការខ្វះខាត ថវិការ រដ្ឋាភិបាល
ខ្មែរមិនមាន លទ្ធភាព កែលំអប្រព័ន្ឋអយស្ម័យយាន។  ប៉ុន្ដែទើប
តែពេលថ្មីៗនេះទេ ទើបប្រព័ន្ឋអយស្ម័យយានត្រូវបានរដ្ឋាភិបាល
ធើ្វការកែលំអជាបណើ្ដរៗ។
  នាពេលបច្ចុប្បន្ននេះ ការធើ្វដំណើរតាមផ្លូវទឹកមានលក្ខណ:ងាយ
ស្រួល។  ប្រសិនបើទេសចណ៏ ចង់ធើ្វដំណើរទៅលេងអង្គរវត្ដ
គេអាចជិះទូកលឿន។ ទូកលឿនហើយ មានសុវតិ្បភាពទៀតផង។