មេរៀនទី

ប្រព័ន្ធ នយោបាយ

spkr.gif (282 bytes)

 

  ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ្រទង់ប្រតិបត្ដិតាម
រដ្ឋធម្មនុញ្ញ និងតាមលទិ្ធប្រជាធិប្បតេយ្យ សេរីពហុបក្ស
  បាវចនានៃរាជាណាចក្រកម្ពុជាគឺ ជាតិ សាសនា ព្រះមហាក្សត្រ។
  ភ្នំពេញជារាជធានីនៃរាជាណាចក្រកម្ពុជា។ អត្ដសញ្ញា឵ណជាតិគឺ
ទង់ជាតិ ភ្លេងជាតិ និង សញ្ញាជាតិ។
  ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បតិ្ដ ប៉ុន្ដែមិនកាន់អំណាចឡើយ។
ព្រះអង្គទ្រង់ជានិមិត្ដរូបនៃ ឯករាជ្យជាតិ និងនិរន្ដភាពជាតិ។
  ប្រជាពលរដ្ឋជាម្ចាស់នៃវាសនាប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់
ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ប្រើអំណាចរបស់ខ្លួនតាមរយ ព្រឹទ្ធសភា
រដ្ឋសភា រាជរដ្ឋាភិបាល និង សាលាជំរះក្ដី។ អំណាចបែងចែកដាច់ពីគ្នារវាង
អំណាចនិតិបញ្ញតិ អំណាចនិតិប្រតិបត្ដិ និង អំណាចតុលាការ
រដ្ឋសភា
  តំណាងរាស្រ្ដជ្រើសតាំងដោយការបោះឆ្នោតជាសាកល ដោយសេរីដោយ
ស្មើភាព ដោយចំពោះ និង តាមវិធីជ្រើសរើសឆ្នោតជាសំងាត់។
  អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ គឺជាប្រជាពលរដ្ឋ
ខ្មែរទាំងពីរភេទដែលមានសិទ្ធបោះឆ្នោត មានអាយុយ៉ាងតិច ២៥ ឆ្នំា មាន
សញ្ជាតិជាខ្មែរតាំងពីកំណើត។
រាជរដ្ឋាភិបាល
  គណ:រដ្ឋមន្រី្ដជារាជរដ្ឋាភិបាលន្រៃពះរាជាណាចក្រកម្ពុជា។ គណ:រដ្ឋមន្រី្ដ
ត្រូវបានដឹកនាំដោយ នាយករដ្ឋមន្រ្ដីមួយរូប អមដោយឧបនាយករដ្ឋមន្រ្ដី
ព្រមទាំងមានទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី រដ្ឋលេខាធិការជាសមាជិក។
  សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមចំពោះរដ្ឋសភាអំពី
នយោបាយទូទៅរបស់ រាជរដ្ឋាភិបាល។  សមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល
ទទួលខុសត្រូវរាងៗខ្លួនចំពោះនាយករដ្ឋមន្រ្ដី និង ចំពោះរដ្ឋសភាអំពីការ
ដែលខ្លួនបានប្រព្រឹត្ដ។
អំពីតុលាការ
  អំណាចតុលាការ ជាអំណាចឯករាជ្យ។  អំណាចតុលាការធានារក្សា
អនាគត និង ការពារសិទ្ធ សេរីភាពរបស់ប្រជាពលរដ្ឋ។  អំណាច
តុលាការគ្របដណ្ដប់ទៅលើរឿងក្ដីក្ដាំទាំងអស់រួមទាំងរឿង រដ្ឋបាលផង។
ការជំរះក្ដីផ្ដល់យុត្ដិធម៌ ត្រូវធើ្វក្នុងនាមប្រជារាស្រ្ដខ្មែរតាមនិតិវិធី និងតាម
ច្បាប់ជាធរមាន។