មេរៀនទី

piclesson15.gif (6458 bytes)

  ព្រះមហាឃោសនន្ទកំពូលព្រះបិតាខាងធម្មយាត្រាដើម្បីសនិ្ដភាព បានលើក
តម្កើងកិត្ដិយសរបស់កម្ពុជានិងបានរួមចំណែកធើ្វឱ្យកម្ពុជាមាន សនិ្ដភាពផង។
ព្រះមហាឃោសនន្ទទើបតែបានបពា្ចប់ក្បួនធម្មយាត្រាដើម្បី សនិ្ដភាពជាលើកទី
កាលពីពេលថ្មីៗនេះ។
  ឆ្នាំ១៩៩៥នេះ សម្ដេចព្រះមហាឃោសនន្ទនិងគណ:កម្មការព្រមទាំងសហការី
សហការនីធម្មយាត្រាទាំងអស់បានរៀបចំធើ្វក្បួនធម្មយាត្រាលើកទីប្រាំមួយដង្ហែ
ទៅកាន់ភាគខាងលិចន្រៃពះរាជាណាចក្រកម្ពុជាដែលបាន ចេញដំណើរកាលពី
ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៩៧ ដោយបានធើ្វដំណើរកាត់ខេត្ដបាត់ដំបង
តំបន់ប៉ៃលិន ភ្នំមាឡៃ និងបានបពា្ចប់នៅ ប្រាសាទបន្ទាយឆ្មារនៅថ្ងៃទី ១៣
ខែមេសា ឆ្នាំ ១៩៩៧
  ធម្មាយាត្រាលើកទីឆ្នាំនេះបានចេញដំណើរពីវត្ដពោធ៏វាលខេត្ដបាត់ដំបង
ហើយបពា្ចប់នៅប្រាសាទបន្ទាយឆ្មារដែលជាប្រាសាទបូរាណខ្មែរ នៅភាគខាងលិច
ន្រៃបទេសកម្ពុជាយើង។ ធម្មយាត្រាគឺធើ្វឡើងដើម្បីធើ្វសម្មាធិដ្ឋានបួងសួងសុំ
សនិ្ដភាព ការផ្សះផ្សារជាតិនិងឯករាជ្យជាតិ ហើយបពា្ចប់សង្រ្គាមរុំារ៉ៃ ២០ឆ្នាំ
បា្លយ។
  គោលបំណងធម្មតាយាត្រាគឺ: ៉ដើម្បីកសាងឡើងវិញនូវការផ្សះផ្សាជាតិ និង
សាមគ្គីជាតិ ៉ ៉ដើម្បីផ្សព្វផ្សាយព្រះធម៌ដល់ប្រជារាស្រ្ដ ខ្មែរដែលកំពុងរងទុក្ខ
វេទនាដោយសារភ្លើង លោភ: ទោស: មោហ: ដើម្បីសុំឱ្យបពា្ចប់នូវមធ្យោបាយ
ទាំងឡាយណា ដែលនាំឱ្យកើតសង្រ្គាម ៉ ៉ដើម្បីទាមទារឱ្យមានច្បាប់លុបបំបាត់
គ្រាប់មីនគ្រប់ប្រភេទទាំងស្រុង ៉ ៉ដើម្បីសច្ចាធិដ្ឋានសុំឱ្យមានសន្ដិភាពពិត
ប្រាកដនៅលើទឹកដីមាតុភូមិកម្ពុជា ៉។
  ការធើ្វធម្មយាត្រានេះត្រូវកើតមានឡើងជាង ២៥០០ ឆ្នាំកន្លងមកហើយ
គឺកើតឡើងដោយព្រះពុទ្ធបរមគ្រូផ្ទាល់ដែលព្រះអង្គបានដឹកនាំសាវ័ករបស់
ព្រះអង្គដើម្បីធើ្វសច្ចាធិដ្ឋានបួងសួងសុំឱ្យមានសុខសន្ដិភាពដល់សត្វលោក។
ចាប់តាំងពីពេលនោះមកសច្ចាធម្មយាត្រានេះត្រូវបានរីករាយរាលដាលនៅ
ប្រទេសជាច្រើនដែលកាន់ព្រះពុទ្ធសាសនានៅលើលោកនេះ។ ប៉ុន្ដែទោះបី
កម្ពុជាបានទទួល និងគោរពបូជាសាសនាព្រះពុទ្ធរាប់ពាន់ឆ្នាំកន្លងមក
ក៏ដោយ ប៉ុន្ដែក៏មិនធ្លាប់បានធ្វើ ធម្មយាត្រារបៀបនេះដែរ ពោលគឺ
ទើបតែប៉ុន្មានឆ្នាំក្រោយពេលដែលប្រទេសកម្ពុជា បពា្ចប់សង្រ្គាមជិតបីទស
វត្សន៏នេះ ទើបធម្មយាត្រានេះបានចាប់ចាប់កើតមានឡើង ដែលមាន
ការដឹកនាំពីសម្ដេចព្រះមហាឃោសានន្ទអង្គ។ សម្ដេចព្រះមហាឃោសនន្ទ
បានមានព្រះសង្ឃដីកាថា ៉អណា្ដតភ្លើងសង្រ្គាមបាន រលត់ទៅហើយ
ប៉ុន្ដែរងើកនិងផ្សែងនៅហុយតិចៗនៅឡើយ ដូច្នេះហើយបាន ជាអាត្មា
និងសាវ័កព្រមទាំងអ្នកស្រឡាញ់សនិ្ដភាពទាំងឡាយនាំគ្នារៀបចំធើ្វធម្មយាត្រា
នេះឡើងដើម្បីផ្សព្វផ្សាយព្រម្មវិហាធម៌ដល់់មនុស្ស និងសត្វឱ្យមានការលះ
បង់ចោលនូវអំពើ លោភ: ទោស: និង មោហ:ចោលឱ្យឆ្ងាយ ៉។
  ដោយសារតែមានការគាំទ្រនិងពេញចិត្ដចំពោះការគាំទ្រនិងពេញចិត្ដ
ចំពោះការធើ្វធម្មយាត្រានេះ ពុទ្ធបរិស័ទខ្មែរជាច្រើនក៏បានហៅព្រះនាម
ព្រះឃោសនន្ទថ្មីមួយទៀតថា ៉មហាត្ម:គន្ធីរបស់កម្ពុជា ៉។ ពុទ្ធបរិស័ទខ្មែរ
នាំគ្នានិយាយថា ព្រះនាមថ្មីនេះគឺជាការស័ក្ដិសមទៅនឹងអំពើនៃការប្រតិបត្ដិ
របស់ព្រះអង្គហើយ ព្រោះថាព្រះអង្គមានព្រះជន្មដល់ទៅ ៧៣ ព្រះវស្សា
ទៅហើយ ត្រែពះអង្គមានព្រះទ័យអំណត់អត់ធន់តសឨូ កែនសាវ័ករបស់
ព្រះអង្គ និមន្ដឆ្លងកាត់ផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រ ទោះបីជាមានភ្លៀងផ្គរ
គ្រោះថ្នាក់មីនឬ កន្លែងកំពុងតែមានចម្បាំងរាំងជល់ក៏ព្រះអង្គនៅតែ
និមន្ដដើម្បីសេចក្ដីសុខដល់ មនុស្សលោកដែរ។
  ប្អូនជីដូនមួយរបស់សម្ដេចព្រះមហាឃោសនន្ទគឺជាអ្នកដឹកនាំធើ្វធម្មយាត្រា
នេះមិនមែននៅកម្ពុជានេះទេគឺស្ទើរតែពេញពិភពលោកទៅហើយតាមរយ:នៃ
សកម្មភាព របស់ព្រះអង្គ គឺព្រះអង្គបានទទួលរង្វាន់សន្ដិភាពចំនួនពីរលើក
រួចមកហើយដែលលើកទីពីរទទួលនៅឆ្នាំ ១៩៩២។ ចំពោះរង្វាន់ណូបែល៏
សនិ្ដភាព សម្ដេច ព្រះមហាឃោសនន្ទបានឈរជាបេក្ខជនចំនួនបួនលើក
រួចមកហើយ ប៉ុន្ដែព្រះអង្គនៅ មិនទាន់បានទទួលម្ដងនៅឡើយទេ។
នៅពេលដែលទស្សនាវដ្ដីប្រជាប្រិយទូលទៅសួរមហាឃោសន្ទថា តើព្រះអង្គ
មានវិធីអី្វទើបបានជាព្រះសង្ឈខ្មែរនិងព្រះសង្ឈបរទេស ដូនជី តាអាចារ្យ
ព្រមទាំងឧបាសកឧបាសិកាចូលរួមធើ្វធម្មយាត្រាជាមួយព្រះអង្គច្រើនបែបនេះ?
សម្ដេចព្រះមហាឃោសនន្ទមានព្រះសង្ឈដិការថា ៉រឿងនេះ អាត្មាគ្មាន
សិល្ប៏សាស្រ្ដអី្វទេ ការផើ្ដមគំនិតនេះឡើងក៏គ្មានការបង្ខំចិត្ដព្រះសង្ឃ
បងប្អូនញាតិញេ឵មណាឡើយ គឺពួកគេបានមានចិត្ដស្មោះស្ម័គ្រជ្រះថ្លា
ចូលរួមដោយខ្លួនឯង ហើយក៏ប្រហែលជាកន្លងមក ពួកគេមើលឃើញ
នូវការឈឺចាប់រងទុក្ខសោកលើ ផ្លូវកាយនិងផ្លូវចិត្ដច្រើននៃមនុស្សលោក
យើងនេះ ៉។