piclesson20.gif (7778 bytes)

  កាលពីថ្ងៃពុធ ប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃបានប្ដេជ្ញា
នឹងសហប្រត្ដិការក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៏ទន្លេមេគង្គ ហើយប្រទេស
ទាំងបួននេះបានចាប់ផើ្ដម អនុវត្ដន៏ផែនការថា តើទំហំទឹកប៉ុន្មានដែល
ប្រទេសនិមួយៗអាចទាញយកពីទន្លេនេះ។
  លោក Joern Kristensen ប្រធានប្រតិបត្ដិនៃគណ:កម្មាការទន្លេមេគង្គជាអង្គការ
មួយដែលពិនិត្យមើលការគ្រប់គ្រងនៃទន្លេនេះ បានថ្លែងថា ៉ប្រសិនបើគ្មានកិច្ច
ព្រមព្រៀង នៅពេលដែលធនធានទឹកខ្សត់ វាអាចក្លាយទៅជាជំលោះ ងាយ
ស្រួល។ដូចជាអ្នកបានឃើញនៅតំបន់ ដទៃទៀតនៃពិភពលោកទឹកអាច
បែ្រក្លាយទៅជាប្រភពយ៉ាងសំខាន់នៃជំលោះ ៉។
  នៅក្នុងពិធីមួយកាលពីថ្ងៃពុទ្ធ តំណាងមកពីប្រទេសទាំងបួននេះបានចុះ
ហត្បលេខា លើកិច្ច ព្រមព្រៀងមួយស្ដីអំពីថាតើគណ:កម្មាការទន្លេមេគង្គ
ដែលមានអាយុ ៤៣ ឆ្នាំនេះ នឹងប្រតិបត្ដិនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំ
ខាងមុខនេះយ៉ាងដូចម្ដេច។
  លោកឃីតាំងលឹម រដ្ឋមន្រ្ដីក្រសួងសាធារណ:ការ និងដឹកជពា្ជូននិងជា
ប្រតិភូន្រៃបទេសកម្ពុជាប្រចាំ ក្រុមប្រឹក្សាគណ:កម្មាការទន្លេមេគង្គបានថ្លែងថា
 ៉យើងគួរតែមានមោទភាពខ្លួនយើងផ្ទាល់។ កិច្ចព្រមព្រៀងនេះគឺជាភស្ដុតាង
មួយដែលថាយើងគឺជាអាជ្ញាធរអន្ដជាតិស្របច្បាប់តែមួយ ដែលទាក់ទិនទៅ
នឹងការអភិវឌ្ឍន៏ប្រកបដោយនិរន្ដភាពនៃអាងទន្លេមេគង្គនេះ ៉។
  នៅក្នុងសិក្ខាសាលារយ:ពេល ថ្ងៃ ដែលចាប់ផើ្ដមពីព្រឹកនេះគណ:
កម្មាការទន្លេមេគង្គនឹង បង្កើតកម្មវិធីប្រើប្រាស់ទឹករបស់គេដែលជាគំរោង
ច្រើនឆ្នាំដើម្បីអភិវឌ្ឍន៏ច្បាប់បែងចែកទឹកតាមបណ្ដោយទន្លេមេគង្គដែលជា
បញ្ហាយ៉ាងសំខាន់អំឡុងពេលរដូវប្រាំង។
  គំរោងដែលមានទឹកប្រាក់១៦លានដុល្លាដែលភាគច្រើននៃចំនួននេះបាន
ផ្ដល់ជូនតាមរយ:ធនាគារ ពិភពលោក នឹងបងើ្កតបណ្ដាញច្បាប់សំរាប់ដោះ
ស្រាយជំលោះទាំងឡាយរវាងប្រទេសទាំងអស់ទៅលើការ ប្រើប្រាស់ទឹក។ 
ប្រទេសជាសមាជិកត្រូវបានតំរូវអោយប្រាប់ដំណឹងដល់ប្រទេសសមាជិក
ដទៃទៀត នៅខណ:ដែលពួកគេនឹងធើ្វផែនការគំរោងដែលនឹងប៉ះពាល់
ទន្លេមេគង្គនេះ។
  គណ:កម្មាការទន្លេមេគង្គអាចផ្ដចផ្ដើមការប៉ាន់ប្រមាណបរិស្បានដើម្បី
កំណត់នូវគ្រោះថា្នក់ទាំងឡាយ ដែលកើតឡើងដោយសារគំរោងនេះ 
ប៉ុន្ដែមិនអាចទប់ស្កាត់ប្រទេសមួយមិនអោយធើ្វអី្វមួយបាន ឧទាហរណ៏
ដូចជា ការសាងសង់ទំនប់ទឹក។
  ប៉ុន្ដែតាមរយ:កិច្ចព្រមព្រៀងកាលពីឆ្នាំ ១៩៩៥ ដែលបានត្រូវអនុវត្ដដោយ
កិច្ចព្រមព្រៀងចុះ ហត្បលេខាកាលពីថ្ងៃពុធនេះ ប្រទេសសមាជិកបានប្ដេជ្ញាថា
នឹងគ្រប់គ្រងទន្លេនេះនៅក្នុងមធ្យោបាយមួយដែលមានលក្ខណ:ដ៏ប្រសើរសំរាប់
តំបន់នេះ។