piclesson14.gif (4784 bytes)

 

  នៅប៉ុន្មានខែហៀបនឹងដល់ថ្ងៃប្រជុំប្រទេសផ្ដល់ជំនួយសំខាន់នៅ 
ទីក្រុងប៉ារីសដែលប្រទេសកម្ពុជាផ្ញើរសេចក្ដីសង្ឃឹមថានឹងអាចទទួលបាន
នូវការសន្យា ផ្ដល់ប្រាក់ យ៉ាងក៏មានចំនួន ៥០០ លានដុល្លាសំរាប់
ឆ្នាំក្រោយនោះគេឃើញប្រមុខរាជរដ្ឋាភិបាលន្រៃបទេសនេះបានធើ្វ
សកម្មភាពយ៉ាងច្រើន មិនធ្លាប់មាន មានរូបភាពជាការប្រឆាំងអំពើរ
ពុករលួយដើម្បី បង្ហាញឱ្យ ឃើញថារាជរដ្ឋាភិបាលកំពុងធើ្វការកែរ
ទម្រង់ រដ្ឋាភិបាលតាម កិច្ចសន្យាហើយ។ នៅលើសកម្មភាព
ទាំងនោះអី្វដែលមាន ការភ្ញាក់ ផ្អើលជាងគេ គឺការប្រកាសតាមវិទ្យុ
ទូរទស្យន៏ នូវប្រសាសន៏ របស់ សម្ដេចនាយករដ្ឋមន្រ្ដីហឨុនសែន
ដែលចោតចំៗនិងមុត ស្រួចថាក្រសួង ដែលពុករលួយបំផុតគឺក្រសួង
ហិរញ្ញវត្បុ បើចង់កែទម្រង់ យើងត្រូវ ចាប់ផ្ដើមធើ្វពីក្រសួងហិរញ្ញវត្បុុ
នេះមុនគេ ៉។ សម្រាប់មតិជាតិនិងអន្ដរជាតិ បើសិនជាមានការប្រកាស
ណាមួយថាមានអំពើ ពុករលួយនៅប្រទេសកម្ពុជាគឺជាដំណឹងសាមញ្ញមួយ
យ៉ាងសឨាំត្រចៀកទៅហើយ ប់៉់ុន្ដែចំពោះការប្រកាសចំទៅលើក្រសួងហិរញ
្ញ្ញវត្បុុដែលមានលោក គាត ឈន់ ជារដ្ឋមន្រ្ដីនោះបានធើ្វឱ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ហើយក៏ធើ្វឱ្យមានការវិភាគផ្សេងៗរាប់មិនអស់ដែរ។
  ប៉ុន្ដែសំរាប់លោក គាត ឈន់នៅពេលដែលទទួលរងនូវការរិះគន់ខ្លាំងខ្លា
ពីនាយករដ្ឋមន្រី្ដនោះ លោក គាត ឈន់ហាក់បីដូចជាគ្មានការភ័យស្លន់ស្លោ
អ្វីទេប៉ុន្ដែបែជាបង្ហាញនូវការសប្បាយចិត្ដដោយ ចាត់ទុកថា លោកកំពុងតែ
ទទួលបាននូវដាវអជ្ញាសឹកមួយដែលធើ្វឱ្យលោកធើ្វសុដ្ឋិការនៅក្នុងក្រសួងរបស់
លោកបាន។ ពាក្យសំដីរបស់លោក គាត ឈន់ មួយម៉ាត់នេះហាក់ដូចជា
បញ្ជាក់ថា កន្លងមកនេះ លោកពុំបានទទួលអំណាចពេញលេញណាមួយ
ក្នុងឋាន:ជារដ្ឋមន្រី្ដឬមួយក៏អាចមានន័យថា កន្លងមកលោក ធើ្វអី្វៗ
ក្រោមការគាបសង្កត់មួយប៉ុណ្ណោះ ហើយម្យ៉ាងទៀតក៏ជាការសារភាពថា
ក្នុងក្រសួងរបស់លោកពិតជា មានមន្រ្ដីធំតូចពុករលួយដល់កំពូលមែន។
ទោះបីយ៉ាងណានៅពេលដែលគេសួរលោកអំពីការស្ទាបស្ទង់មួយដែលថា
មន្រ្ដីរបស់លោកពុករលួយខ្លាំងនោះ លោកក៏បានការពារដែរថាមិនមែន
មានតែមន្រ្ដីក្នុង ក្រសួងលោកទេ មន្រ្ដីនៅក្រសួងផ្សេងៗទៀតក៏ពុករលួយ
ខ្លាំងណាស់ដែរ ...
  តាមពិតទៅ បញ្ហាពុករលួយនៅប្រទេសកម្ពុជាមិនមែនជារឿងថី្មថ្មោង
គួរឱ្យភ្ញាក់ផ្អើលប៉ុន្មានទេប៉ុន្ដែបញ្ហាគួរឱ្យយកចិត្ដទុកដាក់នោះ គឺសាធារណ:
ជនទូទៅកំពង់រង់ចាំមើលថាតើរាជរដ្ឋាភិបាលកំពុងមានសុឆន្ទ:ក្នុងការកំចាត់
អំពើពុករលួយមែនឬក៏គ្រាន់តែជាការសម្ដែងឆាកល្ខោន! ?
  បើសិនជារដ្ឋាភិបាលមានសុឆន្ទ:មែន រដ្ឋាភិបាលមិនមែនប្រើដាវអាជ្ញាសិក
មួយដងមួយកាល ដូច្នេះទេ គឺត្រូវចាត់វិធានការជាអចិន្ដៃ្រតែម្ដង។ ប៉ុន្ដែអ្នក
វិភាគទាំងឡាយគេគេឆ្ងល់ទៀតថា តើបានច្បាប់ ឯណាមកធើ្វជាមូលដ្ឋានបង្អែក
ដើម្បីចាត់វិធានការ។  តើហេតុអី្វបានជាតាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ
២០០០ ទៅហើយ ធើ្វច្បាប់ប្រឆាំងអំពើពុករលួយមិនចេញ ...
  នៅក្នុងអត្បបទនានារបស់មជ្ឈមណ្ឌលអភិវឌ្ឍសង្គមបានលើកឡើងថា
 ៉ដោយឡែកចាប់តាំងពីពេលបោះឆ្នោតឆ្នាំ ១៩៩៣ គេឃើញរាជរដ្ឋាភិបាលថី្ម
រកលេសពន្យាការធើ្វច្បាប់ប្រឆាំងអំពើពុករលួយនេះតែ រហូត។ គេនៅចាំបាន
ថាក្រោមការគាបសង្កត់ពីសមាជិកសភាពីចុងខែ ធ្នូឆ្នាំ ១៩៩៤ សម្ដេចជាស៊ីម
ប្រធានរដ្ឋសភាអណត្ដិទីមួយ បានផើ្ញលិខិតមួយច្បាប់ទៅជូនរាជរដ្ឋាភិបាលថា
រដ្ឋសភាបំរុងនឹងលើកយកមក ពិភាក្សាក្នុងសម័យប្រជុំពេញអង្គនាពេលឆាប់ៗ
ខាងមុខនេះហើយ នូវពង្រាងសេចក្ដីស្នើច្បាប់របស់សមាជិក រដ្ឋសភាស្ដីពី
ការប្រឆាំងអំពើពុករលួយ តើរាជរដ្ឋាភិបាលមានសេចក្ដីព្រាងច្បាប់ស្ដីពី
ការប្រឆាំងអំពើពុករលួយ នេះ ដាក់ជូនរដ្ឋសភាពិភាក្សានិងអនុម័តដែរ
ឬទេ ? បន្ទាប់មក រដ្ឋាភិបាលក៏បានផ្អើរលិខិតមួយច្បាប់តបវិញថា
សូមឱ្យរដ្ឋាភិបាលផ្អាកការពិភាក្សាច្បាប់នេះមួយរយ:សិន ពីព្រោះរាជរដ្ឋា
ភិបាលក៏បាននឹងកំពុង រៀបចំធើ្វសេចក្ដីព្រាងច្បាប់ស្ដីការប្រឆាំងនឹងអំពេិ
ពុករលួយនេះដែរហើយច្បាប់នេះនឹងចេញក្នុងពេលឆាប់ៗនេះ។
  មកដល់ខែមិនា ឆ្នាំ ១៩៩៥ ក្នុងឱកាសសន្និសីទស្ដីពី ៉អំពើពុករលួយ
និង ឥទិ្ធពលរបស់វា ... ៉ដែលរៀបចំឡើងដោយសង្គមស៊ីវិលមួយមាន
ឈ្មោះថាកម្មវិធីបង្កាអំពើពុករលួយនិងបង្កើតភាពបរិសុទ្ធ គេនៅចាំបានថា 
ថា្នក់ដឹកនាំជាន់ខ្ពស់ខ្មែរមួយចំនួន ក្នុងនោះក៏មានលោក គាត ឈន់
បពោ្ចញតមា្លភាព បង្ហាញពីការខាតបង់របស់ថវិការជាតិប្រមាណ ១០០
លានដុល្លាអាមេរិកក្នុង ឆ្នាំៗ ដោយសារតែអំពើ ពុករលួយធំៗពីរ
(ការប្រមូលពន្ធ និង ការកាប់ឈើខុសច្បាប់) ដែរនោះ អស់លោក
ទាំងអស់សុទ្ធតែបាន បង្ហាញយ៉ាងច្បាស់លាស់នូវការយកចិត្ដទុកដាក់
យ៉ាងខ្ពស់បំផុត និងការទទួលស្គាល់យ៉ាងជាក់លាក់អំពីឥទ្ធិពលជា
អវិជ្ជមានរបស់អំពើពុករលួយមកលើសង្គមជាតិ ព្រមទាំងបានតាំងចិត្ដ
យ៉ាងម៉ឺងម៉ាត់ថានឹងមាន វិធានការបង្រ្កាប ដោយបង្កើតច្បាប់ប្រឆាំង
និងអំពើនេះនិងច្បាប់ដទៃទៀតដែលមានពាក់ព័ន្ធ។
  ចាប់តាំងពីពេលនោះ មានការប្រជុំក្រុមការងាររបស់រដ្ឋសភាមានសេចក្ដី
ប្រកាសរបស់ រាជរដ្ឋាភិបាល មានការពិគ្រោះយោបល់របស់បណា្ដសមាគមនិង
អង្គការក្រៅរដ្ឋាភិបាលនៃសង្គមស៊ីវិល ជាហូរហែដែរ ប៉ុន្ដែគ្មានកិច្ចប្រជុំ
ណាមួយឈានទៅដល់ការបង្កើតច្បាប់ប្រឆាំងអំពើបុករលួយឡើយ។
  បទបិសោន៏ក្នុងការបំបាត់អំពើពុករលួយត្រូវបានច្បាប់ប្រឆាំងនឹងអំពើនៃ
ប្រទេសជាច្រើនលើ សកលលោកបានបង្ហាញថា ការបំបាត់អំពើពុករលួយ
ត្រូវមានច្បាប់ប្រឆាំងនឹងអំពើពុករលួយ ព្រមទាំងមាន គណ:កម្មាធិការ
ឯករាជ្យមួយសំរាប់មួយសំរាប់អនុវត្ដច្បាប់នេះ។ ការធើ្វឱ្យរលំរលាយនៃ
អំណាចពុករលួយនៅទីក្រុងហុងកុងកាលពីទស្សវត្ដរ៏ឆ្នាំ ៧០ គឺដោយសារ
រដ្ឋាភិបាលក្រុងហុងកុង បានបង្កើតច្បាប់ប្រឆាំងអំពើពុករលួយនិងបង្កើត
គណ:កម្មាធិការឯករាជ្យប្រឆាំងអំពើពុករលួយ ដែលមានអំណាចពិសេស
បីសំរាប់ការសេ៊ីបអង្កេតបង្កការនិងអប់រំ។ ប្រទេសថៃបានបង្កើតច្បាប់ប្រឆាំង
អំពើពុករលួយតាំងពីឆ្នាំ ១៩៧៥ និងកែតម្រូវឡើងវិញនៅឆ្នាំ ១៩៨៧ក្នុង
គោលបំណងធើ្វឱ្យមានច្បាប់កាន់តែ រឹងមាំឡើងនិងបង្កើតក្រុមការងារមួយ
ដែលមានឈ្មោះថាគណ:កម្មាធិការប្រឆាំងអំពើពុករលួយដើម្បីសេ៊ីប អង្កេត
លើករណីទាំងឡាយដែលពាក់ណា ដែលពាក់ព័ន្ធ នឹងអំពើពុករលួយ។
ច្បាប់នោះបានផ្ដល់នូវតួនាទីដល់គណ:កម្មាធិការប្រឆាំងអំពើពុករលួយ
ដើម្បីបង្ការ និងបង្រ្កាបអំពើពុករលួយនៅក្នុងរង្វង់រដ្ឋាភិបាលបញ្ជាអោយ 
មន្រ្ដីរាជការប្រកាសទ្រព្យសម្បត្ដិនិងបំណុលនិងស្នើសុំអោយមន្រ្ដីរាជការ
ធើ្វគំរោងការងារអោយបានល្អក្នុងការអនុវត្ដន៏កិច្ចការរបស់ខ្លួន។ ចុះកម្ពុជា
ចាំដល់ថ្ងៃណាទៀត ?