piclesson12.gif (2700 bytes)

   និទានមួយថា : មានបុរសប្ដីប្រពន្ធកូនប្រុសមួយ កូននោះ
អាយុបាន ១២ ឆ្នាំ មាតាស្លាប់នៅតែឪពុក ពោះម៉ាយ។
ឪពុកធ្វើរបស់លក់ដូរតែពីរនាក់នឹងកូន លក់មិនដាច ់់រិតត្រែកទៅ
ក្រោយមកឪពុកអនិច្ចកម្ម ទៅទៀត កូននៅតែម្នាក់ឯងរក្សាផ្ទះ
សម្បែង។ ឪពុកស្លាប់ទៅប្រាំថ្ងៃ ក៏មកពន្យល់សព្វកូនថា
 ៉កូនឯង លំបាកណាស់ យើងជាឪពុកគ្មានអ្វីនឹងឱ្យទេ ដូច្នេះ
ឱ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតា នាទិសឥសានផ្ទះ
យើងយកទៅលក់ចិព្ចឹាមជីវិតរៀងរាល់ថ្ងៃចុះ វេលាព្រឹកថ្ងៃរះឡើង
កាលណា ឪ្យកូនទៅជីករាល់ថ្ងៃកុំខាន ៉។
   លុះភ្លឺឡើង កូននោះភ្ញាក់ឡើងចាំជាក់នូវនិមិត្ដសព្វគ្រប់
ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាជីកទៅឃើញក្ដាមមួយ
ប្រាកដមែន រួចយកក្ដាមនោះទៅលក់ឱ្យអ្នកផ្សារទៀត គេក៏
ទិញយក។   បុរសនោះ បានប្រាក់ហើយត្រឡប់មកវិញ។ 
ថ្ងៃក្រោយវេលាព្រឹកទៅជីកក្ដាមនៅទីកន្លែងដដែលនោះបានក្ដាម
មួយយកទៅលក់ឱ្យអ្នកផ្សារទៀត គេក៏ទិញយក។ បុរសនោះ
ត្រលប់មកផ្ទះ។
   នៅទីនោះ មានមហាសេដ្ឋីម្នាក់ មានកូនក្រមុំច្រើន
កូនស្រីបងទាំងប៉ុន្មាន មហាសេដ្ឋីរៀបឱយមានប្ដី ទាំងអស់
នៅតែមានកូនស្រីម្នាក់ឈ្មោះនាងពៅ គឺកូនពៅប្រកែកមិនព្រម
យកប្ដីមាហាសេដ្ឋីជាឪពុកមា្ដយ បង្ខំឱ្យមានប្ដីក៏មិនព្រមយក។
   រីឯបុរសនោះថ្ងៃក្រោយទៅជីកក្ដាមនៅទីកន្លែងដដែលទៀត
បានហើយកាន់យកទៅលក់។  នាងពៅកូនក្រមុំមហាសេដ្ឋី
   បានឃើញក៏ហៅមកសួរថា ៉អ្នកកម្លោះយកក្ដាមទៅណា?៉។
បុរសនោះ ជំរាបថា ៉ ខ្ញុំយកទៅលក់ ៉។ នាងពៅក៏ទិញយក
ហើយប្រាប់ថា ៉ ពីថ្ងៃនេះតទៅ បើអ្នកបានក្ដាមកុំលក់ឱ្យអ្នកណា
អ្នកយកលក់ឱ្យខ្ញុំរាល់ថ្ងៃកុំខាន ៉
   ដោយនាងនោះមានចិត្ដប្រតិព័ន្ធនឹងបុរសនោះណាស់
តែអ្នកនោះមិនដឹងខ្លួន។ បុរសនោះបានប្រាក់ហើយត្រឡប់មក
ផ្ទះវិញ។ ថ្ងៃក្រោយ បុរសនោះទៅជីកក្ដាម នៅទីកន្លែង
ដដែលបានទៀត រួចយកមកលក់ឱ្យតែនាងរៀងរាល់ថ្ងៃ។
នាងនោះទទួលទិញមិនដែលខាន ហើយនាងពៅមានចិត្ដរិតតែ
ស្រឡាញ់បុរសនោះខ្លាំងឡើង ក៏ធើ្វរឹកពាកិរិយាអោយបុរសនោះ
ដឹង។ បុរសនោះដឹងជាក់ ៉ នាងនោះស្រឡាញ់ខ្លួនប្រាកដ 
៉ តែពិចារណាថា ៉ខ្លួនសព្វថ្ងៃក្រីក្រលំបាកណាស់ហើយកំព្រាផង ៉
ក៏មិនហឨាននិយាយថាម្ដេចឡើយ។ ចំណែកបងស្រីប៉ុន្មាននាក់
បានឃើញនាងពៅជាបងប្អូនធើ្វឬកពាកិរិយាស្រឡាញ់បុរស
លក់ក្ដាមនោះ ពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតា
បិតាថា ៉ នាងពៅជាបងប្អូនធ្វើឬកពារស្រឡាញ់បុរស ជីកក្ដាម
នោះកៃ្រពេក បុរសនោះបានក្ដាមចេះតែយកមកលក់ឱ្យតែនាងពៅៗ
ទទួលទិញរាល់តែថ្ងៃ រួចធើ្វឬកពារកិរិយាស្រឡាញ់បុរសនោះណាស់
ខ្ញុំទាំងអស់និយាយទូន្មានដូចម្ដេចក៏មិនព្រមស្ដាប់តាមរិតតែធ្វើខ្លាំង
ឡើងៗ ៉ សេដ្ឋីជាមាតាបិតាឮដូច្នេះ ច្រឡោតខឹងឱ្យហៅ
នាងពៅមកជេរបន្ទោសត្មះតិះដៀល ៉ហងនេះជាមនុស្សរឹងទទឹង
ចិត្ដមាតាបិតា អញឱ្យមានប្ដីទៅមនុស្សមានទ្រព្យសម្បតិ្ដហងឯង
មិនព្រមយក ឥឡូវហងស្រឡាញ់អាមនុស្សគំសត់លក់តែក្ដាមវិញ
ហងឯងនេះអាក្រក់ណាស់ចុះចេញពីផ្ទះអញឱ្យឆាប់ទៅយកអាកំសត់
លក់ក្ដាមនោះចុះតាំងពីថ្ងៃនេះតទៅហងឯងកុំមកលើផ្ទះអញ
សូម្បីតែក្នុងភូមិក៏ចូលមិនបានអញកាត់កាល់ចោលហើយ ៉។
ចំណែកមាតាកាត់ចិត្ដមិនដាច់នឹងកូនពៅ ក៏លបវេចរបស់ស្រាលៗ
ដែលមានតំលៃ ឱ្យទៅនាងពៅជាកូន។ នាងពៅក៏សំពះលា
មាតាយកបង្វិចដែលមាតាឱ្យចុះចេញពីផ្ទះ សំដៅទៅផ្ទះបុរសលក់
ក្ដាម និយាយប្រាប់រឿង ពីមាតាខឹងបណ្ដេញសព្វគ្រប់។
បុរសនោះបានស្ដាប់ហើយឆ្លើយតបថា ៉ខ្លួនខ្ញុំសព្វថ្ងៃនេះក្រីក្រ
ជាទីបំផុតហើយកំព្រាតែម្នាក់ឯង នាងត្រឡប់ទៅវិញចុះ
ខ្មុំមិនហឨានទទួលយកនាងទេ ខ្មុំខ្លាចមហាសេដ្ឋីជាបិតា ចាប់
ទោសយកខ្មុំទៅសម្លាប់ ៉។  នាងពៅតបថា ៉ខ្មុំមិនទៅវិញទេ
សឨូស្លាប់នឹងអ្នកហើយ ៉ ។  បុរសនោះសួរថា ៉បើអ្នកគិត
ឃើញយ៉ាងណាខ្មុំទទួលតាម ៉។ បុរសនោះនាំនាងពៅចេញចោល
ផ្ទះ ទៅនៅខេត្ដក្រៅ ហើយធើ្វផ្ទះនៅជាមួយគ្នា លុះព្រឹកឡើង
មកជីកក្ដាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់
ហើយទិញវត្បុផ្សេងៗមកផ្ញើរប្រពន្ធ ប្រព្រឹត្ដ យ៉ាងនេះជាច្រើនថ្ងៃ។
នាងពៅនោះហេតុតែជាស្រីគ្រប់លក្ខណ៏ ក៏ប្រតិបត្ដិប្ដីមិនឱ្យ
ទាស់ចិត្ដ វេលាយប់ ចូលដំណេក នាងពៅនិយាយនឹងប្ដីថា
 ៉ខ្មុំសូមចិត្ដប្ដីតាំងពីថ្ងៃនេះតទៅអ្នកកុំទៅជីកក្ដាមទៀតទៅប្រាក់កាស
យើងមានច្រើនណាស់បើអ្នកចង់ទិញរបស់អី្វៗតាមចិត្ដអ្នកទៅចុះ ៉។
ប្ដីមិនព្រមតាម។ លុះព្រឹកឡើងប្ដីកាន់ចបទៅជីកក្ដាមទៀតប្រពន្ធ
ឃើញដូច្នេះក៏លបដើរតាមទៅមើលទីកន្លែងអោយ បានច្បាស់
លាស់មិនឱ្យប្ដីដឹង លុះឃើញច្បាស់ហើយក៏ត្រលប់មកផ្ទះវិញ។ 
ចំណែកប្ដីជីកក្ដាមបានហើយ យកទៅលក់ រួចទិញម្ហូបចំណី
ផ្ញើរប្រពន្ធ។
   ថ្ងៃក្រោយប្ដីទៅកាប់ឧសក្នុងពៃ្រឆ្ងាយ។ នាងពៅបានឃើញ
ប្ដីទៅរកឧសក៏កាន់ចបរំលីងនៅទី កន្លែងដែលប្ដីជីកក្ដាមនោះអស់
រួចត្រលប់មកដាំបាយធើ្វម្ហូបចំណីទុកឱ្យប្ដីបរិភោគ ថ្ងៃល្ងាច
ត្រជាក់ប្ដីមកពី ពៃ្របរិភោគបាយជាមួយគ្នា។ លុះព្រឹកឡើង
បី្ដកាន់ចបទៅជីកក្ដាមទៀត ឃើញទីកន្លែងដីនោះធ្លុះធ្លាយរលីង
ខ្ចាត់ខ្ចាយអស់ ហើយ បានឃើញសំបកក្ដាមមួយធំប្លែកស្ងួតសា្អត
ដូចជាហាលថ្ងៃរួចហើយ អ្នកនោះក៏កាន់សំបកក្ដាមយកមកទុក
ក្រោមផ្ទះ មិនបានប្រាប់ភរិយាអោយដឹង។ ភរិយាក៏មិនបាន
សួរប្ដីដូចម្ដេចឡើយ។  ដល់វេលាយប់ចូល ដំណេកនាង
ពៅកាន់ប្រាក់របូតពីដៃមួយណែនទៅក្រោមផ្ទះធ្លាក់ទៅលើសំបក
ក្ដាមធំនោះ។ នាងពៅក៏មិនឱ្យប្ដី ដឹងហើយគិតថា ៉ចាប់ព្រឹក
ភ្លឺច្បាស់ឡើងសឹមចុះទៅយកប្រាក់មកទុកវិញ ៉។ លុះព្រឹកឡើង
នាងពៅចុះពីផ្ទះ ទៅយកប្រាក់មួយណែនដែលធ្លាក់ ស្រាប់តែ
ឃើញប្រាក់ណែនពេញសំបកក្ដាម នាងអរណាស់យកមកឱ្យប្ដីៗ
សួរថា ៉នាងបានប្រាក់មកពីណាច្រើនម្លេះ ? ៉។ នាងពៅ
ជម្រាបប្ដីថា ៉កាលពីយប់មិញខ្ញុំកាន់ប្រាក់យក ទៅទុកនៅខាងក្នុង
ក៏របូតពីដៃមួយណែនធ្លាក់ទៅក្រោមផ្ទះ ខ្ញុំពុំបានចុះទៅយក
ពីព្រោះគិតឃើញថា ផ្ទះនៅឆ្ងាយពីគេ គ្មានអ្នកណាដឹងឃើញ
ចាំព្រឹកភ្លឺច្បាស់ទើបចុះទៅយកមកទុក លុះព្រឹកឡើងខ្ញុំចុះទៅយក
ស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាមខ្ញុំក៏យកមកជូនអ្នក ៉។
ប្ដីមានអំណរពន់ប្រមាណ ហើយ និយាយប្រាប់ប្រពន្ធថា
ពីថ្ងៃនេះតទៅបងឈប់ជីកក្ដាមហើយ។  ប្រពន្ធអរណាស់។
អ្នកទាំងពីប្ដីប្រពន្ទ វេលាយប់កាលណា នាំគ្នានាំគ្នាទំលាក់
ប្រាក់ទៅចំសំបកក្ដាមធំ ព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញ
សំបក ក្ដាមនោះ ក៏យកមកទុករៀងរាល់ថ្ងៃ បើទម្លាក់
ប្រាក់រៀលព្រឹកឡើង ឃើញប្រាក់រៀល បើទម្លាក់ប្រាក់ណែន
ព្រឹកឡើងឃើញប្រាក់ណែន បើទម្លាក់គ្រឿងមាសព្រេជព្រឹកឡើង
ឃើញគ្រឿងមាសព្រេជពេញសំបកក្ដាម។  អ្នកទាំងពីរប្រព្រិត្ដ
ធើ្វដូចនេះពេញមួយឆ្នាំ ប្រាក់នឹងគ្រឿងប្រដាប់មានច្រើនណាស់
រាប់មិនអស់ ទើប ព្រឹក្សាគ្នា ៉ប្រាក់យើងមានច្រើនម្លេះយើង
បានអី្វទុកប្រាក់និងគ្រឿងប្រដាប់ទាំងនេះ ៉ ហើយនាំគ្នា
យកប្រាក់និងគ្រឿងប្រដាប់ទាំងអស់ ទៅជីកដីកប់ទុកច្រើនអនើ្ល។
   ក្រោយពីថ្ងៃនោះមក អ្នកទាំងពីរប្ដីប្រពន្ធនាំគ្នាទៅសួរមហា
សេដ្ឋីជាមាតាបិតា ទៅដល់បងស្រីទាំង អស់បានឃើញជេរថា
 ៉មេចោរចងៃ្រ ឯងនាំប្ដីកំសត់លក់តែក្ដាមមករកអី ហងឯង
បានឮឬទេ លោកឪពុកបណ្ដេញកាត់កាលចោលហើយសូម្បីតែ
ក្នុងភូមិក៏ចូលមិនបានដែរ មេចងៃ្រឯងចេញពីភូមិអោយ ឆាប់ ៉។
នាងពៅឆ្លើយថា ៉បងទាំងអស់គ្នាកុំមើលងាយខ្ញុំៗមកនេះ
ដើម្បីសួរមាតាបិតា ព្រោះលោកមានគុណលើខ្ញុំៗមិនសូមទ្រព្យ
សម្បតិ្ដលោកទេ សម្បត្ដិបងទាំងអស់ក៏ខ្មុំមិនសុំខ្មុំមើលទៅទ្រព្យ
សម្បត្ដិបងទាំង អស់គ្នាមានប៉ុណ្ណោះ ខ្មុំមិនលោតមិនព្រឺឡើយ
សូម្បីតែរោមជើងខ្មុំមិនព្រឺផង ៉។ 
   បងទាំអស់គ្នាខឹងណាស់ ជេរប្រទេចថា ៉ហងឯងនេះ
អួតណាស់ អញមិនជឿទេ ៉ ។  នាងពៅថា  ៉បើមិន
ជឿភ្នាល់គា្នចុះ ៉។  បងទាំងអស់គា្នថា ៉ភ្នាល់ដូចម្ដេច ? ៉។
ឱ្យបងទាំងអស់គ្នា រាប់ប្រាក់ខ្ញុំឱ្យអស់ក្នុងមួយថ្ងៃ បើរាប់អស់
ខ្មុំចែកអោយរាល់គ្នា បើរាប់មិនអស់ខ្មុំមិនអោយទេ តែខ្មុំយល់ថា
កុំថាឡើយរាប់មួយថ្ងៃ ទុកជារាប់ពីរថ្ងៃ ឬបីថ្ងៃក៏មិនអស់ដែរ ៉។
បងទាំងអស់គ្នាឆ្លើយថា ៉អញទៅរាប់ តែបើហងកុហកអញ ៗ
វាយហងសម្លាប់ ៉។   នាងពៅប្រាប់ថា ៉តាមចិត្ដ ៉។ 
   បងៗក៏នាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាច
ក៏មិនអស់ នាំគ្នាត្រឡប់ទៅផ្ទះវិញជំរាបសេដ្ឋី ជាមាតាបិតាថា
 ៉នាងពៅជាប្អូនវាអួតថាវាមានប្រាក់ច្រើន ខ្មុំទាំងអស់គ្នាមិនជឿ
ហើយវាចា បើមិនជឿ ឱ្យទៅមើលផ្ទះវាចុះ ខ្មុំទាំងអស់
គ្នាក៏ទៅមើលឃើញវាមានប្រាក់ច្រើនមែន ក៏ភ្នាល់និងវា ៗថា
បើខ្មុំទាំងអស់ គ្នារាប់ប្រាក់វាក្នុងមួយថ្ងៃអស់ វាឱ្យខ្មុំយកចែកគ្នាចុះ
បើរាប់មិនអស់វាមិនឱ្យទេ នោះខ្មុំទាំងអស់គ្នាចាប់រាប់ តាំង
ពីព្រឹកទល់ល្ងាច ក៏មិនអស់ប្រាក់វា ត្រឡប់មកជម្រាបលោកមាតា
បិតាសូមជ្រាប ៉។ មហាសេដ្ឋីបាន ស្ដាប់ហើយក៏ចាត់ក្រមការឱ្យ
ទៅមើលប្រាក់នាងពៅឱ្យជាក់ច្បាស់។  នាងពៅក៏នាំទៅមើល
គ្រប់ទីកន្លែង។ កមការទាំងនោះបានឃើញប្រាក់នាងពៅ
មានច្រើនប្រាកដមែន ហើយត្រឡប់មកជម្រាប មហាសេដ្ឋី
សព្វគ្រប់។  មហាសេដ្ឋីបានជ្រាបមានចិត្ដតេ្រកអរណាស់
ក៏ចាត់បម្រើឱ្យទៅហៅនាងពៅ និងកូនប្រសារមកប្រាប់ថា
 ៉កូន ឯងមកនៅជាមួយមាតាបិតាវិញចុះ ៉ ទើបមហាសេដ្ឋីចាត់
ក្រមការឱ្យកេណ្ឌរទេះ ក្របីគោជាច្រើន ទៅដឹកជពា្ជូន
ប្រាក់និងទ្រព្យសម្បត្ដ នាងពៅយកមកទាំងអស់ ក៏ឱ្យជពា្ជូន
ដាក់លើផ្ទះពាសពេញល្វែង។ មហាសេដ្ទីឃើញប្រាក់នាងពៅច្រើន
មែនមានអំណរពន់ប្រមាណក៏សរសើរថា ៉កូនអញពេញ
ជាមានបុណ្យ អំណេឹះតទៅកូនទាំងពីរនឹងបាន ធើ្វជាសេដ្ឋីត
វង្សពុំខាន ដែលមាតាខឹងបណ្ដេញកូននោះ អ្ន្ញកកុំប្រកាន់ខឹង
នឹងបិតា ៉។  នាងពៅ និងប្ដីក៏នៅផ្ទះជាមួយមាតាបិតា
ដូចពីដើម។  ចំណែកបងស្រីទាំងប៉ុន្មានក៏កោត ខ្លាចនាងពៅ
និងប្អូនថ្លៃណាស់។  លុះមហាសេដ្ឋីជាបិតាទទួលមរណភាព
ទៅវេលាណា នោះប្ដីនាងពៅ និង ភរិយាបានធ្វើជាសេដ្ឋី
ក៏ជំនួសមាតាបិតាទៅ។