piclesson13.gif (2459 bytes)

   អ្នកតាពៃ្រពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូចផ្កាយ
ព្រះច័ន្រ្ទ ព្រះអាទិត្យនោះឡើយ គឺកើត ឡើងឬឧប្បតិកឡើងតាម
ការសន្មតរបស់មនុស្សមិនខុសគ្នាពីព្រះអាទិទេពឡើយ។ មនុស្ស
បង្កើតអទិទេពឬ អ្នកតា ហើយមនុស្សនាំគ្នាជឿ គោរពអាទិទេព
អ្នកតានោះវិញ។  ចាស់ៗតែងដំណាលប្រាប់ថា នៅ ក្នុង
ពៃ្រហាត់ពៃ្រហោង ដែលមានដើមឈើក្រាស់ជិតស្ទើរមើល
មិនឃើញពន្លឺថ្ងៃនោះ តែងតែមានទ្រេព័ក្ស ទេពា្ដ អ្នកតានៅចាំ
ថែរក្សាពៃ្រនោះ។  ប៉ុន្ដែអ្នកស្រុកនៅតំបន់ជិតខាងនោះពុំបាន
ដឹងច្បាស់អំពីទីកន្លែងដែលពពួកមនុស្សទាំងអស់នោះតាំង
នៅឡើយ។  គេច្រើននាំគ្នាសន្មតថា ទ្រេព័ក្ស អ្នកតាទាំងនោះ
ស្នាក់អាស្រ័យនៅលើដើមឈើធំខ្ពស់ជាងគេ នៅលើថ្មធំ
នាកំពូលភ្នំ ឬនៅ ត្រពាំងធំនៅក្នុងពៃ្រនោះ។  ការសន្មត់
នេះ ពុំមានកិច្ចធានាជាក់លាក់ ធើ្វឱ្យអ្នកស្រុកកត់សំគាល់ច្បាស់
លាស់ថា កន្លែងនោះពិតជាលំនៅស្បានរបស់អ្នកតានោះឡើយ។
គេនៅតែមានការសង្សៃជាប់ជានិច្ច។  គឺក្នុងស្មារតីចង់ដឹងច្បាស់
លាស់ចង់ឃើញទីតាំងពិតប្រាកដរបស់ទ្រេព័ក្ស អ្នកតានេះហើយ
បានជាមានដុះ គំនិតឧបកិច្ចឱ្យមានកើតមាននៅទីលំនៅរបស់
អ្នកតាពៃ្រដូចរបៀបតទៅនេះ
   ថ្មើរពៃ្រមួយក្រុមបានឈប់សំរាករកកន្លែងហូបបាយកពា្ចប់
ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្ដល់
នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងសិ្បតនៅជិតប្រភពទឹកផង។
ពេលអង្គុយដំកង់ ជាវង់ក៏បានប្រទះឃើញអាចម៏ឆ្កែមួយដុំនៅក្បែរ
នោះ។ ដើម្បីបិតបាំងកុំឱ្យឃើញទិដ្ឋភាពគួរឱ្យខ្ពើមឆ្អើមនៅ
ពេលបរិភោគបាយកពា្ចប់ គេក៏កាច់ស្លឹកឈើបួនប្រាំមែកគ្រប
អាចម៏ឆ្កែនោះដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។ 
គេនាំគា្នបរិភោគដោយក្សេមក្សាន្ដ ដេកសំរាកយកកម្លាំងបន្ដិច
រួចក៏បន្ដដំណើរទៅ មុខទៀត។   ថ្ងៃមួយមានថ្មើរពៃ្រមួយ
ក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើក៏គិត
ស្មានថា ទីនោះជាទីស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញ
គេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធើ្វតាម។ លុះយូរៗទៅ នៅត្រង់
កន្លែងនោះមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធើ្វឱ្យអ្នកផងយល់ដូចៗ
គ្នាថា ជាលំនៅ របស់អ្នកតាពៃ្រ។  ដំណរក្រោយៗមកទៀត
ប្រហែលជាមានអ្នកណាទៅបែបន់នៅកន្លែងនោះ ដើម្បីសុំអ្វី
ហើយអី្វដែលគេសុំនោះ បានសំរេចតាមបំណង គេក៏នាំគ្នា
សង់ខ្ទមលើគំនរស្លឹកឈើនោះ ទុកជាទីស្នាក់នៅដ៏ សមរម្យរបស់
អ្នកតា ហើយដើម្បីឱ្យមានរូបដំណាងអ្នកតា គេក៏យកដុំថ្ម
មួយដុំមកដាក់នៅលើខ្ទមនោះទុកជា និមិត្ដរូប។ 
   ចំណេរតមកក្រោយទៀត អាចមានរូបចម្លាក់ធើ្វអំពីឈើខ្លឹម
តំណាងឱ្យអ្នកតា ត្រូវបានដាក់ ជំនួសដុំថ្មឥតរាងរៅនោះវិញ។
មានខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទ
អ្នកជឿអ្នកគាំទ្រ ទីស្បានមួយ ដែលកាលពីមុនគ្មានអី្វទាល់តែ
សោះនោះ ក៏ក្លាយទៅជាអសន:របស់អ្នកតា។ ចាប់ពីនោះមក
ផ្សែងធូបហុយស្ទើរតែមិនដាច់រយ: តអង្វាយផ្សេងៗមានចេកទុំ
ពងមាន់ បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កាមាន
ជាប្រចាំនៅទីនោះ។  អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឱ្យ
ដេញសត្វបាន សូមកាប់ឈើ បានសុខសាន្ដឥតមានគ្រោះថ្នាក់
អ្នកស្រុកបន់ស្រន់សុំឱ្យសុខសប្បាយ សំអោយជាពីជំងឺរោគា
ផ្សេងៗ៘ នេះហើយជាប្រវត្ដិរបស់អ្នកតាពៃ្រតែសូមជំរាប
បញ្ជាក់ផងដែរថា អ្នកតាពៃ្រមិនមែនសុទ្ធតែមានប្រវត្ដិដូច
ពោលខាងលើនោះទេ។   មានអ្នកតាខ្លះទៀតអាចមានប្រវត្ដិ
ផ្សេងពីនេះដែរ។  គឺយ៉ាងដូច្នោះហើយ បានជាអ្នកស្រុកខ្លះ
និយាយថា ៉អ្នកតាកើតពីអាម៏៏ឆ្កែ ៉។