phnom sampoa.gif (2376 bytes)

   នៅខងលិចទីក្រុងបាត់ដំបង ចម្ងាយប្រម៉ាណ ១២គីឡូម៉ែត្រ
មានភ្នំជាច្រើននៅជិតៗគា្ន មានភ្នំ សំពៅ ភ្នំទ្រុងមាន់ ទ្រុងទា
នឹងភ្នំរំសាយសក់ជាដើម។
   រឿងពេ្រងនិយាយតៗគ្នា ប្រចាំភ្នំនោះមានដំណាល
ដូចតទៅនេះ
   កាលពីពេ្រងនាយមានព្រះមហាក្សត្រមួយអង្គព្រះនាមរាជកុល
សោយរាជ្យនៅប្រទេសកម្ពុជា តាំង ព្រះរាជវាំងនៅលើជួរ
ភ្នំដងរែក។  ព្រះបាទរាជកុលទ្រង់សព្វព្រះរាជហឬទ័យនឹង
ស្រី្ដមា្នក់ឈ្មោះ នាង សុវណ្ណមសា នាងនេះជាកូនអ្នកក្រីក្រទេ
ប៉ុន្ដែមានរូបឆោមសក្ដិសមល្អឆើត នាងចិព្ចឹាមសត្វក្រពើមួយ
ដ៏មានឬទ្ធក្លាហានឈ្លាសវៃណាស់ ទោះបីប្រើអោយធ្វើអ្វី
ក៏ធើ្វបានទាំងអស់។  ក្រពើនោះមានខ្លួនធំលើស ប្រមាណ
នាងអោយឈ្មោះអាធន់។  តាមដំណាលថា មុនដំបូង
នាងសុវណ្ណមសារើសបានពងសត្វ មួយយកមកទុកដោយនាងមិន
បានស្គាល់ថាជាពងសត្វអី្វទេ  ប៉ុន្ដែលុះដល់ថ្ងៃខែនឹងញាស់
ស្រាប់តែ ឃើញចេញជានកូនក្រពើមក។ នាងក៏ចេះតែអាណិត
ខំចិព្ចឹាមថែរក្សាដោយពេញចិត្ដណាស់។ ក្រពើនោះសោតក៏ប្លែក
ពីក្រពើទាំងពួង ចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធ។
   ឯព្រះបាទរាជកុល លុះបាននាងសុវណ្ណមសា មកជា
គូស្នេហាហើយ មិនយូរប៉ុន្មានក៏បែរជាមានព្រះទ័យពុំសូវស្ម័គ្រ
ស្មោះទៅវិញ ដោយទ្រង់ព្រះតមេ្រះយល់ឃើញថា ៉នឹងយកនាង
ជាអគ្គមហេសី ពេញទីពុំបាន ព្រោះនាងជារាស្រ្ដ មានឋាន:ពុំស្មើ
ពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយ ៉។ លុះទ្រង់ព្រះតម្រិះ
ដូច្នេះហើយ ទ្រង់ស្ដេចទៅក្រាបបង្គំទូលព្រះវរបិតាមាតាៗ
ក៏ទ្រង់យល់តាមហើយចាត់អោយ សេ៊ីបសួររកស្រ្ដីណាដែល
មានពូជពង្សត្រកូលខ្ពង់ខ្ពស់ដើម្បីនឹងរៀបអភិសេកជាមួយព្រះរាជ
បុត្ររបស់ព្រះអង្គ។
   យូរបន្ដិចមក ឮដំណឹងថានៅស្រុកចន្ទបុរី មានស្ដេច
មួយព្រះអង្គ មានព្រះរាជបុត្រីមួយព្រះនាម ព្រះនាងរំសាយសក់
ព្រោះព្រះនាងមានសក់ទិព្វ ចង់បានអ្វីក៏បានដូចព្រះទ័យ
គឺព្រះនាងគ្រាន់តែច្បូតព្រះ កេសីទៅ ចង់អោយទឹកសមុទ្រ
ខះទៅជាដីគោកក៏បានចង់អោយដីគោកខ្លាយទៅជាទឹកសមុទ្រក៏បាន។
   ព្រះវររាជមាតាន្រៃពះបាទរាជកុល ទ្រង់ប្រើសេនាអោយ
នាំសារទៅថ្វាយស្ដេចក្រុងចន្ទបុរី ដើម្បីដណ្ដឹងនាង នោះតាម
ព្រះរាជប្រពៃណី។  ស្ដេចក្រុងចន្ទបុរីក៏ពុំទ្រង់យល់ទាស់ឡើយ
ទ្រង់ក៏ផ្ញើរព្រះរាជសារមកព្រះវររាជមាតាបីតាន្រៃពះបាទរាជកុលថា
 ៉បើទ្រង់សព្វព្រះរាជហឬទ័យ សូមទ្រង់លើកបណ្ណាការមកចុះ ៉។
សេនាបានទទួលព្រះរាជឱង្ការហើយក្រាបបង្គំលាត្រលប់មក
ក្រាបបង្គំទូល ព្រះវររាជមាតាបិតាន្រៃពះរាជកុលវិញសព្វគ្រប់
តាមដំណើរនោះ។  ព្រះបាទរាជកុលបានទ្រង់ព្រះសណ្ដាប់ដូច្នោះ
ក៏ទ្រង់មានព្រះទ័យ សោមនស្សពន់ពេក ទើបត្រង់ត្រាស់បង្គាប់
អោយរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកក្នុងសំពៅ ដើម្បីធើ្វ
ដំណើរចេញទៅក្រុងចន្ទបុរី។
   ចំណែកនាងសុវណ្ណមសា លុះបានដំណឹងនេះហើយ
ក៏កើតចិត្ដក្ដៅក្រហាយខ្លាំងណាស់ ទើបប្រើក្រពើអោយទៅកល់
សំពៅនោះអោយលិចវិនាសអន្ដរាយដើម្បិមិនអោយព្រះបាទរាជកុល
ទៅជួបនិងនាង រំសាយសក់។ ក្រពើនោះនឹងប្រើបានដូចចិត្ដទៀត
វាបោះពួយទៅក្នុងទឹកលឿនដូចព្រួញ លុះជិតទៅដល់សំពៅព្រះបាទ
រាជកុលទ្រង់ក្រឡេកឃើញអាធន់ ក៏ទ្រង់មានប្រះបន្ទូលខ្លាំងៗថា
 ៉ស៊ីបាយអ្នកណា យកអាសា អ្នកនោះ ៉។ 
   ពួកពលក្រឡេកឃើញក្រពើធំសម្បើមក៏ភ័យសែ្រកឆោឡោ
ពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្ពៅ ព្រមទាំងមាន់និង
ទាទាំងទ្រុងៗទៅងោយអាធនស៊ី ដើម្បីអោយវាឈប់វាឃ្លាតឆ្ងាយ
អំពីសំពៅ តែអាធន់ពុំ ទទួលស៊ីសោះ។ ព្រះបាទរាជកុល
ក៏បួងសួងអស់ទេវតា សូមអោយលោកជួយអោយផុតពីគ្រោះថ្នាក់។
ដោយបុណ្យបារមីព្រះអង្គសេចក្ដីបួងសួងនោះក៏រំជួលទៅដល់
ព្រះឥន្រ្ទាធិរាជៗក៏ទ្រង់ប្រើបម្រើទៅ ប្រាប់នាងរំសាយសក់ភ្លាម។
ព្រះនាងរំសាយសក់ក៏ច្បូតព្រះកេសី អោយទឹកសមុទ្រខះរីង
ទៅជាដី ទាំងអស់។  ក្រពើក៏ជាប់នៅក្នុងដីនោះ មុននឹង
ដាច់ខ្យល់ស្លាប់ ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង
រមួលខ្លួន ត្រឡប់ត្រឡិន ហើយតួខ្លួនក្រពើនោះកើតទៅជាភ្នំមួយធំ
ហៅថាភ្នំក្រពើដល់សព្វថ្ងៃ។ ត្រង់កន្លែងក្រពើគោះកន្ទុយ នឹងត្រង់
ច្រមុះក្រពើ ក៏កើតទៅជាបឹង ពីរនៅដល់សព្វថ្ងៃនេះ ហៅថា
បឹងកន្ទុយក្រពើ នឹង បឹងច្រមុះក្រពើ។ ឯសំពៅនោះក៏កើត
ទៅជាភ្នំធំមួយ មានរាងជាសំពៅសុទ្ធសាធហៅថាភ្នំសំពៅ
តែផ្អៀង បន្ដិចព្រោះរលកបោកខ្លាំងណាស់។
   នៅពេលដែលអាធន់ជិតទៅដល់សំពៅក្ដោងសំពៅក៏ធ្លាក់
ទៅក្នុងទឹក កើតទៅជាភ្នំមួយហៅថាភ្នំក្ដោងសំពៅ ទាល់សព្វថ្ងៃ។
ទ្រុងមាន់ទ្រុងទាដែលពួកពលបោះទៅអោយក្រពើ កើតទៅជាភ្នំមួយ
ហៅថា ភ្នំទ្រុងមាន់ទ្រុងទាដល់សព្វថ្ងៃនេះ។
   លុះសមុទ្រក្លាយទៅជាដីហើយ ព្រះបាទរាជកុលក៏ទ្រង់
ប្រើពួកពលអោយជពា្ជូន ប្រដាប់ប្រដាទាំងពួងយាងទៅកាន់
ក្រុងចន្ទបុរីដើម្បីរៀបអភិសេកជាមួយនឹងព្រះនាងរំសាយសក់
តាមប្រពៃណី។   កន្លែង ដែលនាងរំសាយសក់ច្បូតសក់នោះ
ក៏កើតទៅជាភ្នំមួយ នៅខាងត្បូងភ្នំសំពៅ ហៅថាភ្នំរំសាយសក់
នៅដល់សព្វថ្ងៃ។
   កាលរៀបអភិសេកសេ្រចហើយ ព្រះបាទរាជកុលទ្រង់នាំ
ព្រះនាងរំសាយសក់ជាអគ្គមហេសី ព្រមទាំពលសេនាជាច្រើន
ត្រលប់ទៅកាន់រាជបុរីវិញ។ ព្រះអង្គទ្រង់គង់លើដំរីជាមួយ
ព្រះនាងជាព្រះជាយា មាន ពលសេនាហែហមមកជាច្រើន។
មកដល់ពាក់កណា្ដលផ្លូវទ្រង់ក្រឡេកទៅឃើញ ភ្នំសំពៅ ភ្នំក្រពើ
ទ្រង់ នឹកទោមនស្សជាខ្លាំងនឹងនាងសុវណ្ណមសាថា ៉ព្រោះតែវា
ចិត្ដអាក្រក់បានជាស្លាប់ វិនាសអស់យ៉ាងនេះ ៉។
   ព្រះអង្គប្រើសេនាទៅចាប់នាងសុវណ្ណមសាយកមកសំលាប់
ចោលសេនាក៏ធើ្វតាមព្រះរាជបញ្ជា ចាប់នាងសុវណ្ណមសាមក
កាត់ក្បាលសងសឹកវិញក្បាលនោះកើតជាភ្នំមួយហៅថាភ្នំសងក្បាល
នៅជិតស្រុកមង្គលបុរី សព្វថ្ងៃនេះ ប៉ុន្ដែអ្នកស្រុកហៅថា
ភ្នំសងក្បានទៅវិញ។  មានវាលមួយនៅជិតភ្នំនោះ សព្វថ្ងៃហៅថា
វាលចិ្រញ្ចាំពោះ ព្រោះពួកសេនាចិ្រញ្ចាំពោះនាងចោលនៅទីនោះ។
ឯយោនីរបស់នាង សេនាបានអាល ក្រវែងចោលហើយកើតទៅជា
ភ្នំមួយទៀតហៅថាភ្នំក្រពាយនាង តែសព្វថ្ងៃ គេហៅក្លាយមលថា
ភ្នំបន្ទាយនាង។
   ចំណែកព្រះបាទរាជកុល នឹងព្រះនាងរំសាយសក់ជាព្រះ
អគ្គមហេសីយាងចូលទៅថា្វយទៅថ្វាយ ព្រះវរបិតាមាតាវិញ
ហើយទ្រង់គង់នៅជាសុខសាន្ដតទៅ។