wolf.gif (2077 bytes)

   កាលពីពេ្រងនាយមានចចកធំមួយ ដល់ខែរំហើយ វាដើររក
ត្រពាំង បឹងបួរដែលរីងទឹក ដើម្បីចាប់ត្រីស៊ី។ លុះទៅដល់ត្រពាំង
មួយ រីងទឹកអស់នៅត្រែបឡង់មួយ ឃើញសុទ្ធតែភក់ មានត្រី 
កំពិសបង្កងក្ដាមជាច្រើនណាស់។  ចចកឃើញហើយមានចិត្ដ
តេ្រកអរ រីករាយគិតថា ៉ថ្ងៃនេះអញមាន លាភធំណាស់
ជាលាភចំឡែក ជាងសព្វថ្ងៃ ៉។  ឯកំពិសមានប្រាជ្ញ ឮចចកថា
ដូច្នោះហើយ ក៏និយាយ លួងលួមចចកថា ៉យើងទាំងអស់គ្នា
សុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្ដែយើងប្រឡាក់
ភក់ណាស់ បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសារទេ ៉
ចចកឆ្លើយថា ៉ធើ្វដូចម្ដេចនិងឆ្ងាញ់ពិសារ ? ៉។ កំពិសឆ្លើយថា
 ៉ត្រូវបងចចកឯង យកយើងទៅលាងទឹកឱ្យជ្រះស្អាត ហើយស៊ិម
ស៊ីនោះទើបឆ្ងាញ់ពិសា ៉ ។ ចចកថា ៉ ធើ្វដូចម្ដេចនិងយកទៅ
លាងទឹកបានបើច្រើនដល់ម៉្លេះ ? ៉ ។   កំពិសថា ៉បងចចក
កុំព្រួយចិត្ដ ខ្ញុំធានាគិតឱ្យបងបានស្រួល ប៉ុន្ដែត្រូវបងឯងតាមខ្ញុំ ៉។
ចចកឆ្លើយឡើងថា ៉បងឯងធើ្វដូចច្នេះ ក៏ខ្ញុំតាមទាំងអស់ ៉ ។
៉បើដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើង
ទាំងអស់គ្នានឹងបាន តោងខាំរោមបងឯងៗនាំយើងទៅរកស្ទឹងបឹង
បួរណាដែលមានទឹកថ្លាច្រើន បងឯងលាងយើងឱ្យស្អាត ហើយ
ទើបបងឯងស៊ីឱ្យឆ្ងាញ់ពិសាតាមចិត្ដចុះ ៉។
   ឯចចកជាសត្វល្មោភហើយល្ងង់ ក៏ធើ្វតាមពាក្យកំពិស។
កំពិសនិងត្រីបបួលគ្នាតោងរោមចចកទៅ លុះទៅដល់បឹងមួយ
ធំវែងមានទឹកថ្លាល្អ ចចកដើរចុះទៅក្នុងទឹក អស់ត្រីកំពិស
លោតចុះទៅក្នុងទឹកបឹងប្រាប់ថា ៉បងចចកឯងទៅជពា្ជូន មកអោយ
អស់សិន ទើបមកស៊ីឱ្យឆ្អែត តែម្ដង យើងនៅចាំបងនៅទីនេះ ៉។
ចចកក៏ទៅជពា្ជូនត្រី និងកំពិសមកលុះត្រាតែអស់ពីត្រពាំងនោះ។
ពួកត្រីកំពិស ក្ដាម ខ្យង ដឹងថាចចកជបពា្ជូនអស់ ហើយនាំគា្ន
មុជក្នុងទឹកជ្រៅបាត់អស់។  ឯចចកដឹងថាកំពិសបញេ឵តដូច្នេះ
ហើយ ខឹងណាស់ដើរទៅបបួលអស់សត្វធំតូច ដំរី រមាស ខ្លា
គ្រប់ភាសាសត្វ ទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងសត្វហើរ
គ្មានសេសសល់តិច បបួលគ្នាបាចទឹកបឹង នោះឱ្យរីងនិងចាប់ត្រី
ក្នុងបឹងនោះស៊ីឱ្យអស់ បានឱ្យពស់ថ្លាន់ធើ្វជាទំនប់ទឹក អស់
សត្វឯទៀតក៏បបួលគ្នាបាច។  សត្វក្នុងបឹងដឹងថា ចចកបបួល
គ្នាបាចទឹកឱ្យរីងទាំងបឹង ភ័យណាស់ក៏គិតគ្នាថា ៉យើងធើ្វម្ដេចនឹង
បានឱ្យអស់សត្វទាំងនោះលែងបាចទឹក ? ៉។  កាលនោះត្រីក្រាញ់
ឆ្លើយថ៉ា ខ្ញុំឮគេនិយាយថា បងសុភា ទន្សាយជាអ្នកមាន ប្រាជ្ញា
ចេះដោះទុក្ខមនុស្សផងជាច្រើនណាស់ បើដូច្នេះខ្មុំនិងទៅ
ពឹងសុភាបងទន្សាយឱ្យមក ដោះទុក្ខអស់យើង ៉។  ពួកត្រីគិតគ្នា
ហើយក៏ប្រើត្រីក្រាញ់ឱ្យទៅអញ្ជើញសុភាទន្សាយ។  ត្រីក្រាញ់ប្រឹង
ននៀលទៅ លុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ ដល់យប់
សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ ននៀល
ដូច្នេះ ក៏សួរថា ៉ បង ត្រីក្រាញ់ទៅណា ? ៉ ត្រីក្រាញ់ឃើញ
សុភាទន្សាយហើយមានចិត្ដ តេ្រក អរណាស់និយាយអង្វរថា
៉ បងសុភាទន្សាយអាណិតខ្ញុំ ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើខ្ញុំមកឱ្យ
អញ្ជើញបងសុភាទៅ  ដ្បិតឮទាំងមនុស្សនិយាយថា បងជាអ្នក
មានប្រាជ្ញចេះកាត់សេចក្ដី ដោះទុក្ខគេ បើអ្នកណាកើតទុក្ខបង
តែងទៅដោះទុក្ខគេមិនដែលខាន ឥឡូវមានដំរី ក្របីគោ រមាស
រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរ គឺកុក ត្រៀល
ចង្កៀងខ្យង ទុង ទោម ក្កែកទឹក ប្រវិកស្មោញ ទាំងប៉ុន្មានបាន
បបួលគ្នាមកបាចទឹកបឹង ឱ្យរីងនឹងបានចាប់ត្រី អណ្ដើក កន្ធាយ
ស៊ីជាចំណីឱ្យអស់ពីក្នុងបឹង នេះ គេអោយពស់ថ្លាន់ ពស់ធំ
ពស់តូចធើ្វជាទំនប់នេះឯង។   បើដូច្នេះបងសុភាទន្សាយ
អាណិតជួយដោះទុក អស់បងប្អួនខ្ញុំ ឱ្យរួចពីភ័យម្ដងនេះនឹង
បានល្បីកេរ្ដ៏ឈ្មោះតទៅ អស់យើងនឹងតបគុណបងសុភាទន្សាយ
ឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិត។
  ឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថា ៉បងត្រីក្រាញ់
ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឱ្យ ភិតភ័យចាំឱ្យជួយដោះឱ្យរួចកុំ
បារម្ភឡើយ ៉។ ត្រីក្រាញ់ក៏ត្រឡប់ទៅវិញ។  ឯទន្សាយលុះព្រឹក
ព្រហាម ឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹក ក៏យកស្លឹក
ឈើដែលដង្កូវស៊ីធ្លុះៗមកធើ្វជាសំបុត្រ ហើយហៅសត្វ អស់ទាំង
នោះថា ៉ នែ បងប្អូនទាំអស់គ្នា ចាំស្ដាប់ខ្ញុំ ដ្បិតព្រះឥន្រ្ទឱ្យ
ខ្មុំនាំសំបុត្រមមប្រាប់ អ្នកគ្រប់ៗគ្នាថា ព្រះឥន្រ្ទលោកនឹងមក
កាច់ជើងត្រំ ប្រមុំជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស ៉។
អស់សត្វឮថាសំបុត្រព្រះឥន្រ្ទដូច្នោះភ័យណាស់ ផ្អើលបោលជាន់
លើគ្នា ដំរីក្របីរមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់
ជាទំនប់ដាច់ខ្លួនជាពីរ បីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់។
សត្វទាំងនោះក៏ទៅជាចំណីត្រីវិញ។
   តាំងពីថ្ងៃនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភា
ទន្សាយ សុភាទន្សាយជាគ្រូបាចារ្យទាំង អស់គ្នា។