មេរៀនទី ១១ ការគួរសម real.gif (626 bytes)

 

         តាមទំលាប់ ប្រជាជនខ្មែរមិនប្រាប់ឈ្មោះខ្លួនឯងមុនទេ។ បើអ្នកចង់ដឹង
ឈ្មោះគេ អ្នកត្រូវតែសួរគេ។  ប្រជាជនខ្មែរមិនមានទំលាប់ហៅឈ្មោះគ្នាទេ
លុះត្រាតែគេជាមិត្ដភក្ដិជិតស្និតនឹងគ្នា។ ក៏ប៉ុន្ដែអ្នកមានអាយុច្រើនអាចហៅ
អ្នកដែលមានអាយុតិចចំឈ្មោះបាន ប្រសិនបើគេស្គាល់គ្នា។
ខ្មែរមានទំលាប់សំពះគ្នានៅពេលជួបគ្នា ឬលាគ្នា។ តាមធម្មតាប្រុសៗ
ច្រើនចាប់ដៃគ្នា ប៉ុន្ដែ បុរសនិងស្រ្ដី គេច្រើនសំពះគ្នាទៅវិញទៅមក។
ជាទូទៅ គេសំពះតែមនុស្សដែលមានអាយុច្រើនជាង ខ្លួនគេតែប៉ុណ្ណោះ។