មេរៀនទី ១៣ ភាសាទីពីរ real.gif (626 bytes)

 

        នៅពេលដែលខ្ញ្ញុំជួបគាត់លើកដំបូង អ្នកស្រីមារីចេះនិយាយតែ ភាសា
កំណើតរបស់គាត់ គឺភាសាអង់គ្លេសតែប៉ុណ្ណោះ។ បន្ទាប់ពីរៀនភាសាខ្មែរបាន
មួយរយ:ពេលខ្លី ឥឡូវនេះអ្នកស្រីមិនត្រឹមតែ ចេះនិយាយភាសាខ្មែរប៉ុណ្ណោះទេ
ប៉ុន្ដែគាត់ថែមទាំង ចេះអាននិងសរសេរថែមទៀតផង។
អ្នកស្រីមារីជាមនុស្សឧស្សាព្យាយាមណាស់។  គាត់តែងតែហាត់
និយាយខ្មែរជាមួយមិត្ដភក្ដិគាត់គ្រប់ពេលវេលា។ មិនតែប៉ុណ្ណោះ លោកស្រី
ស្ដាប់វិទ្យុខ្មែរ និងមើល ទូរទស្សន៏ខ្មែរទៀតផង។ លើសពីនេះ អ្នកស្រី
ខិតខំឆ្លៀតអានកាសែតនៅពេលដែល គាត់ទំនេរ។ ដូច្នេះសេចក្ដីព្យាយាម
នាំមកនូវជ័យជំនះ។