មេរៀនទី ១៤  ទិសទាំងប្រាំបីី real.gif (626 bytes)

 

          ព្រះអាទិត្យតែងតែរះពីទិសខាងកើត។ បើយើងបែរមុខ ទៅទិសខាងកើត
នៅខាងក្រោយខ្នងយើងគឺទិសខាងលិច។  នៅខាងស្ដាំយើងគឺទិសខាងត្បូង។
នៅខាងឆ្វេងដៃយើងគឺទិសខាងជើង។ តាមពាក្យអក្សរសាស្រ្ដ ទិសខាងកើត
ហៅថាទិសបូព៌ា ខាងលិចហៅថាទិសបស្ចិម ខាងជើងហៅថាទិសឧត្ដរ ហើយ
ទិសខាងត្បូងហៅថាទិសទក្សិណ។
នៅចន្លោះទិសធំៗទាំងបួនមានទិសបួនទៀត គឺទិសអាគ្នេយ៏ (ទិសខាង
ត្បូងឆៀងខាងកើតតាមពាក្យសាមញ្ញ) ទិសនរតី (ទិសខាងត្បូងឆៀងខាងលិច)
ទិសពាយ័ព្យ (ទិសខាងជើងឆៀងខាងលិច) និងទិសសាន (ទិសខាងជើង
ឆៀងខាងកើត)