មេរៀនទី ១៦ ពិធីបុណ្យផ្សេងៗ real.gif (626 bytes)

 

          ប្រជាជនខ្មែរប្រារព្ធពីធីបុណ្យជាច្រើនក្នុងមួយឆ្នាំៗ។ ពីធីបុណ្យសំខាន់ៗ
គឺបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យភ្ជុំបិណ្ឌ។
ខ្មែរប្រារព្ធពីធីបុណ្យចូលឆ្នាំនៅខែមេសា។ បុណ្យនេះមានរយ:ពេល
បីថ្ងៃ ដែលច្រើនចាប់ផ្ដើមនៅថ្ងៃទី ១៣ ១៤ ខែមេសារៀងរាល់ឆ្នាំ។
នៅពេលនេះ ខ្មែរលេងល្បែងកំសាន្ដផ្សេងៗដូចជា ល្បែងបោះអង្គុញល្បែង
ចោលឈូង និងល្បែងទាញព្រាត់។
បុណ្យអុំទូកច្រើនចាប់ផ្ដើមនៅចុងខែតុលា ឬដើមខែវិច្ជិការនៅចុងរដូវ
វស្សា។ នៅពេលបុណ្យនេះគេច្រើនទៅមើលការប្រណាំងទូកង។
បុណ្យភ្ជុំបិណ្ឌគឺបុណ្យមួយដែលរំលឹកដល់ព្រលឹងជីដូនជីតា ឪពុកម្ដាយ
និងញាតិមិត្ដដែលបានស្លាប់ទៅហើយ។ បុណ្យភ្ជុំបិណ្ឌចាប់ផ្ដើមនៅពាក់
កណ្ដាលខែកញ្ញា ឬដើមខែតុលារៀងរាល់ឆ្នាំ។ ពេលបុណ្យភ្ជុំបិណ្ឌប្រជាជន
ខ្មែរយកម្ហូបអាហារ នំចំណីទៅប្រគេនលោក។