មេរៀនទី ១៧  ថ្នាំនិងសុខភាព real.gif (626 bytes)

 

          ខ្ញុំមិនសូវស្រួលខ្លួនទេប៉ុន្មានថ្ងៃនេះ ប្រហែលមកពីការផ្លាស់ប្ដូរនៃ
អាកាសធាតុ។ ខ្មុំឈឺក្បាល ក្អក ហើយមិនសូវមានកំលាំង។ ថ្ងៃនេះ
ខ្មុំទៅពេទ្យពីព្រោះខ្មុំមិនចង់ ប្រើថ្នាំដោយគ្មាន ការពិគ្រោះជាមួយគ្រូពេទ្យ។
ពេលទៅដល់ដំបូង គ្រូពេទ្យសាកសួរអំពីជំងឺរបស់ខ្មុំ។ បន្ទាប់មក
គាត់ពិនិត្យសុខភាពរបស់ខ្មុំ។ គាត់អោយខ្មុំហាមាត់ដើម្បីពិនិត្យមើលបំពង់ក
របស់ខ្មុំ។ រួចហើយ គាត់អោយខ្មុំដកដង្ហើមចេញចូលវែងៗ។ គាត់ប្រាប់
ខ្មុំថាសួតរបស់ខ្មុំមានលក្ខណ:ខុសពីធម្មតា។ នេះគឺដោយសារមានជំងឺ
ផ្ដាសសាយខ្លាំង។
បនា្ទប់ពីពិនិត្យរួចហើយគ្រូពេទ្យប្រាប់អោយខ្មុំទិញថ្នាំផ្សះសំរាប់រយ:
ពេលដប់ថ្ងៃ។ គាត់ប្រាប់ខ្មុំថា ត្រូវតែលេបថ្នាំនេះអោយបានទៀងទាត់
និងអោយអស់ចំនួន។ លើសពី នេះទៀតគាត់បានណែនាំអោយខ្មុំសំរាក
អោយបានច្រើន និងផ្អាកការហាត់ប្រាណ មួយរយ:សិន។