មេរៀនទី ១៨ ផ្សារនៅភូមិខ្មុំ real.gif (626 bytes)

 

          ផ្សារនៅភូមិខ្មុំមិនធំប៉ុន្មានទេ។ រាល់ថ្ងៃ អ្នកភូមិខ្ញុំយកបន្លែ
ផ្លែឈើ ដែលខ្លួនដាំបាន ទៅលក់នៅទីនោះ។  ពេលត្រលប់មកផ្ទះ
គេទិញរបស់របរប្រើប្រាស់ ខ្លះមកវិញ។  អ្នកខ្លះទៀតមកទិញម្ហូប
អាហារ មានបន្លែ ត្រីសាច់ ផ្លែឈើ នំនែក បង្អែមដើម្បីយកទៅ
បរិភោគ។
ផ្សារភូមិខ្មុំមិនមានទំនិញគ្រប់ប្រភេទដែលអ្នកភូមិត្រូវការទេ។
អ្នកភូមិខ្ញុំត្រូវធើ្វដំណើរ ទៅផ្សារនៅទីរួមស្រុកឬខេត្ដ ប្រសិនបើគេ
ចង់ទិញសំភារ:ពិសេសៗដូចជា ថ្នាំពេទ្យ គ្រឿងសំណង់ ទូរទស្សន៏
វិទ្យ និង ម៉ូតូ។
ទោះបីជាផ្សាររបស់ភូមិខ្ញុំតូចពិតមែន តែវាអាចបំរើតម្រូវការ
របស់អ្នកភូមិខ្ញុំ បានយ៉ាងងាយស្រួល។ ឧទាហរណ៏ សិស្សសាលា
អាចរកទិញប្រដាប់ប្រដាសិក្សា បានយ៉ាងងាយនៅផ្សារនេះ។