dance.jpg (30680 bytes)

របាំជូនពរ spkr.gif (282 bytes)

  ក្បាច់រាំរបាំប្រពៃណីខ្មែរបានបង្ហាញអំពីយុគសម័យអង្គរ។ 
របាំជូនពរនេះគេបានប្រទះឃើញនៅលើផ្ទាំងចំលាក់ជាច្រើន
តាមប្រាសាទបុរាណនានាក្នុងខេត្ដសៀមរាប។ ក្រុមរាំរបាំជូនពរ
មានស្រ្ដីចំនួនប្រាំពីរនាក់ ក្នុងនោះមានមានស្រ្ដីមួយនាក់
ជាអ្នករាំនាំមុខគេ ហើយ របាំជូនពរនេះ គេច្រើនតែសំដែង
ក្នុងឱកាសបុណ្យជាតិធំៗ ដើម្បីជូនពរដល់ព្រះមហាក្សត្រ
និងភ្ញៀវកិត្ដិយសទាំងអស់។