|
|
ថ្ងៃមួយ ទន្សាយលួចចូលស៊ីត្រសក់ក្នុងចំការ។ ស៊ីឆ្អែតហើយ វាខំ | |
រត់យ៉ាងលឿនដោយខ្លាចម្ចាស់ចំការ មកទាន់។ | |
ទន្សាយបានសំរាកយកកំលាំងលើគល់ដង្គត់ មួយក្បែរមាត់ត្រពាំង។ | |
ថ្ងៃកាន់តែខ្ពស់ ជ័រឈើរលាយ ស្អិតជាប់គូថទន្សាយងើបមិនរួច។ | |
ឱ ជីវិតខ្ញុំអើយ ម្លេះសមត្រូវស្លាប់លើដង្គត់ឈើនេះហើយ។ គ្មាន | |
នរណាមកជួយទេ។ | |
ពេលនោះមានកូនដំរីមួយ មកផឹកទឹកត្រពាំង។ ទន្សាយឃើញភ្លាមសែ្រក | |
សំលុត | |
នែ កូនដំរី ឯងអីក៏ព្រហើនម៉្លេះហឨានមកផឹកទឹកត្រពាំងនេះដោយ | |
ឥតមានសុំយើង មួយម៉ាត់។ ដឹងទេ ព្រះឥន្រ្ទប្រើយើងអោយមក | |
ចាំណា។ | |
កូនដំរីភ័យណាស់ ក៏បោលទៅប្រាប់មេ។ មេដំរីដឹងភ្លាមខឹងណាស់ដើរសំដៅ | |
ទៅរកទន្សាយ។ | |
នែ ទន្សាយ ម្ដេចក៏ហាមមិនអោយកូនយើងផឹកទឹកត្រពាំងនេះ ? | |
អើ យើងមិនអោយផឹក ព្រោះព្រះឥន្រ្ទប្រើយើងអោយមកចាំទឹកត្រពាំង។ | |
មេដំរីខឹងណាស់ ក៏ចាប់ទន្សាយគ្រវែងចោលមួយទំហឹងដៃ។ | |
អរគុណបងដំរីណាស់ដែលបានជួយខ្ញុំអោយរួចផុតពីជ័រដង្គត់នេះសូម | |
បងនាំកូនពិសារទឹកនេះដោយរីករាយចុះ សូមលាបងសិនហើយ។ | |
៉ ប្រាជ្ញា ជាអាវុធ ៉ |