|
| អាពាហ៏ពិពាហ៏គឺជាពិធីមួយដ៏សំខាន់សំរាប់ប្រជាជនខ្មែរ។ ដូចនេះ |
| ហើយបាន ជាប្រជាជនខ្មែររៀបចំ ពិធីនេះយ៉ាងល្អិតល្អន់ជាទីបំផុត។ |
| នៅមុនពេលរៀបការ និងនៅថ្ងៃរៀបការ គ្រួសារខាងស្រីនិងខាង |
| ប្រុសរវល់ខ្លាំង ណាស់។ នៅ សម័យបូរាណមុនពេលរៀបការ គេមាន |
| ពិធីបីគឺ មួយពិធីចែចូវ ពីរជាពិធី ស្ដីដណឹ្ដង បីជាពិធីជូនកំណប់។ |
| គេរៀបចំពិធីទាំងបីនេះក្នុងពេល ខុសៗគ្នា។ គ្រួសារខ្លះអូស បន្លាយ |
| រហូតដល់មួយឆ្នាំក៏មានដែរ ដើម្បីរង់ចាំ មើលចិត្ដគំនិត គា្នទៅវិញ |
| ទៅមកបានច្បាស់ លាស់សិនមុនពេលដែលគេអនុញ្ញាតិ អោយកូនគេ |
| រៀបការ។ |
| ចាស់បូរាណបានរៀបចំមង្គលការកូនចៅក្នុងរយះពេលបីថ្ងៃ។ |
| ថ្ងៃទីមួយគឺជា ថ្ងៃរោង ថ្ងៃទីពីរគឺជា ថ្ងៃស៊ីកំណត់ និងថ្ងៃទីបីគឺជា |
| ថ្ងៃសំពះ។ ក្នុងថ្ងៃនិមួយៗ បានធ្វើអោយសមាជិកគ្រួសារទាំងសងខាង |
| មាននឿយហត់យ៉ាងខ្លាំង។ ប្រជាជនខ្មែរអោយតម្លៃទៅលើមង្គលការ |
| ណាស់ ព្រោះចាប់តាំងពីក្រោយថ្ងៃអាពាហ៏ពិពាហ៏គូរស្វាមីភរិយាទាំង |
| ពីរត្រូវបានទទួលស្គាល់ដោយច្បាប់និង គ្រួសារទាំងសងខាងជាមនុស្ស |
| ពេញលក្ខណ:និងជាអ្នកគោរពប្រពៃណីខ្មែរ។ បច្ចុប្បន្ននេះ សង្គមខ្មែរ |
| ក៏នៅតែបន្ដអោយតម្លៃទៅលើអាពាហ៏ពីពាហ៏ដែរ ប៉ុន្ដែពិធីនេះត្រូវបាន |
| គេកាត់បន្បយអោយនៅសល់តែរយ:ពេល មួយថ្ងៃតែប៉ុណោ្ណះ។ |
| ក្នុងគ្រួសារខ្មែរគេអោយតម្លៃទៅលើស្រ្ដីណាស់។ នៅពេលរៀបការ |
| គ្រេតូវហែរ កូនកមោ្លះទៅរៀប ការនៅផ្ទះកូនក្រមុំ។ ខ្មែរខ្លះមានទស្សន: |
| ថា សុភមង្គលរបស់ គ្រួសារនិមួយៗសិ្បតនៅលើស្រ្ដីដែលជាមេផ្ទះ។ |
| ប្រសិនបើ មេផ្ទះមិនល្អគ្រួសារមិនមាន សេចកី្ដសុខឡើយ។ នៅក្នុងសង្គម |
| ខ្មែរក្មេង ភាគច្រើន ស្រឡាញ់ហើយ ស្និទ្ធសា្នល ជាមួយម្ដាយជាងឪពុក |
| ពីព្រោះការ ថែទាំកូន ដូចជា ការបពា្ចុកបាយកូន ការងូតទឹក អោយកូន |
| ការលេងជា មួយកូនគឺជាភារកិច្ចរបស់ មា្ដយ។ ជាទូទៅប្រសិនបើកូនកា្លយ |
| ទៅជា ក្មេងខូច គេច្រើនតែដាក់កំហុសទៅ លើម្ដាយ។ គេច្រើនដៀល |
| ក្មេង នោះ ថា ៉ជាក្មេងដែលមា្ដយមិនចេះប្រដៅ ៉។ |
| ពាក្យទំនៀមខ្មែរជាច្រើនទៀតក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាព |
| សំខាន់របស់ស្រ្ដី នៅក្នុគ្រួសារខ្មែរ។ ឧទាហរណ៏ ពាក្យទំនាមខ្មែរមួយបាន |
| ពោលថា ៉ទ្រព្យគង់ដ្បិត ស្រី្ដ ចេះរៀបដាក់ទុក ផ្ទះធំស្រណុកដ្បិត |
| ភរិយាជា ៉។ ចំណែកឯសុភាសិត មួយទៀតបានពោលថា ៉ សូវស្លាប់ |
| បាកុំអោយស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ ៉។ |
| នៅក្នុងសង្គមខ្មែរ គ្រេបកាន់យករបបមា្ដយជាធំ។ ពាក្យមួយ |
| ចំនួននៅ ក្នុងភាសារខ្មែរបានបញ្ជាក់ពី ភាពសំខាន់របស់ស្រ្ដី ដូចជាពាក្យ |
| មេឃុំ ម្រេសុក មេទ័ព មេបា ជាដើម។ ប៉ុន្ដែទោះបីជាសង្គមបាន |
| អោយតម្លៃសំខាន់ទៅលើ ស្រ្ដីយ៉ាងនេះក៏ដោយ ក៏ស្រី្ដនៅតែទទួលរងនូវ |
| ផលវិបាកផ្សេងៗ ដូចជាអំពើហឹង្សា ក្នុង គ្រួសារ មិនមានដំណាងច្រើន |
| នៅក្នុងរដ្ឋាភិបាល និងភាពក្រីក្រ។ |