|
| ក្បាច់រាំរបាំប្រពៃណីខ្មែរបានបង្ហាញអំពីយុគសម័យអង្គរ។ |
| របាំជូនពរនេះគេបានប្រទះឃើញនៅលើផ្ទាំងចំលាក់ជាច្រើន |
| តាមប្រាសាទបុរាណនានាក្នុងខេត្ដសៀមរាប។ ក្រុមរាំរបាំជូនពរ |
| មានស្រ្ដីចំនួនប្រាំពីរនាក់ ក្នុងនោះមានមានស្រ្ដីមួយនាក់ |
| ជាអ្នករាំនាំមុខគេ ហើយ របាំជូនពរនេះ គេច្រើនតែសំដែង |
| ក្នុងឱកាសបុណ្យជាតិធំៗ ដើម្បីជូនពរដល់ព្រះមហាក្សត្រ |
| និងភ្ញៀវកិត្ដិយសទាំងអស់។ |